(ភ្នំពេញ) ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2025 – នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរតំបន់ក្នុងសកម្មភាពមីនមនុស្សធម៌ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនក្នុងតំបន់អាស៊ាន (ARMAC) បានទទួលស្វាគមន៍ ឯកឧត្តម Elnur Israfil oglu Mammadov អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធា រណរដ្ឋ Azerbaijan អមដំណើរដោយឯកឧត្តម Shovgi Kamal Oglu Mehdizade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំកម្ពុជា...
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញក្នុងពិធីបើក លំហាត់សមយុទ្ធឆ្លើយតបគ្រោះអាសន្នមហន្តរាយថ្នាក់តំបន់អាស៊ាន ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក...
ក្នុងរយៈពេល២ថ្ងៃនេះ ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តព្រះវិហារ និងមន្ត្រីរដ្ឋបាលស្រុកទាំងបី រួមមាន ស្រុកគូលែន ស្រុករវៀង និងស្រុកសង្គមថ្មី បានសហការគ្នាចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពយានដ្ឋានជួសជុលរថយន្តចំនួន ១១ ទីតាំង។ នេះបើតាមការឱ្យដឹងពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ គោលបំណងសំខាន់នៃការចុះអនុវត្តនេះ ត្រូវបានលោក សំ លាងទ្រី បញ្ជាក់ថា...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញទទួលទឹកបរិសុទ្ធ ប្រូវីដា ចំណុះ ៥០០ ml ចំនួន ៣២៦កេស ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈ...
បាត់ដំបង៖ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការជំរុញប្រើប្រាស់ទិន្នន័យចំហ និងទិន្នន័យធំ (Open and Big Data) ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តបាត់ដំបង។ សិក្ខាសាលានេះ មានគោលបំណងដើម្បីបញ្ជ្រាបចំណេះដឹងជាចម្បងអំពីការប្រើប្រាស់ប្រភពទិន្នន័យធំ...
កំពង់ឆ្នាំង៖ លោកជំទាវ ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ បានអញ្ជើញចូលរួមពិធីបើក «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។ «វេទិកាការងារ»នេះ ផ្ដល់ឱកាសសម្រាប់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេស បងប្អូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ...
ក្នុងជំនួបសំណេះសំណាលជាមួយប្រជាកសិករដែលស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មក្នុងវិស័យដំណាំស្រូវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្តស្មារតីសាមគ្គីភាព តម្លាភាព ពោលគឺតម្កល់ផលប្រយោជន៍រួមជាធំ ដើម្បីទទួលផលចំណេញទាំងអស់គ្នាទៅមុខបន្តទៀត។ ក្រោយចុះពិនិត្យការច្រូតស្រូវ និងស្ថានភាពជាក់ស្តែង នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥កន្លងទៅ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបដំណាំស្រូវបារាយណ៍តាំងគោក។ ក្នុងឱកាសនោះ...
ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ នឹងបញ្ចប់នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ចុងសប្តាហ៍នេះហើយ។ ឯកឧត្ដម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារបានធ្វើសកម្មភាពនៅតំបន់ចុងទី ដោយបានចុះបោះបង្គោលនិយាមកាដំបូងលើផ្ទៃសមុទ្រ(ខេត្តកែប) បានដោយជោគជ័យ។ ក្រុមការងារនឹងបន្តបោះបន្ថែមទៀត ទៅតាមផែនការ និងតាមគោលដៅ ដែលបានគ្រោងទុកនៅលើផ្ទៃសមុទ្រ។...
បាត់ដំបង៖ ក្រុមការងារអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម ទេព ធន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យ និងវាយតម្លៃគុណភាពសំណង់ព្រះវិហារ និងសាលាបាលីវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ ដែលមានចម្ងាយ៥៤គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបងដោយធ្វើដំណើរតាមផ្លូវទឹកដងស្ទឹងសង្កែ។ បន្ទាប់ពីបានចុះពិនិត្យទៅលើសំណង់ព្រះវិហារ សាលាបាលី និងសាលាឆាន់រួច ក្រុមការងារអន្តរក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយព្រះចៅអធិការវត្តព្រះនាម ច្រឹង ស៊ីវី និងគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តពិជ័យលង្កា ហៅវត្តឈើខ្មៅ...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើភាគីពាក់ព័ន្ធដែលរៀបចំសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥» ពិភាក្សាគ្នាឱ្យបានផុសផុលលើតម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ការរីកចម្រើននៃបច្ចេកវិទ្យា ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចចក្រា កម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ ការលើកឡើងនេះរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងការបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្ដីព្រាង «គោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥» ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO)...