នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ (គ.ជ.គ.ម) និងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្តប្រចាំខែធ្នូ ដែលពិធីនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.គ.ម។ ពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ គ.ជ.គ.ម ចំនួន ៤រូប រួមមាន៖ ឯកឧត្តម អ៊ុក ឃ្នួច ជាអនុប្រធាន គ.ជ.គ.ម,...
កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងឯកឧត្តម អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ (Security Operation Centre – SOC) នៅទីស្ដីការ ក.ប.ទ.។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យាឌីជីថល...
រដ្ឋបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និងវីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះជាព័ត៌មានមិនពិត មកផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កើតឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។ ចំពោះករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគូសបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងដែរថា ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បាននិងកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងដោយប្រើប្រាស់ដូន...
កំពង់ធំ៖ ករណីរថយន្ដក្រុងដឹកអ្នកដំណើរពេលយប់មួយគ្រឿង បើកទៅបុកបង្កាន់ដៃស្ពាន ហើយបានក្រឡាប់ធ្លាក់ចូលទឹកនៅខេត្តកំពង់ធំ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦នាក់ និងអ្នករងរបួស២៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ លោក ឡុង គីសឹង អភិបាលស្រុកសន្ទុក បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ថា សមត្ថកិច្ចបានរកឃើញមនុស្សស្លាប់មានការកើនឡើង ៣នាក់ទៀត បន្ទាប់ពីក្រុមមុជទឹករាវរកសពអ្នករងគ្រោះ ក្រោយរកឃើញភ្លាមៗ ១៣នាក់បានស្លាប់នៅនឹងកន្លែងកាលពីព្រឹកថ្ងៃទី២០ វិច្ឆិកា ហើយមកដល់ម៉ោង១៧ល្ងាចថ្ងៃដដែល រកឃើញ ៣នាក់ទៀតនៅក្នុងទឹក ដែលចំនួននេះគឺសរុប មានអ្នកស្លាប់ ១៦នាក់...
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិក សមាជិកាសរុបចំនួនជាង ៧ម៉ឺននាក់ បានដាក់ញត្តិទៅកាន់បណ្ដាស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា ដើម្បីឱ្យជួយអន្តរាគមន៍ករណីកងទ័ពឈុតខ្មៅថៃចាប់រំលោភមកលើពលករស្ត្រីកម្ពុជាយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសហជីពតំណាងឱ្យកម្មករនិយោជិតនៅកម្ពុជា ពិតជាមិនទទួលយកបានទេនូវទង្វើដ៏អាក្រក់បំផុត សាហាវព្រៃផ្សៃ ឃោរឃៅ អមនុស្សធម៌ រំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ទាហានឈុតខ្មៅថៃ ដែលបានវាយធ្វើបាបពលករ និងរំលោភស្ត្រីជាពលករកម្ពុជាធ្វើការនៅប្រទេសថៃ។ លោកបានបន្តថា ការដាក់ញត្តិថ្កោលទោសទាហានឈុតខ្មៅថៃ និងសុំកិច្ចអន្តរាគមន៍ថ្ងៃនេះ នឹងដាក់ទៅបណ្ដាស្ថានទូតមួយចំនួនប្រចាំកម្ពុជា...
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង ណែនាំឱ្យអភិបាលខណ្ឌទាំង១៤ យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើកការដោះស្រាយការកកស្ទះចរាចរណ៍ ពិសេសការចតយានយន្តគ្មានសណ្តាប់ធ្នាប់និងការរំលោភបំពានទ្រូងផ្លូវ និងចិញ្ចើមផ្លូវពីសំណាក់អាជីវករមួយចំនួន។ ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាមួយកងកម្លាំង និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា តាមការសង្កេតជាក់ស្តែងក្នុង១សប្តាហ៍កន្លងមកនេះ...
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្នបានចាត់ឲ្យ ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រួមជាមួយសមាជិកគណៈកម្មាធិការ លោកលោកស្រី មន្ត្រីក្រុមប្រតិបត្តិសាខា ចុះសួរសុខទុក្ខទៅដល់ជនរងគ្រោះដែលបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន ត្រង់ចំណុចស្ពានអូរប្រាសាទ ភូមិគិរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យខេត្តកំពង់ធំ ចំនួន២៥ នាក់ និង ស្លាប់ចំនួន ១៤...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្តីពីការប្រកាសឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា» ដែលជាសមិទ្ធផលថ្មីមួយរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុវត្ថិភាព និងភាពធន់របស់សង្គមជាតិ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោក ចូ សូយ័រអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, ថ្នាក់ដឹកនាំ គ.ជ.គ.ម, ឯកឧត្តម-លោកជំទាវ តំណាងក្រសួងស្ថាប័ន, ថ្នាក់ដឹកនាំ តំណាងរដ្ឋបាលរាជធានី-ខេត្ត,...
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៥នាក់ (ស្រី១នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា។ ការបណ្ដេញជនជាតិវៀតណាមខាងលើ ធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត...
រដ្ឋបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញ សេចក្តីជូនដំណឹង ស្តីពី ការផ្អាកការធ្វើចរាចរណ៍របស់រថយន្តធុនធំគ្រប់ផ្លូវក្នុងក្រុងពោធិ៍សាត់ ដោយបានជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូនជាម្ចាស់រថយន្ត ធុនធំទាំងអស់មេត្តាជ្រាបថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នស្ទឹងពោធិ៍សាត់មានកម្រិតកម្ពស់ទឹកខ្ពស់ និងមាន ការកើនឡើងជាបន្តបន្ទាប់ក្នុងកម្រិតប្រកាសអាសន្ន ជាហេតុធ្វើឱ្យបណ្តាផ្លូវមួយចំនួនក្នុងក្រុងត្រូវបានហូរច្រោះ និង បាក់ស្រុត។ ហេតុនេះហើយដើម្បីទប់ស្កាត់ការខូចខាតផ្លូវដែលកំពុងមានបញ្ហាកាន់តែខ្លាំង ជាពិសេសធានាសុវត្ថិភាព ទ្រព្យសម្បត្តិ បង្ការ និងជៀសវាងគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ សូមបងប្អូនជាម្ចាស់រថយន្តធុនធំ ទាំងអស់...