នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦មនេះ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារ និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល រវាងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសលុចសំបួ ជាមួយឯកឧត្តម Thomas Lammar ភារធារីស្តីទីនៃស្ថានទូតលុចសំបួ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសលើការលើកកម្ពស់សេវាសុខាភិបាលប្រកបដោយសមធម៌ គុណភាព និងភាពធន់។ អនុស្សរណៈនៃការយោគយល់គ្នានេះ...
ខ្មែរត្រូវចងចាំ…មួយឆ្នាំមុន… ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ជាថ្ងៃចាប់ផ្តើមធ្វើឱ្យមេឃស្រទុំ ផែនដីញាប់ញ័រ ហើយបន្ទាប់មកសំឡេងកាំភ្លើងធំបានបន្លឺឡើងហែកទ្រូងប្រជាជាតិខ្មែរសាជាថ្មី។ ការវាយប្រហារចូលជ្រៅមកក្នុងទឹកដីមាតុភូមិ បានឆក់យកជីវិត បំបែកគ្រួសារ និងបន្សល់ទុកនូវស្នាមរបួសយ៉ាងជ្រៅដែលមិនអាចលុបលាងបាន។ ផ្ទះសម្បែងរាប់ម៉ឺនខ្នងត្រូវក្លាយជាផេះផង់ ប្រជាជនរាប់សិបម៉ឺនគ្រួសារត្រូវរត់ភៀសខ្លួនទាំងបាតដៃទទេ សម្រែកយំសោកបានបន្លឺឡើងពាសពេញផ្ទៃប្រទេស។ អ្វីដែលកាន់តែឈឺចាប់ហួសថ្លែងនោះគឺ ប្រាង្គប្រាសាទបុរាណដែលជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ ក៏ត្រូវទទួលរងការបាញ់ប្រហារយ៉ាងឃោរឃៅ។ ការឈឺចាប់នេះ ជ្រៅហួសកម្រិតដែលពាក្យសម្តីអាចរៀបរាប់បាន។ វាជាព្រឹត្តិការណ៍ដែលបានឆូតអូសបេះដូងខ្មែរគ្រប់រូបឱ្យហូរឈាម។ ប៉ុន្តែ ក្នុងនាមជាកូនខ្មែរ ទោះដួលប៉ុន្មានដង ឬរងការឈឺចាប់កម្រិតណា ក៏យើងមិនយកការឈឺចាប់នេះមកធ្វើជាការចុះចាញ់...
នៅក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន អំពីចំណាប់អារម្មណ៍ ចំពោះការរៀបចំការប្រឡងប្រជែងដែលដឹកនាំដោយ ក្រសួងមុខងារសាធារណៈ ឯកឧត្តមបានមានប្រសាសន៍ថា “ថ្ងៃនេះគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ជាពិសេសគឺឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ទាល់តែម្តង គឺធ្វើការប្រឡងជ្រើសរើស រយៈពេល ១ថ្ងៃពេញ ដើម្បីជ្រើសរើសមន្ត្រីបច្ចេកទេសជំនាញខាងច្បាប់ ចំនួន ៤៥រូប។ នេះគឺជាលើកទី១ ដែលការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌...
ខណៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ បានប្រកាសបើកជាផ្លូវការ បានកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន វិស័យឯកជន ក៏ដូចប្រជាពលរដ្ឋទូទៅបានចូលរួមគាំទ្រ។ ទន្ទឹមនេះ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតជាច្រើន បានបង្ហាញសកម្មភាពចូលរួមបរិច្ចាគជាថវិកាបន្តបន្ទាប់ ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា និងដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនាផងដែរ។ លោក ឈុន វណ្ណឡេង នាយករង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) នៃក្រសួងការងារ...
នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងប្រគល់ថវិកា ១លានដុល្លារ លើកទី៩ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវជាលើកទី១៥ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិគន្ធបុប្ផាស្វីស និងលោកសាស្ដ្រាចារ្យ គី សន់ទី...
កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបន្តប្រតិបត្តិការឆ្មក់ចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅអគារខុនដូរ R&F ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនមនុស្ស១៦នាក់ និងបានធ្វើឡើងរយៈពេល០២ថ្ងៃ ថ្ងៃទី២៨ និង២៩ ខែឧសភា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក...
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងបញ្ជាក់ថា កម្ពុជា បានផ្តល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះសន្តិភាពដែលសម្រេចបាន ហើយនឹងខិតខំបន្តការពារ ថែរក្សា សន្ដិភាពដែលសម្រេចបាននេះឱ្យបានទោះបីឋិតនៅក្នុងតម្លៃណាក៏ដោយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី «ដាស់ស្មារតីជាតិ» (Day of Reckoning) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ។ ឯកឧត្តមបានថ្លែងថា គោលបំណងតែមួយគត់នៃកម្មវិធីដាស់ស្មារតីជាតិ...
ថ្មីៗនេះ ទស្សនាវដ្តីដ៏ធំមួយរបស់ពិភពលោក បានទទួលស្គាល់ប្រទេសកម្ពុជា ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine ហើយបើតាមភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជា នៅដើមរដូវទេសចរណ៍បៃតងឈានចូលមកដល់នេះ ក៏បានទទួលបានកម្ពុជា ជាគោលដៅទេសចរណ៍បៃតង និងមានភាពទាក់ទាញខ្លាំងនៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។ ភ្ញៀវទេសចរអន្តរជាតិ មកពីបណ្តាប្រទេសផ្សេងៗគ្នា បានថ្លែងប្រាប់BTVនៅថ្ងៃទី២៩ ខែឧសភានេះថា ប្រទេសកម្ពុជា ជាប្រទេសដែលសមនឹងទទួលស្គាល់ជាសកលនៅក្នុងបញ្ជីទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazineនេះ ដោយសារ ការដើរកម្សាន្តរបស់គេនៅក្នុងអំឡុងពេលនេះ គឺគ្រប់ទីកន្លែង គ្រប់គោលដៅទេសចរណ៍ទាំងអស់...
មន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភថា សកម្មភាពលបលួចបរបាញ់ និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែកើតមានតិចតួច បើទោះបីជាបច្ចុប្បន្នអាជ្ញាធរជាតិអប្សរា ខិតខំសហការជាមួយអង្គការគាំពារសត្វព្រៃកម្ពុជា ស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាលការពារបេតិកភណ្ឌ តាមដាន និងថែរក្សា ការពារជាប្រចាំដោយយកចិត្តទុកដាក់យ៉ាងណាក្តី។ លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើនិងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញក្តីបារម្ភ នៅក្នុងឱកាសទទួលយកសត្វប្រមា២ក្បាល មកដោះលែងនៅក្នុងព្រៃតំបន់អង្គរ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ថា លោកសូមឱ្យសហគមន៍ប្រជាពលរដ្ឋ...
ជនជាតិចិន និងជនជាតិមីយ៉ាន់ម៉ាសរុបចំនួន ២៤០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ តត្រូវបានចេញពីព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហកាជាមួយស្ថានទូតចិន...