រដ្ឋមន្ត្រីការពារជាតិហូឡង់ លោក Ruben Brekelmans បាននិយាយក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគីវ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា ថា ប្រទេសរបស់លោក នឹងវិនិយោគទឹកប្រាក់៤០០លានអឺរ៉ូ (៤៤០លានដុល្លារ) ក្នុងការអភិវឌ្ឍន៍យានដ្រូនទំនើបជាមួយអ៊ុយក្រែន និងផ្តល់យន្តហោះ F-16 បន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកនិយាយថា ផែនការសកម្មភាពយានដ្រូននឹងរួមបញ្ចូលគ្នានូវភាពច្នៃប្រឌិតរបស់អ៊ុយក្រែន និងចំណេះដឹងរបស់ប្រទេសហូឡង់ ដើម្បីធ្វើឲ្យប្រសើរបច្ចេកវិទ្យាដែលត្រូវប្រើប្រាស់នៅលើសមរភូមិ។ រដ្ឋមន្ត្រីការពារជាតិរូបនេះនិយាយថា ប្រសិនបើ យានដ្រូនដែលបានផលិតឡើងទទួលបានជោគជ័យ នោះនឹងមានការផ្តល់មូលនិធិបន្ថែមទៀតដើម្បីបង្កើនការផលិត។ ប្រទេសហូឡង់...
រាជរដ្ឋាភិបាលតំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈម រួមជាមួយសំណូមពរផ្សេងៗ ដើម្បីដាក់ចេញវិធានការបន្តដោះស្រាយជូនវិស័យឯកជន វិនិយោគិន និងធុរជននៅកម្ពុជា លើផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធាន ក្រុមការងារផ្នែកនីតិកម្មពន្ធដារ និងអភិបាលកិច្ច “ក្រុម ឃ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងលោក អានូដ ដាក (Arnaud...
បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានទៅទស្សនាកម្សាន្តនៅតាមព្រំដែនបាននិយាយថា បង្គោលព្រំដែនរបស់កម្ពុជាដែលបានបោះរួចហើយនៅដដែលគ្មានការបង្ខិតដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះឡើយ ខណៈខេត្តនានានៅក្នុងតំបន់ភូមិភាគឦសាន ក៏បានកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរជាពិសេស គឺហេដ្ឋារចនាសម្ព័ន្ធតែម្តងដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៍ និងការរកស៊ីជាដើម។ តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារដែលបានសម្របសម្រួលជូនបងប្អូនប្រជាពលរដ្ឋមកពី គ្រប់ទិសទីទៅទស្សនាកម្សាន្តនៅតំបន់ភូមិភាគឦសានដោយឥតគិតថ្លៃជារៀងរាល់ចុងសប្តាហ៍នោះ បានលើកឡើងថា ពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានឃើញដោយផ្ទាល់ភ្នែកចំពោះការអភិវឌ្ឍ នៅតាមខេត្តនានានៅក្នុងតំបន់ភូមិភាគឦសាន រួមទាំងបានទៅដល់ផ្ទាល់នៅតាមបង្គោលព្រំដែនមួយចំ នួនដែលកម្ពុជាយើងបានបោះបញ្ជាក់គោលដៅច្បាស់លាស់ជាមួយប្រទេសជិតខាងផងដែរ។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ចេញគោលការណ៍រៀបចំកម្មវិធីដំណើរកម្សាន្តជូនពលរដ្ឋ និងយុវជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ដោយឥតថ្លៃរៀងរាល់ចុងសប្ដាហ៍គឺបានចាប់ពីខែកញ្ញា ដល់ខែធ្នូ ដើម្បីពួកគាត់បានឃើញនូវទិដ្ឋភាពការអភិវឌ្ឍ ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជនជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា ឡាវ និងវៀតណាម។...
