ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) មានក្តីរំពឹងខ្ពស់ នៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នឹងមានកំណើនកាន់តែខ្លាំងក្លា ជាពិសេសទំនិញអាម៉េរិក នឹងហូរចូលមកទីផ្សារកម្ពុជាកាន់តែច្រើន បន្ទាប់ពីការទម្លាក់អត្រាពន្ធនាំចូល សូន្យ (០%) គាំទ្រដល់ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន ស្តីពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នេះថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេនៃប្រទេសទាំងពីរ បាននិងកំពុង បន្តកំណើនកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាម៉េរិក។ ចំណែកការនាំចូលវិញ មកដល់...
ក្រោមការយកព្រះទ័យទុកដាក់បំផុតដល់ប្រជានុរាស្រ្តរបស់ព្រះអង្គទាំងទ្វេនៅមូលដ្ឋាន ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជឫទ័យចាត់សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជំទាវ សុខ នារី គុយសុផល ព្រមទាំងប្រតិភូអមដំណេីរ និងអមដំណើរដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដឹកនាំដោយលោក Reva Serhii ប្រធាននាយកដ្ឋានសកម្មភាពមីន SESU។ នៅក្នុងជំនួបពិភាក្សាការងារនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកHIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជាផងដែរ។ ឯកឧត្តម ហេង...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ ជាមួយប្រតិភូទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅក្រោយចប់ជំនួបការងារ កាលរសៀលថ្ងៃទី១៦ តុលា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសសេរឱ្យដឹងថា ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះទស្សនកិច្ចនៅកម្ពុជារបស់លោក Marcus Lange នាយកផ្នែកតំបន់អាស៊ីរបស់ GIZ...
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម និងអង្គការផ្តល់សេវាបសុពេទ្យអន្តរជាតិប្រចាំកម្ពុជា រួមជាមួយនឹងដៃគូក្នុងស្រុកជាច្រើនទៀត បាននឹងកំពុងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុខននៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ដែលធ្វើឡើងចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ លោកស្រី ហេង បូរ៉ានី អគ្គនាយិការង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ បានមានប្រសាសន៍ថា ជំងឺឆ្កែឆ្កួតជាបញ្ហាមួយគួរឱ្យព្រួយបារម្ភ និងជាអាទិភាពនៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក ដើម្បីធានាបាននូវការថែរក្សាសុខភាពមនុស្ស សត្វ ក្រសួងកសិកម្ម បានចុះអប់រំណែនាំផ្សព្វផ្សាយដល់សាធារណៈជន...
តាមការកំណត់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ជាមួយនេះ ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរ និងជូនពរព្រលានថ្មីនេះឱ្យទទួលបានជោគជ័យ។ អ្នកស្រី សុខុម ស្រីល័ក្ខណ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងកំពុងរង់ចាំហោះហើរជាមួយក្រុមគ្រួសារទៅទេសចរណ៍នៅក្រៅប្រទេស បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១៧ ខែតុលានេះថា ចាប់តាំងពីព្រលានថ្មីដាក់ឱ្យដំណើរការរយៈពេលជាងមួយខែមកនេះ គឺជាលើកទីមួយហើយ ដែលអ្នកស្រីបានមកដោយផ្ទាល់ និងមើលឃើញថា ពិតជាមានមោទនភាពជាខ្លាំងដែលខ្មែរអាចធ្វើបាន ពីព្រោះមិននឹកស្មានថា ប្រទេសកម្ពុជាអាចកសាងសមិទ្ធផលដ៏ធំ...
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលចំនួន៤នាក់បានបន្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោក វៃ ចាន់តូ, លោក ប៉ែន សំអាត និងលោក ជា សំណាង ជាសមាជិកក្រុមការងារចលនា កសាងសមាជិកគណបក្សប្រជាជនខេត្ត បានឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ថា លោក ស៊ុយ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទយុទ្ធនាការប្រចាំឆ្នាំផ្ទៃមេឃពណ៌ខៀវ និង ការបញ្ចេញឧស្មន័ស្មើសូន្យឆ្នាំ២០៥០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២៦ រោងចក្រទាំងអស់ត្រូវតែបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថាន នឹងធ្វើការសហការជាមួយក្រសួងពាណិជ្ជកម្ម ចាត់វិធានការច្បាប់ ប្រសិនបើក្រុមហ៊ុនណាល្មើសគុណភាពខ្យល់ ឬធ្វើឱ្យខ្យល់របស់យើងមិនស្អាត។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា អង្គការសហប្រជាជាតិ បានរកឃើញមូលហេតុចម្បងៗ នៃវិស័យចំនួន ៦ រួមមាន វិស័យថាមពល...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប នាចុងសប្ដាហ៍នេះ ដោយនាំយកឱកាសការងាររាប់ម៉ឺនកន្លែង ជូនបងប្អូនពលករត្រឡប់មកពីថៃ និងយុវជនដែលកំពុងស្វែងរកការងារធ្វើ។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ស៊ុន មេសា បានឱ្យដឹងបន្តថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាបនេះ...
នៅពេលនេះ មន្ត្រីជំនាញពីក្រសួង និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តតាកែវដែលដឹកនាំដោយឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងស្តាប់សំណូមពររបស់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុនភីវី អ៊ិនដាសស្រ្ទី(PEEVI INDUSTRY) ដែលមានទីតាំងក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីឈានទៅរកដំណោះស្រាយសមស្របនាពេលដ៏ខ្លីខាងមុខនេះដោយផ្អែកលើច្បាប់។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែតុលានេះ។ លោកបានលើកឡើងថា សំណូមពររបស់បងប្អូនកម្មករនិយោជិត និងកង្វល់របស់និយោជក គឺជាការគិតគូរជាអាទិភាពរបស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការធានា និងរក្សាបាននូវសុខដុមនីយកម្មនៅក្នុងសហគ្រាសរវាងនិយោជិត និងនិយោជកដែលជាការចង់បានរបស់រាជរដ្ឋាភិបាល។...