ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះបានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១០០គ្រួសារ មកពីភូមិចំនួន៣៣ ក្នុងឃុំទាំង៥ នៃស្រុករតនមណ្ឌល ដែលពិធីនេះធ្វើឡើងនៅបរិវេណវត្តស្ដៅខាងកើតឃុំស្ដៅស្រុករតនមណ្ឌល។ នាឱកាសនោះ ឯកឧត្តមសុខ លូ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ។ ឯកឧត្តម សុខ លូ...
ដើម្បីចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះរដ្ឋបាលខេត្តបាត់ដំបងបានធ្វើការណែនាំមួយចំនួនដល់មន្ទីរ អង្គភាព រដ្ឋបាលមូលដ្ឋាន និងស្ថាប័ននានា។ តាមរយៈសេចក្ដីណែនាំចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បានណែនាំដល់សាលាខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ គ្រប់ទីកន្លែងនិងវិហារសាសនារួមមានគ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ ស៊ូរ៉ាវ វិហារសាសនា ស្នាក់ការ ថ្វាយបង្គំ…ជាដើម សាលារៀន មន្ទីរពេទ្យ គ្រឹះស្ថានសាធារណៈ...
ភ្នំពេញ ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឧបត្ថម្ភដល់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីបញ្ចូនសិស្ស និស្សិតដែលមានសមត្ថភាពឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី ១១ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅសាលដំរីពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតលើកនេះមានសាកលវិទ្យាល័យចំនួន៥ បានបញ្ជូនបេក្ខភាពសរុបចំនួន៩ក្រុម ឱ្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ក្នុងឆ្នាំ២០២៤ ក្រោមវិញ្ញាសារ រ៉ូបូត(ស្ទូងស្រូវ) ដាំបង្គោល និង (ប្រមូលផលស្រូវ) ចាប់បាល់ចូលកន្រ្តក។ ក្នុងនោះផងដែរ...
តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅចុងសប្ដាហ៍នេះ ចេញសេចកីជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងខេត្តតាកែវ ត្រូវធ្វើការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យអស់ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ បើយោងតាមសេចកីជូនដំណឹង បានឱ្យដឹងថា ដើម្បីធ្វើអោយមានធ្នាប់ និងរបៀបរៀបរយល្អ និងចូលរួមកាត់បន្ថយការសេពគ្រឿងស្រវឹង ការកាត់បន្ថយអំពើហិង្សា ព្រមទាំងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ បណ្ដាលមកពីគ្រឿងស្រវឹង ជាពិសេស ដើម្បីរួមចំណែកលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបាននូវសោភ័ណភាព នៅក្នុងភូមិសាស្ត្រខេត្តតាកែវ រដ្ឋបាលខេត្ត មានសេចក្ដីរំពឹងថា...
កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ នាំផលិតផលជលផលពីកម្ពុជាទៅទីផ្សារអឺរ៉ុប ប្រសិនបើអគ្គនាយកដ្ឋានទទួលបន្ទុកសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ចុះមកវាយតម្លៃនៅឆ្នាំ២០២៥ ហើយយល់ព្រមអនុញ្ញាតឱ្យនាំទៅអឺរ៉ុប។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានមុនចេញដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយ អំពីសហគ្រាសជលផលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture នាថ្ងៃទី១៥ ខែកក្កដានេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគ្រាសជលផលដែលទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture បានត្រៀមលក្ខណៈរួចរាល់ រង់ចាំការវាយតម្លៃពីអគ្គនាយកដ្ឋានទទួលបន្ទុកសុខភាព និងសុវត្ថិភាពរបស់សហភាពអឺរ៉ុប ចុះមកវាយតម្លៃនៅឆ្នាំក្រោយ។ ហើយប្រសិនការវាយតម្លៃនេះ គោរពទៅតាមស្តង់ដារសុវត្ថិភាពម្ហូបអាហាររបស់សហភាពអឺរ៉ុប...
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៤ មន្រ្តីបរិស្ថានខេត្ត ត្រៀមកូនឈើចម្រុះចំនួន២ម៉ឺនដើម ដើម្បីដាំស្តារគម្របព្រៃឈើឡើងវិញ នៅសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ក្នុងភូមិសាស្រ្តឧត្តរមានជ័យ។ លោកផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កូនឈើចម្រុះគ្រប់ប្រភេទចំនួនជាង២ម៉ឺនដើម ដែលមន្រ្តីអភិរក្សបានធ្វើការបណ្តុះនៅស្នាក់ការក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងធ្វើការត្រៀមដាំនៅទីតាំងវាលចន្លោះ កូនឈើដើម្បីបំពេញបន្ថែមក្នុងគោលបំណងបង្កើនឲ្យមានព្រៃឈើច្រើនឡើងវិញ និងជាជម្រករបស់សត្វព្រៃរស់នៅគ្រប់ប្រភេទផងដែរ។ លោកប្រធានមន្ទីរបរិស្ថានខេត្ត បន្តឲ្យដឹងថា កន្លងមកនៅក្នុងតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត មន្រ្តីបរិស្ថានធ្លាប់បានធ្វើការដាំកូនឈើជាច្រើនដងរួចមកហើយ ប៉ុន្តែយើងនៅតែបន្តធ្វើការដាំបន្ថែមទៀត នៅទីតាំងដែលមានការខ្វះចន្លោះ និងមានការរេចរឹលត្រូវដាំបន្ថែម...
ក្រុមយុវជន អាជ្ញាធរ ព្រះសង្ឃ ប្រជាពលរដ្ឋ ជាច្រើនអង្គនាក់ បានបើកយុទ្ធនាដង្ហែរក្បួន បំផុសដល់មហាជន ឱ្យចូលរួមដាំកូនឈើ ពលរដ្ឋម្នាក់ ដាំកូនឈើមួយ ដើម្បីបង្កើនសោភ័ណ្ឌភាព បរិស្ថានស្អាតនៅក្នុងភូមិ និងទាក់ទាញអ្នកទេសចរ ដែលយុទ្ធនាការនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានដង្ហែរក្បួន នៅតាមដងផ្លូវក្នុងភូមិចំនួនបី ក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ។ លោក ងឿម សុផារ៉ា...
នៅសល់ប្រមាណតែ២០ថ្ងៃទៀតប៉ុណ្ណោះ ថ្ងៃបើកការដ្ឋានផ្លូវការគម្រោងព្រែកជីកហ្វូណនតេជោ នឹងឈានចូលមកដល់។ បណ្តាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្តាល បានបង្ហាញក្តីរំភើប នឹងត្រៀមចូលរួមអបអរសាទរដែលមូលដ្ឋានខ្លួនយកធ្វើជាទីតាំងបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយត្រៀមនឹងរៀបចំកម្មវិធីវាយស្គរ គោះជួង អបអរការជីកព្រែកដែលផ្តល់ឧត្តមប្រយោជន៍ សម្រាប់ប្រទេសជាតិទាំងមូលដ្ឋាន។ ពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល ថ្លែងប្រាប់BTV នៅថ្ងៃទី១៥ ខែកក្កដានេះថា ពលរដ្ឋនៅមូលដ្ឋានឃុំសំរោងធំ ពិតជាមានមោទនភាពណាស់ ដែលរាជរដ្ឋាភិបាលជ្រើសធ្វើជាទីតាំងធំបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ហើយក៏មានការសប្បាយចិត្តផងដែរ ដែលឃុំរបស់ខ្លួនមានព្រែកហ្វូណនតេជោ ជីកឆ្លងកាត់...
សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមគំនិតផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមធ្វើយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នេះ ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ តាមរយៈកិច្ចសម្ភសន៍ជាមួយ BTV កាលពីថ្ងៃទី១៣ ខែកក្កដានេះ...
ក្រសួងបរិស្ថានបានឱ្យដឹងថា ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ។ តំបន់ទេសភាពមួយនេះ សំបូរពោរពេញទៅដោយជីវិតសត្វព្រៃចម្រុះប្រភេទ និងជាដែនដីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ។ មិនថាប្រពៃណីឬរបៀបរស់នៅរបស់ពួកគេបានផ្សារភ្ជាប់យ៉ាងចាក់ស្រេះទៅនឹងដែនដីព្រៃដ៏ស្រស់ត្រកាល និងពុំទាន់រងការបំផ្លាញមួយនេះ។ ការចូលរួមការពារព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញមិនត្រឹមតែមានសារៈសំខាន់ក្នុងការរក្សាឱ្យបាននូវបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានាដល់ការរស់រានមានជីវិតនៃប្រភេទសត្វ រុក្ខជាតិ ក៏ដូចជាជីវៈចម្រុះជាច្រើនទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីមួយនេះ។ រីករាយសាទរ ក៏ដូចជាចូលរួមថែរក្សាព្រៃរងទឹកភ្លៀងរបស់កម្ពុជា៕ អត្ថបទ៖ BTV NEWS