ភ្នំពេញ ៖ សម្រាប់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឫហៅថា បាក់ឌុប សង្កេតឃើញមានបេក្ខជនច្រើន បាននាំគ្នាទៅបួងសួងព្រះអង្គដងកើ ស្ថិតនៅមុខព្រះបរមរាជវាំង ដើម្បីសូមសេចក្តីសុខ និងជោគជ័យការប្រឡងនៅឆ្នាំនេះ ពិសេសដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ។ បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ ខណៈបួងសួងនៅព្រះអង្គដងកើ បេក្ខជនត្រៀមប្រឡងបាក់ឌុបបានប្រាប់ថា មូលហេតុដែលពួកគេមកបួងសួងនៅព្រះអង្គដងកើ គឺដើម្បីប្រាថ្នាសុំប្រឡងជាប់បាននិទ្ទេសល្អ សូមឱ្យផ្លូវចិត្តរឹងមាំ កុំឱ្យភ័យពេលប្រឡង និងពេលធ្វើដំណើរទៅប្រឡងប្រកបដោយសុវត្ថិភាពគ្មានបញ្ហាអ្វីកើត។ ចំណែកលោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានប្រាប់ថា អ្នកនាំពាក្យរូបនេះ បានប្រាប់បន្តថា ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ...
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចាប់ផ្ដើមនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ពោលគឺបាំងតែ០២ ថ្ងៃទៀតតែប៉ុណ្ណោះ។ ជុំវិញការប្រឡងបាក់ឌុបឆ្នាំនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឱ្យសិស្សានុសិស្សដែលជាបេក្ខជន ត្រូវត្រៀមខ្លួនឱ្យបានរៀបរយក្នុងការប្រឡង ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ និងទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងរៀងៗខ្លួនឱ្យបានមុនថ្ងៃប្រឡងចូលមកដល់។
ក្រចេះ ៖ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត លោក គង់ គឹមនី អភិបាលរងខេត្ត និងជាប្រធានលេខាធិការរដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហ្តរាយខេត្ត និងលោក ហេង សុថាអភិបាលរងខេត្ត ទទួលចុះមូលដ្ឋានក្រុងក្រចេះ បាននាំយកពូជស្រូវ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ចំនួន ១៨៣គ្រួសារ រស់នៅ ក្នុងសង្កាត់ចំនួន...
សៀមរាប ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងរុនតាឯកតេជោសែន ខេត្ដសៀមរាប បានជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្ដល់ថវិកាមួចំនួនដល់បេក្ខជន ដើម្បីលើកទឹកចិត្ដដល់បេក្ខជនទាំងអស់ ក្នុងពេលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៨ ខែតុលាឆ្នាំ២០២៤ខាងមុខនេះ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤ នៅសាលាក្រុងរុនតាឯកតេជោសែន ដោយមានបេក្ខជនប្រលងចូលរួមជាង២០០នាក់។ ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលរដ្ឋានក្រុងរុនតាឯកតេជោសែន មានប្រសាសន៍ថា មានតែចំណេះវិជ្ជាទេ ដែលធ្វើអោយប្រទេសជាតិ និងសង្គមគ្រួសារមានការរីកចម្រើន ដូចនេះក្រុមការងារគ្រប់ស្ថាប័នអ្នកពាក់ព័ន្ធត្រូវចែករំលែកចំណេះដឹងបន្ថែម...
ព្រះសីហនុ៖ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តព្រះសីហនុ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៥មណ្ឌល រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង ដូចជា ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត អាជីវកម្មលក់សម្ភារៈ សិក្សាគ្រប់ប្រភេទ និងការដ្ឋានសំណង់ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។ ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឬសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។ សម្រាប់ការផ្ញើទោចក្រយាន...
ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងធម្មការ និងសាសនា បានចាត់ចែង និងនាំយកទេយ្យទានដែលជាសទ្ធាជ្រះថ្លារបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃចំនួន ៣៩០ វត្ត ក្នុងខេត្តចំនួន ២០ ក្នុងអំទ្បុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៤ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ព្រះមន្រ្តីសង្ឃ...
កំពង់ធំ ៖ ក្រសួងកសិកម្ម និងគណៈកម្មការការពារ និងបង្រ្កាបបទលមើសធនធានធម្មជាតិខេត្តកំពង់ធំ ដំដុះស្តារឡើងវិញនូវកូនឈើប្រណិតប្រមាណ៣ម៉ឺនដើម លើផ្ទៃ៥០ហិកតា ក្នុងតំបន់ការពារព្រៃអង់តែន នៃស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ សហហការជាមួយគណៈកម្មការការពារ និងបង្រ្កាបបទលមើសធនធានធម្មជាតិខេត្តកំពង់ធំ ចុះដាំកូនឈើប្រណិតនៅតំបន់ព្រៃអង់តែន។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធាន...