ក្រសួងទេសចរណ៍ ជាក្រសួងទី១២ ដែលគណៈកម្មការជំរឿនមន្រ្តី បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្រ្តីកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះទីស្តីការក្រសួងជាក់ស្ដែង។ ក្នុងដំណើរការជំរឿននេះ មានការអញ្ជើញចូលរួមធ្វើជីវមាត្រដោយផ្ទាល់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារ នៅតាមអង្គភាពចំណុះក្រសួងទេសចរណ៍។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងទេសចរណ៍នាពេលនេះ គណៈកម្មការជំរឿន បានចុះពិនិត្យផ្ទៀងផ្ទាត់វត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែងដោយផ្ទាល់បែបនេះ គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះផងដែរ។ សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ...
ភ្នំពេញ៖ សាលារៀនវិទ្យាល័យ, អនុវិទ្យាល័យ និង សាលាបឋម សរុបចំនួន១៥កន្លែង នៅក្នុងមូលដ្ឋាន ខណ្ឌដង្កោ រាជធានីភ្នំពេញ បានទទួលអំណោយសប្បុរសធម៌ ជី ប្រភេទជាទឹក ពីក្រុមហ៊ុនដាវីស៊ីអេចចំនួន ១,៥០០០ លីត្រ សម្រាប់ប្រើប្រាស់ក្នុងការស្រោចស្រព និងថែទាំដំណាំកសិកម្មផងដែរ ក្នុងបរិវេណសាលា។ ការទទួលនៅអំណោយរបស់សប្បុរសជន កាលពីរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួម លោក ឌី...
ផ្លូវខេត្តលេខ១៤៨ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏ដូចជាលើកកម្ពស់ការតភ្ជាប់ខេត្តភាគនិរតីនេះឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទឆ្ពោះទៅតំបន់ឧស្សាហកម្មរោងចក្រ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។ សូមជម្រាបថា ផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន មានប្រវែងប្រមាណ ២២,៣៤គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងសសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ បើកការដ្ឋានកាលពីថ្ងៃទី២៩...
ចិន៖ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនៅព្រះរាជតំណាក់ នារដ្ឋធានីប៉េកាំងក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។
ក្រោយដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់ប្រទេសចិន នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ក្នុងអំឡុងពេលនៃការអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ សូមជម្រាបថានៅវេលាម៉ោង១៣ រសៀលថ្ងៃទី២៥...
ផ្លូវលំជនបទក្រាលកៅស៊ូ២ជាន់ប្រភេទ DBST ប្រវែង៤ពាន់ម៉ែត្រ ១ខ្សែបន្ថែមទៀត ស្ថិតនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឆ្ពោះទៅខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងតំបន់ដី និងផ្ទះសប្បទានសេដ្ឋកិច្ច ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ប៊ុន ច័ន្ទវណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀង...
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា សញ្ញាណវិជ្ជមានសម្រាប់កម្ពុជា គឺនៅក្នុងឆ្នាំកន្លងទៅបរិមាណគ្រឿងញៀនចូលកម្ពុជាមានការថយចុះ ហើយត្រឹមតែប្រមាណពី ១៥ទៅ២០% ប៉ុណ្ណោះដែលត្រូវបានប៉ុនប៉ងចរាចរចូលក្នុងប្រទេស។ លើសពីនេះទៀត ការចែកចាយ ប្រើប្រាស់ក្នុងក្លឹបកម្សាន្ត ការលបលួចកែច្នៃផលិត ក៏ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង ដែលទាំងនេះ គឺបានឆ្លុះបញ្ចាំងនូវនិន្នាការដ៏ល្អប្រសើរមួយ និងបានបង្ហាញថា កម្ពុជាកំពុងដើរតាម មាគ៌ាដ៏ត្រឹមត្រូវ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការបញ្ជាក់នេះ នៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦...
មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តតាកែវ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់សរុបចំនួន ៤៩០គ្រួសារ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានពួកគាត់វិញបាន ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពី យោធាថៃនៅតំបន់មួយចំនួន តាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។ អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា នៅវេលាម៉ោង ១៣:៤៥នាទីរសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)...
ប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ណែនាំដល់អគ្គលេខាធិការដ្ឋាន គ.ល.ក. សហការជាមួយក្រសួង មហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ បន្តគ្រប់គ្រងសន្តិសុខនៅតាមគ្រឹះស្ថានល្បែងពាណិជ្ជកម្ម និងចាត់វិធានការទប់ស្កាត់ឱ្យបានជាអតិបរមា និងចូលរួមយុទ្ធនាការប្រឆំាងការឆោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងវិស័យនេះឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) លើកឡើងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ក្រោមប្រធានបទ “ការពង្រឹងការគ្រប់គ្រង វិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជាក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦...