កំពង់ឆ្នាំង ៖ មន្ត្រីរមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង និងអាជ្ញាធរស្រុកកំពង់ត្រឡាច បានរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវដោយវាយកម្ទេចជណ្តើរឡើងចុះឡានម៉ូតូសង់រំលោភលើផ្លូវជាតិលេខ៥ក្នុងទីរួមស្រុកកំពង់ត្រឡាច។ នៅថ្ងៃទី០២ ខែកក្កដា នេះ លោក ឈួរ ច័ន្ទរិទ្ធី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចស្រុកកំពង់ត្រឡាច ដឹកនាំក្រុមការងារចុះវាយកម្ទេច និងរុះរើសំណង់អនាធិបតេយ្យ ដែលជាជណ្តើរឡើងចុះរថយន្ត និងម៉ូតូ សាងសង់នៅខាងមុខលំនៅឋានតាមបណ្តោយផ្លូវជាតិលេខ៥ ជាផ្លូវហាយវ៉េក្នុងទីរួមស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ការចុះអនុវត្តវិធានការនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពិនិត្យឃើញថា សំណង់ទាំងនោះបានបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណភាពទីប្រជុំជន ព្រមទាំងរាំងស្ទះដល់ប្រព័ន្ធរំដោះទឹក...
នាព្រឹកថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្ត ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍...
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្រ្តមណ្ឌលស្វាយរៀង និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ រស់ សូយឿ ភរិយា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើក្តីនឹករលឹកពី...
ភ្នំពេញ៖ បន្ទាប់ពីកម្ពុជា-សហរដ្ឋអាមេរិក សម្រេចបានកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស កម្ពុជាបានក្លាយជាសមាជិកបណ្តាញដៃគូ «បើកចំហជើងមេឃ» របស់សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានជិត ១៤០ ប្រទេស និងដែនដី ដោយពង្រីកសិទ្ធិសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញអន្តរជាតិ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស គ្រីស្តូហ្វើរ ឡានដូ (Christopher Landau) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយ ឯកឧត្តមបណ្ឌិត ម៉ៅ...
នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចុះបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ និងការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម ដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ Handicap International (Humanity & Inclusion – HI)។ ដំណើរទស្សនកិច្ចនេះ មានការចូលរួមពីលោកស្រី ប៊ុត រតនា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទៅសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ នៅភូមិគ្រឺះសម្ដេចចក្រី ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏ដូចជាសម្តេចរដ្ឋសភាធិបតី ផ្ទាល់...
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរៀបចំការប្រកួតសាយប័រអារីណាឆ្នាំ២០២៦ (Cyber Arena 2026) ដែលមានការចូលរួមប្រកួតពីបេក្ខភាពចំនួន ១៥៧ក្រុម ស្មើនឹង ៥៤៧នាក់ មកពីក្រសួងស្ថាប័នរដ្ឋ ស្ថាប័នឯកជននិងគ្រឹះស្ថានអប់រំ តាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង ក្រុមការងារបានប្រជុំវាយតម្លៃ និងរកឃើញក្រុមជ័យលាភីចំនួន ៣ក្រុមដែលដោះស្រាយលំហាត់បានច្រើន លឿន និងមានពិន្ទុខ្ពស់ជាងគេ ព្រមទាំងរកឃើញក្រុមឆ្នើមទាំង ៣០ក្រុម ដែលមានភាពលេចធ្លោ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងលើកទឹកចិត្តដល់យុវជនទាំងឡាយ ជាពិសេសយុវជនក្នុងគ្រួសារក្រីក្រលំបាក ឱ្យខិតខំសិក្សារៀនសូត្រឱ្យចេះពិតប្រាកដ ដើម្បីកែប្រែអនាគត កុំផ្ដេកផ្ដួលទៅតាមពាក្យថា កុំតូចចិត្តនឹងវាសនា កុំតវ៉ានឹងព្រហ្មលិខិត ។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតី អបអរសាទរខួបលើកទី៣០ឆ្នាំ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២១-២០២៤ នាព្រឹកថ្ងៃទី០២ ខែកក្កដា...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកអង្គការសង្គមស៊ីវិលទាំងអស់ដែលបានជួយកម្ពុជាពិតប្រាកដ ជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាល និងពុំដែលត្រូវបានបិទសិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញមានតែជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ខណៈមកទល់បច្ចុប្បន្ននេះនៅកម្ពុជាមានអង្គការសមាគម សង្គមស៊ីវិលសរុបជិត ៤ពាន់អង្គភាពដែលកំពុងប្រតិបត្តិការ និងទទួលបានការសហការ និងគាំទ្រពីរាជរដ្ឋាភិបាល ។ ក្នុងឱកាសអញ្ជើញអបអរខួប៣០ឆ្នាំ របស់អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) និងប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត ជាង៥០០នាក់ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ សម្តេចធិបតី ហ៊ុន...
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលរាជរដ្ឋាភិបាលបញ្ជូនមកស្នើសុំការអនុម័តពីរដ្ឋសភា មកពិចារណា ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាពិនិត្យសិក្សា។ សេចក្ដីព្រាងច្បាប់ទាំង៤ រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញា ស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង...