រយៈពេល៦ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្តក្នុងឆ្នាំនេះ ក្រុមអាជីវករលក់ដូរភេសជ្ជៈ នំចំណី និងម្ហូបអាហារ បានលក់ដាច់កាក់កបយ៉ាងខ្លាំង និងទទួលបានចំណូលសមរម្យ ខណៈនៅក្នុងឆ្នាំនេះមានភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅ រាជធានីភ្នំពេញច្រើន។ ក្រុមអាជីវករលក់ដូរសេវាម្ហូបអាហារ ភេសជ្ជៈ និងនំចំណីផ្សេងៗ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នគរសង្ក្រាន្ត តាម បណ្តោយសួនច្បារវឌ្ឍនៈ (អតីតសួនទីលានធិបតេយ្យ) នៅរាជធានីភ្នំពេញ លើកលើងនៅល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ព្រឹត្តិ- ការណ៍នគរសង្ក្រាន្តក្នុងឆ្នាំនេះ បានរៀបចំទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញ និងមានរៀបចំកម្មវិធីជាច្រើន...
ភ្នំពេញ៖ រយៈពេល ៦ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរាជធានីភ្នំពេញ (១៤-១៩ ខែមេសា ឆ្នាំ២០២៦) មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសប្រមាណជិត ៩លាននាក់ បាននាំគ្នាដើរលេងកំសាន្តសប្បាយ និងការប្រារព្ធពិធីបានប្រព្រឹត្តទៅដោយរលូន សន្តិសុខ សុវត្ថិភាព មានភាពល្អប្រសើរ។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ជស្ស បានប្រាប់ BTV នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នា២០២៦...
ទីក្រុងអ៊ីស្តង់ប៊ុល៖គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី១៥២ របស់សហភាពអន្តរសភា ដែលកំពុងរៀបចំឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ មហាសន្និបាតនេះ ត្រូវបានរំពឹងថានឹងចេញសេចក្តីថ្លែងការណ៍រួមសំខាន់ៗ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតនេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីកិច្ចការអង្គការសហប្រជាជាតិ លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះថា សកម្មភាពថ្មីៗរបស់កងកម្លាំងថៃដែលកម្ពុជាតវ៉ាគឺស្ថិតនៅលើទីតាំងដែលពួកគេឈរជើងនៅក្រោយបទឈប់បាញ់ ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺមិនមែនជាការរុលចូលកាន់កាប់ទឹកដីកម្ពុជាលើទីតាំងថ្មីទៀតឡើយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការតវ៉ាជាផ្លូវការនេះគឺជាកាតព្វកិច្ច និងមានសារសំខាន់មិនអាចខ្វះបានក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា៖ ទី១៖ វាគឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចប៉ុនប៉ងកាន់កាប់បានឡើយ។ ទី២៖ វាគឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាបូរណភាពទឹកដីតាមច្បាប់អន្តរជាតិ។ ទី៣៖ការតវ៉ានេះគឺជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សីនៃការរំលោភបំពាននិងការប្រឆាំងជំទាស់ជាផ្លូវការរបស់ភាគីកម្ពុជា និង ទី៤៖...
(អាស៊ី)៖ មកដល់ពេលនេះ កីឡាករសញ្ជាតិហ្កាណារបស់ព្រះខ័នរាជស្វាយរៀង Peprah Kwame អាចនឹងក្លាយជាម្ចាស់ជយលាភីស្បែកជើងមាសនៃការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣ទ្វីបអាស៊ី (AFC Challenge League) រដូវកាលនេះ ត្បិតមកដល់ពេលនេះគូប្រជែងរបស់ខ្លួន សុទ្ធតែអស់ឱកាសរកគ្រាប់បាល់ហើយ។ Peprah Kwame ទាត់បញ្ចូលទីពីរគ្រាប់តែឯងក្នុងការប្រកួតដែលព្រះខ័នរាជស្វាយរៀង ឈ្នះ Manila Diggers ៣ទល់នឹង០ក្នុងជើងទី២។ គ្រាប់បាល់ទាំងពីរនេះធ្វើឱ្យគេឡើងមកឈរកំពូលតារាងជាមួយគ្រាប់បាល់សរុប៨គ្រាប់ លើកីឡាករ Moses Dyers របស់ភ្នំពេញក្រោន(៧គ្រាប់) និងលើកកីឡាករ Ousman...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រទី២០ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងផែនការងារហ្វឹកហ្វឺន បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយ ៖ ១. ផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់...
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បើតាម CDC ក្នុងចំណោមគម្រោងវិនិយោគទាំង ១៤៦នេះ មាន គម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយ CDC (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន...
រតនគិរី៖ បុណ្យនេះត្រូវបានសហគមន៍ជនជាតិដើមភាគតិចទំពួនក្នុង ខេត្តរតនគិរី រៀបចំធ្វើឡើង យ៉ាងមហោឡារិក ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយមានការហែរក្បួន ចេញពីមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តឆ្ពោះមកផ្លូវជាតិ លេខ៧៨ រួចបន្តដំណើរទៅសាលារោងសហគមន៍ តំបន់ការពារធម្មជាតិបឹងយក្ខឡោម ស្ថិតរម្មណីយដ្ឋាន បឹងយក្ខសឡោមដែលជាកន្លែងប្រារព្ធពិធី។ បើតាមអ្នករៀបចំកម្មវិធីបានអោយដឹងថា បុណ្យរម្លឹកវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច “ខេត្តរតនគិរី” មានការចូលរួមពីសហគមន៍ជនជាតិដើមភាគតិចផ្សេងៗទៀតសរុបប្រមាណជាង៨០០នាក់។ ហើយពិធីបុណ្យនេះមានគោលបំណង ធំៗចំនួន៣ គឺ៖ ទី១. ដើម្បីរំលឹកអំពីវប្បធម៌ប្រពៃណីចម្រុះជនជាតិដើមភាគតិច នៅរតនគិរី...
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ បានប្រកាសការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាជាថ្មី ប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ក្នុងការពង្រឹងការកាន់កាប់ដោយខុសច្បាប់បន្ថែមទៀតដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា នៅទីតាំងជាច្រើន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌។ សកម្មភាពពង្រឹងការកាន់កាប់ដោយខុសច្បាប់របស់ភាគីថៃដោយខុសច្បាប់បន្ថែមមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានោះរួមមាន៖ ខេត្តព្រះវិហារ៖ ឃុំស្រអែម ស្រុកជាំក្សាន្ត កងកម្លាំងប្រដាប់អាវុធថៃបានសាងសង់ប៉ុស្តិ៍យាមសង្កេតការណ៍ នៅ ក្នុងតំបន់ប្រាសាទព្រះវិហារ។ ខេត្តឧត្តរមានជ័យ៖ នៅស្រុកអន្លង់វែង កងកម្លាំងប្រដាប់អាវុធថៃបានបន្តសាងសង់ផ្លូវ នៅជិតបង្គោលព្រំដែនលេខ២...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពេលនេះ ការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ ខណៈសម្ដេចកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ សម្ដេចតេជោ បានសរសេរថា ថ្វាយបង្គំសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ពេលនេះខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅមន្ទីរពេទ្យក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនសូមទូលប្រគេន និងជំរាបជូនបងប្អូនជនរួមជាតិថាការវះកាត់របស់គ្រូចិនពេទ្យថ្វាយចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយ។ សម្ដេចតេជោថ្លែងថា ការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ។ ពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ។ ពេលនេះគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។ សម្ដេចតេជោបានមានប្រសាសន៍ថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែព្រះអង្គសូមអរព្រះគុណ និងអរគុណ ចំពោះព្រះសង្ឃ...