រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានទទួលធុងសំរាមពីក្រសួងបរិស្ថានចំនួន ៨២៨ ធុង ដើម្បីផ្តល់ជូនដល់រដ្ឋបាលក្រុងស្រុក ធ្វើការបែងចែកបន្តទៅសាលារៀន មណ្ឌលសុខភាព និងវត្តអារាម ។ ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន...
នៅព្រឹកថ្ងៃទី១៤ ខែតុលានេះ ពិព័រណ៍អន្តរជាតិដ៏សំខាន់ៗចំនួនពីរ គឺវិស័យសំណង់ និងឧស្សាហកម្មយានយន្ត (CAMBUILD & CAMAUTO 2025) បានបើកសម្ពោធជាផ្លូវការនៅអគារមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលបង្ហាញស្ដែងឲ្យឃើញពីជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំណង់ និងបច្ចេកវិទ្យាថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកសម្ពោធពិព័រណ៍អន្តរជាតិនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីគណៈអធិបតី ឯកឧត្ដម ឡៅ ទិព្វសីហា រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំវិស័យឧស្សាហកម្មផ្សេងទៀតដូចជា លោក Edmund Lee, នាយកអភិវឌ្ឍន៍អាជីវកម្មនៅកម្ពុជា និង...
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង១៦ នោះ រួមមាន ការថែទាំ និងជួសជុលរថយន្ត,...
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដើម្បីសម្របសម្រួល និងពិនិត្យពីលទ្ធភាពស្វែករកការគាំទ្រពីប្រទេសដៃគូ សម្រាប់ជួយដល់ប្រទេសជាសមាជិកអាស៊ាន ដែលរងគ្រោះដោយសារគ្រោះមហន្តរាយ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួមក្នុងឱកាសព្រះរាជាណាចក្រកម្ពុជា ធ្វើម្ចាស់ផ្ទះ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យអ្នកកែច្នៃទាំងអស់ពិចារណាធ្វើពិពិធកម្មមករកបរិបទថ្មី ដែលមានសក្តានុពល មានទីផ្សារល្អ ហើយសាកល្បងកែច្នៃនូវផលិតផលថ្មីៗបន្ថែមទៀត ដែលមានរសជាតិឆ្ងាញ់ ភាពច្នៃប្រឌិត វេចខ្ចប់ ដែលគិតគូរពីសុខភាពអ្នកប្រើប្រាស់ ពិសេសការធានាអនាម័យ និងសុវត្ថិភាពជូនអតិថិជន។ ក្នុងឱកាសអញ្ជើញចូលរួមពិធីបិទបញ្ចប់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-CAPTURE) កាលពីរសៀលថ្ងៃទី១៣ តុលា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ក៏បានសំណូមពរដល់សាធារណជន ព្រមទាំងអ្នកប្រើប្រាស់...
តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី ១៣ ខែតុលា កន្លងទៅនេះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនៈកិច្ច និង ចូលរួមក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងពិធីបិទលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម...
នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ បានអញ្ជើញទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនៃការអញ្ជើញដល់របស់ ឯកឧត្តម Dato’ Seri Ahamad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី និងគណៈប្រតិភូ ដើម្បីបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ ឯកឧត្តម...
នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតសហភាព អន្តរសភាលើកទី១៥១ (IPU-151) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី១៩-២៣ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញជូនដំណើរពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។
ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) អនុវត្តដោយអង្គការសហប្រជាជាតិដើម្បីអភិឌ្ឍន៍ឧស្សាហកម្ម (UNIDO) គាំទ្រដោយសហភាពអឺរ៉ុប (EU) បានប្រកាសបិទបញ្ចប់ហើយ ដែលបានបន្សល់ទុកនូវកេរតំណែល និងផលជះយូរអង្វែងនៃការរីកចម្រើន របស់វិស័យជលផលនៅកម្ពុជា ។ ពិធីប្រកាសបិទបញ្ចប់គម្រោង ធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា...
ភ្នំពេញ៖ នៅថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Dato Seri’ Ahmad Zahid bin Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទ...