បណ្ដាក្រសួង ស្ថាប័ន និងមន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ក្រាបបង្គំថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឆាប់បានជាសះស្បើយពីព្រះរោគព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។ បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា, បានសម្តែងនូវក្តីព្រួយបារម្ភ ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្អាត (Prostate Cancer) របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះពរ ចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឆាប់បានជាសះស្បើយពីព្រះរោគព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។ តាមរយៈសារលិខិតថ្វាយព្រះករុណា ព្រះមហាក្សត្រនៃយើង សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី និងសម្ដេចមហាបវរធិបតី ហ៊ុន...
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន (CSAJ) នៅសាលមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំនូវនិស្សិតខ្មែរ សមាជិកសហគមន៍ខ្មែរនិងមិត្តជប៉ុនមកជួបជុំគ្នាក្នុងបរិយាកាស ដ៏រស់រវើកនិងអធិកអធម ដើម្បីថែរក្សានិងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ខណៈ ពេលដែលពង្រឹងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា និងជប៉ុន។ ក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត បានអញ្ជើញថ្លែងសុន្ទរកថាខ្លី ជាមួយនឹងការជូនពរឆ្នាំថ្មី និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌ក្នុងចំណោមយុវជនកម្ពុជានៅក្រៅប្រទេស ខណៈពេលដែលរួមចំណែកជាវិជ្ជមានដល់សង្គមនៃប្រទេសជាម្ចាស់ផ្ទះ។...
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ បច្ចុប្បន្ននេះព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងវាយតម្លៃយ៉ាងម៉ត់ចត់ជាទីបំផុត ពីក្រុមវេជ្ជបណ្ឌិតល្បីជំនាញៗប្រចាំនៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង បានក្រាបបង្គំទូលថ្វាយយោបល់ស្តីពីព្រះរោគតម្រូវឱ្យទទួលការព្យាបាលដោយវះកាត់។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ នឹងព្យាបាលដោយវះកាត់តាមវេជ្ជបញ្ជា នៅក្នុងមន្ទីរពេទ្យរដ្ឋធានី ប៉េកាំង ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ។ ក្រោយពីការទទួលព្យាបាលដោយវះកាត់រួច ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលនេះ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែ កម្មវិធីនេះក៏រួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរតាមរយៈចលនាទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ជ្រុងជ្រោយ។ ជាក់ស្តែង ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលនេះ មិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណីនិងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះក៏រួមចំណែកធ្វើឱ្យចរន្តសេដ្ឋកិច្ចដើរតាមរយៈចលនាទេសចរក្នុងស្រុកនិងបរទេសយ៉ាងច្រើនកុះករនៅទូទាំងប្រទេស។ លើសពីនេះ ដំណើរកម្សាន្តសប្បាយដោយទឹកមុខញញឹមរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរក៏បង្កើតបានជាចលនាមហាសាមគ្គីជាតិដ៏ទូលំទូលាយមួយដែលប្រទេសជាតិកំពុងត្រូវការជាចាំបាច់។...
ភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះ ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ ក្នុងនោះ ប្រេងសាំង ៤ ៩៥០ រៀល/លីត្រ និង ប្រេងម៉ាស៊ូត ៥ ៧០០ រៀល/លីត្រ។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា តម្លៃលក់រាយប្រេងឥន្ធនៈនេះ គឺបន្ទាប់ពីរាជរដ្ឋាភិបាលបាន៖...
ថ្ងៃទី៥នៃព្រឹតិ្តការណ៍ «នគរសង្រ្កាន្ត» ប្រជាពលរដ្ឋ យុវជន មកពីតាមបណ្តារាជធានី ខេត្ត អញ្ជើញមកទស្សនាកម្សាន្តនៅក្នុងភូមិវប្បធម៌ បានកោតសរសើរពីការរៀបចំតាំងពិព័រណ៍ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញ។ បងប្អូនប្រជាពលរដ្ឋ និងយុវជន មកពីរាជធានី-ខេត្ត អញ្ជើញមកទស្សនាកម្សាន្តនៅភូមិវប្បធម៌ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦នេះថា សម្រាប់ឆ្នាំ២០២៦នេះ កម្ពុជា បានប្រារព្ធព្រឹតិ្តការណ៍ «នគរសង្រ្កាន្ត» ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ...
លោក វ៉ាន់ សារ៉ាត ប្រធានមន្ទីរទេចរខេត្តស្វាយរៀងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv តាមរយះសារតេឡេក្រាមអោយដឹងថាក្នុងរយៈពេលថ្ងៃ៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្វាយរៀង មានភ្ញៀវ ចម្រុះជាតិសាសន៍ធ្វើដំណើរឆ្លងកាត់ចូលមកលេងបុណ្យ និងកម្សាន្តក្នុងតំបន់គោលដៅនានា មានចំនួន ៤សែន ០ម៉ឺន ៨ពាន់២២១ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន៧២៥នាក់ ។ លោកបានបញ្ជាក់ថាកត្តាដែលស្វាយរៀង មានភ្ញៀវធ្វើដំណើរចូលមកធ្វើបុណ្យ...
សង្រ្កាន្តឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនេះ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជាង២ម៉ឺននាក់ បើធៀបនឹងពិធីបុណ្យចូលឆ្នាំថ្មីកាលពីថ្ងៃទី២០២៥ថយចុះ៤៦ភាគរយ។ ភ្ញៀវទេសជាតិ និងអន្តរជាតិបានមកលេងកម្សាន្តស្នាក់នៅតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ៣ថ្ងៃនេះមានចំនួន២៦,៥២០នាក់។ ក្នុងនោះ ទេសចរជាតិ២៥,៣៨៨នាក់ និងអន្តរជាតិ១,១៣២នាក់។នេះបើតាមការបញ្ជាក់របស់លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង។ លោក សាគុណ ភក្តី បានឱ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ថា ស្ថិតិភ្ញៀវទេសចរនៅពេលនេះ គឺថយចុះ២២,៧៤៩ នាក់ ស្មើនឹង៤៦ភាគរយ។ ដោយឡែក...
តាកែវ៖ ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី ១៤និងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ នេះ សម្រាប់ខេត្តតាកែវមានបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើដំណើរកម្សាន្តចំនួនជិត១លាននាក់ ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយ:ពេល៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ថ្ងៃទី ទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ឈាម ២០ ម៉ឺននាក់និងថ្ងៃទី ១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ ២០២៦ នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន៩០៨៨២៤នាក់...