ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញបណ្តាអង្គទូតបរទេសប្រចាំកម្ពុជា ចំនួន៣០ប្រទេស ដើម្បីធ្វើបទបង្ហាញអំពីការវិត្តនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយពីភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារផ្សព្វផ្សាយព័ត៌មាននៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ បានរៀបចំវេទិកាជាមួយអ្នកសារព័ត៌មាន ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីដំណើរការនៃការអនុវត្តការងារ និងលទ្ធផលដែលសម្រេចបានឆ្ពោះទៅកាន់ការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធគោលដៅ ដែលរាជរដ្ឋាភិបាលបានកំណត់ ពិសេសការអនុវត្តមុនគេដោយផ្ទាល់នៅក្រសួងមុខងារសាធារណៈនាពេលខាងមុខនេះ។ ក្នុងវេទិកានារសៀលនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស ៦រូបដែលជាថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងមន្ត្រីជំនាញ ដែលជាក្រុមការងារទាំងអស់ នៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ អង្គភាពសុខាភិបាលមូលដ្ឋាន និងក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ក្រោមម្លប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំសួរសុខទុក្ខ និងនាំយកអំណោយជាថវិកា និងសម្ភារៈមួយចំនួនជូនយោធិន...
មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ កន្លងទៅនេះ, មូលនិធិទទួលបានថវិកាបរិច្ចាគសរុបសមមូលនឹង ៤ ៤៩៣ ៩៥០ ដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ២៦ ៦៣៧ រូប ដោយគិតរួមទាំងការបរិច្ចាគ ដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និង គន្ធបុប្ផាសៀមរាប។ ជាមួយគ្នានេះដែរ, មូលនិធិគន្ធបុប្ផាកម្ពុជាក៏បានបង្វែរថវិកាសរុបសមមូលនឹង ៣ ២៧៨ ៣៣៨ ដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា។ មូលនិធិគន្ធបុប្ផាកម្ពុជា...
នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតី និងបានប្រគល់ធុងសំរាមជូនដល់មូលដ្ឋានសុខាភិបាល សាលារៀន និងវត្តអារាមនៅទូទាំងខេត្តកោះកុង ចំនួន ៩៣៩ធុង ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការនិងសាសនា តំណាងរដ្ឋបាលក្រុង-ស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត...
ក្រសួងអប់រំ យុវជន និងកីឡា បានជូនសេចក្ដីជូនដំណឹងដល់សិស្សានុសិស្សជាកុមារី និងយុវតីកម្ពុជា អំពីការបើកទទួលពាក្យចូលរួមកម្មវិធីប្រកួតប្រជែងបង្កើតហ្គេម ប្រចាំឆ្នាំ២០២៥។ នេះជាឱកាសល្អសម្រាប់កុមារី និងយុវតីកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព បង្ហាញពីភាពច្នៃប្រឌិត និងពង្រឹងជំនាញឌីជីថល ពីអ្នកប្រើប្រាស់ ទៅជាអ្នកបង្កើតថ្មី។ កម្មវិធីប្រកួតប្រជែងកម្រិតថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម ផ្តោតសំខាន់ទៅលើការកាត់បន្ថយគម្លាតសមត្ថភាពឌីជីថល តាមរយៈការជំរុញភាពច្នៃប្រឌិត ភាពប៉ិនប្រសប់ ពង្រឹងជំនាញទន់ (ការគិតត្រិះរិះបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម) និងស្វ័យភាពក្នុងការអភិវឌ្ឍហ្គេម ដើម្បីចូលរួមដោះស្រាយបញ្ហានានាក្នុងសហគមន៍។ ព័ត៌មានពិស្ដារ៖
ភ្នំពេញ៖ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គិតចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទូទាំង ប្រទេសកម្ពុជា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោគកើតឡើងចំនួន២៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន១៣នាក់ និងរងរបួសធ្ងន់ស្រាល៣៣នាក់។ នេះបើតាម លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ បើគិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា បូកយោងទាំងរយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានចុះអនុវត្តការរុះរើរសំណង់រោងឈើ ដែលពលរដ្ឋសាងសង់រំលោភបំពានទាំងស្រុងលើកំណាត់ផ្លូវលេខ១៤៩ ក្បែរវិទ្យាល័យបាក់ទូក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តរុះរើររាល់សំណង់រោងឈើមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ រស់នៅលើដងផ្លូវខាង បានយកដងផ្លូវធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ។ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានឲ្យដឹងថា មុនឈានដល់ការចុះអនុវត្តនេះដែរ រដ្ឋបាលខណ្ឌ...
លោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា និងជាអនុប្រធាននៃបណ្តាញស្រ្តីសភានៃរដ្ឋសភាកម្ពុជានិយាយភាសាបារាំង APF អញ្ជើញបន្តចូលរួមសិក្ខាសាលាលើកទី៨ នៅសាធារណរដ្ឋបារាំង ដោយបានចូលរួមកម្មវិធីសិក្ខាសាលា ៥សំខាន់ៗ ដូចខាងក្រោម៖ ១. ស្តាប់បទបង្ហាញស្តីពី «ភាពវៃឆ្លាតខាងអារម្មណ៍» ដោយសាស្ត្រាចារ្យ Nathalie Rinfret មកពីសាលាជាតិរដ្ឋបាលសាធារណៈ កេប៊ិក និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ ២. សិក្សាបទពិសោធន៍ថ្មីរបស់រដ្ឋសភាបារាំង ក្នុងកិច្ចប្រជុំស្តីពី...
ឯកឧត្តម លេង ផាលី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានប្រាប់ BTV ព័ត៌មាន នាថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៥នេះថា ក្នុងរយៈពេលជិត១៤មកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានផ្តល់សេវាដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋទូទាំង២៥រាជធានី ខេត្ត បានចំនួន២,៣១៨លើក។ ឯកឧត្តម លេង ផាលី បានប្តថា ក្នុងរយៈពេល ១៤ឆ្នាំ...