យុវជនទើបគ្រប់អាយុប្រមាណ ៩២២ នាក់ មកពីឃុំចំនួន ៣ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី ដើម្បីរួមរស់ជីវភាពជាមួយគ្នាគណបក្សប្រជាជនកម្ពុជា គាំទ្របុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសសម្រាប់យើង ទាំងអស់គ្នា។ ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ អនុប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង នៃស្រុកពញាឮ ខេត្តកណ្តាល ក្នុងពិធីប្រកាសបញ្ចូល សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា...
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាចំនួន៣នៅក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ដើម្បីជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយផ្តោតលើការដាក់ចេញនូវវិធាការអន្តរាគមន៍សំខាន់ៗក្នុងការលើកកម្ពស់គុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀននៅកម្រិតបឋមសិក្សា។ លោកលោកស្រីនាយកសាលាបឋមសិក្សាចំនួន២បានអោយដឹងថា៖ កន្លងមកនេះ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត...
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំដល់មន្រ្តីឱ្យពង្រឹងសមត្ថភាពស្របតាមបរិវត្តកម្មដើម្បីប្រសិទ្ធភាពការងារ។ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងការបរទេស។ នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សមិទ្ធផលធំៗជាច្រើនក្នុងវិស័យការទូតដែលសម្រេចបានមកទល់ពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ។ សិក្ខាសាលានារសៀលនេះ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអំពាវនាវឱ្យស្ត្រីបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែក ខណៈស្រ្តីដែលមានអាយុចាប់ពី លើ៥០ឆ្នាំ គឺមានបញ្ហាភ្នែកច្រើនជាងបុរស ហើយការទៅទទួលសេវាព្យាបាលនៅមានចំនួនតិចទូចជាងបុរសនៅឡើយ។ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាព ភ្នែក រួមទាំងការពិនិត្យនិងព្យាបាលភ្នែក និងផ្តល់វ៉ែនតា ជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សិទ្ធ សមត្ថភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប»...
គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហ- ប្រតិបត្តិការទ្វេភាគី រវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ច ជាមួយគណៈប្រតិភូធុរជនអញ្ជើញមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ...
ភ្នំពេញ៖ នៅថ្ងៃទី ១-២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (កគម) ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគីរី និងទិសរតនគីរី ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ក្រុមការងារបានចុះពិនិត្យ ការស្ថាបនាផ្លូវក្រាលគ្រួសថ្ម, ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការឈូសផ្លូវទទឹង ៥ម៉ែត្របើកមុខសម្រាប់រកខ្សែផ្លូវដំបូង, ការឈូសផ្លូវទទឹង ២០ម៉ែត្រសម្រាប់រកអ័ក្សផ្លូវ និងការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ, ការងារសំណង់មុខទឹក...
ស្វាយរៀង ៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត” ដែលប្រព្រឹត្តទៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀងនារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥។ សិក្ខាសាលានេះមានការចូលរួមជាគណៈធិបតីពី លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទគីរូ អគ្គនាយកនៃ ន.ច.ក. និងលោក សុខ រស់ អភិបាលរងអភិបាលខេត្តស្វាយរៀងតំណាងលោកអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីលោក លោកស្រី...
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប «ដើម្បីចូលរួមអបអរសាទរ សិទ្ធិនារី ៨មីនា» បានលើសគម្រោងផែនការ, នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។ ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ៖ ឯកឧត្តម...
ការលើកឡើងរបស់ឯកឧត្តម នួន ផារ័ត្ន នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ក្នុងឱកាសអបអរសាទរខួបលើកទី១១៤ នៃទិវាអន្តរជាតិ០៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ (សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប) នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។ ក្នុងឱកាសនេះឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត...