២០២៦នេះ កម្ពុជានឹងបំបែកកំណត់ត្រានាំអង្ករចេញអោយបាន១លានតោន ក្រោយរយៈពេល១៥ឆ្នាំនៃផែនការដែលបានដាក់ចេញកាលពីឆ្នាំ២០១០ ខណៈរយៈពេល ៧ខែ ឆ្នាំនេះបាននាំចេញអង្ករចំនួន ៧០៧,៤៧១ តោនរួចហើយ។ ក្នុងចំណោមប្រទេសនាំចេញអង្ករទៅកាន់ទៅទីផ្សារអន្តរជាតិ កម្ពុជា ចាត់ទុកថាជាប្រទេសវ័យក្មេងជាងគេក្នុងចំណោមប្រទេសនាំចេញធំៗដូចជា ប្រទេសវៀតណាម ថៃ ឥណ្ឌា និងប៉ាគីស្ថាន ។ ជាមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០១០ដែលពេលនោះ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ផែនការជំរុញការផលិតស្រូវ និង ការនាំចេញអង្ករឱ្យបាន ១លានតោននៅក្នុង១ឆ្នាំ។ រយៈពេល១៥ឆ្នាំកន្លងមក...
លោក មីន អោងឡាំង មេដឹកនាំប្រទេសមីយ៉ាន់ម៉ា នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅដើមខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ាមកកម្ពុជា នេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យបានតែស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងប្រាប់ BTV ថា៖ លោក មីន អោងឡាំង នឹងអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា គឺនៅដើមខែកញ្ញាខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចដើម្បីរិតចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ាឲ្យកាន់តែរឹងមាំ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។...
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានកសាង និងបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួនជិត ៤០០ករណីទៅតុលាការ និងជនសង្ស័យជាង ៤ពាន់នាក់ រួមមានមេខ្លោងនិងគូកនចំនួន ២៧ សញ្ជាតិ ត្រូវបានចោទប្រកាន់តាមនីតិវិធីច្បាប់។ នេះបើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ យោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដែលទូរទស្សន៍ BTV ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ បានឲ្យដឹងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១...
កម្ពុជា-ចិនដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមហ្យូអរកូត ដើម្បីសម្រួលការទូទាត់រវាងប្រទេសទាំងពីរ ដោយផ្តល់ លទ្ធភាពឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់ចល័ត Weixin Pay (ឬ WeChat Pay) អាចស្កេនទូទាត់តាមខេអេចឃ្យូអរកូតក្នុងប្រទេស កម្ពុជា តាមរយៈបណ្តាញប្រតិបត្តិការទូទាត់របស់ Weixin Pay។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Ben Yang នាយកគ្រប់គ្រង Weixin Pay ប្រចាំ...
នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជួបជាមួយ លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (TH Automotive Manufacturing Co., Ltd.) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ TH Automotive Manufacturing...
ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ ថ្លែងថា ការនាំចេញផលិតផលស្រស់ទៅកាន់ទីផ្សារក្រៅប្រទេស និងលើកកម្ពស់ការកែច្នៃចេញ ជាផលិតផលសម្រេច, ស្ថិតក្នុងពេលបច្ចុប្បន្ននេះត្រូវតែដើរទន្ទឹមគ្នា ដើម្បីគាំទ្រដល់កសិករ ចៀសវាងការកក់ស្ទះ ឬការជុញផលិតផល លើទីផ្សារ។ ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ ប្រធានសមាគមអភិវឌ្ឍន៍សង្គមខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការនាំចេញ ផលិតផលស្រស់ទៅទីផ្សារប្រទេស និងការជំរុញកែច្នៃផលិតផលក្នុងស្រុក នេះថា វិស័យកសិកម្មបានកំពុងដើរតួយ៉ាងសំខាន់ សម្រាប់ ជាសន្តិសុខស្បៀងក្នុងស្រុកផង ការកែច្នៃ និងបម្រើដល់ទីផ្សារនាំចេញផលដែរ ជាក់ស្តែងការនាំចេញផលិតផលស្រស់របស់កម្ពុជា...
ភ្នំពេញ ៖ ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានបន្តយុទ្ធនាការចុះស្តារប្រឡាយ និងប្រព័ន្ធលូ0ជាអាទិភាពនៅក្នុងភូមិសាស្ត្រខណ្ឌបឹងកេងកង ដែលជាខណ្ឌទី៥ នៅកណ្តាលក្រុងចុងក្រោយគេ ក្រោយពីធ្វើសកម្មភាពស្តារប្រព័ន្ធលូនៅភូមិសាស្ត្រខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌទួលគោក ដែលទើបបានបញ្ចប់ និងក្រោយពីបានស្តារប្រព័ន្ធប្រឡាយ លូជាច្រើនខ្សែ ព្រមទាំងស្ថាបនាស្ថានីយ៍បូមទឹកជាបន្តបន្ទាប់នៅខណ្ឌជាយរាជធានីភ្នំពេញ។ ការងារទាំងនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងណែនាំ ព្រមទាំងឧបត្ថម្ភគាំទ្រពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងផែនការរំដោះជំនន់ទឹកភ្លៀង ដើម្បីបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំផ្ទាល់ដោយ...
គម្រោងសាកល្បងញែកសំរាម សំណល់រឹងនៅតាមលំនៅឋាន ជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង បានត្រូវប្រកាសចាប់ផ្តើមនៅ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ នាសាលាក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក Frank Jattke ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងសហការី និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន...
ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦៖ មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី អាហ្សាន មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ដែលនេះជាជំនួបលើកដំបូងរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ សាមភាគីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង ចំណងមិត្តភាព ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើឯកសារលក្ខខណ្ឌប្រតិបត្តិ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកងទ័ពជើងគោកទាំងពីរ ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍...
ភ្នំពេញ៖ នាវាល្បាតរបស់អង់គ្លេសដែលមានឈ្មោះថា HMS Tamar នឹងចូលសំចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា រយៈពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ដោយនាវានេះគឺមានផ្ទុក នាវិករបស់អង់គ្លេសចាប់ពី៦០នាក់ទៅ១០០នាក់។ សូមបញ្ជាក់ថា នាវាHMS Tamar បច្ចុប្បន្នជាប្រភេទ នាវាតល្បាតសមុទ្រ នៃកងទ័ពជើងទឹកភូមិន្ទអង់គ្លេស ដោយមានប្រវែងជាង៩០ម៉ែត្រ ទទឹងជាង១៣ម៉ែត្រ ជម្រៅទឹកជាង៤ម៉ែត្រ មានទម្ងន់ទំហំផ្លាស់ ទីប្រមាណពីរពាន់តោន ដោយមានល្បឿនប្រមាណ៤៦គីឡូម៉ែត្រក្នុងមួយម៉ោង ក្រុមនាវិកប្រមាណ៥៨ ទៅ៦០នាក់...