ក្រុមនិស្សិត និងសាស្ដ្រាចារ្យ អាហារូបករណ៍ថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលជាង២៦០នាក់ មកពីសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី បានធ្វើទស្សនៈកិច្ចសិក្សាឈ្វេងយល់ពីប្រវត្ដិសាស្ដ្រវប្បធម៌ សំណង់ស្ថាបត្យកម្មបុរាណនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោកបណ្ឌិត កុល សារូ ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្ដ្រសង្គម នៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី រាជធានីភ្នំពេញ មានប្រសាសន៍ថា ការធ្វើទស្សនៈកិច្ចសិក្សានេះ ត្រូវបានធ្វើបទបង្ហាញយ៉ាងយកចិត្ដទុកដាក់ពីលោកសាស្ដ្រាចារ្យ ក្រោមប្រធានបទ ដំណើរនៃការគ្រប់គ្រងសម័យអតីតកាល។ លោកបណ្ឌិតបានបន្ដថា ក្រុមនិស្សិតពួកគាត់ធ្លាប់បានតែសិក្សាលើទ្រឹស្ដី ប៉ុន្ដែនៅពេលសិក្សាឈ្វែងយល់ផ្ទាល់នៅតាមប្រាសាទ ពួកគាត់យល់កាន់តែច្បាស់ពីប្រវត្ដិសាស្ដ្រវប្បធម៌...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមបានបញ្ជាក់ឱ្យដឹងថា ឃាតកម្មដុតផ្ទះ និងអារ.កសម្លាប់បានបណ្តាលឲ្យមនុស្ស ៩នាក់ស្លាប់ ខណៈជនសង្ស័យជាឃាតករត្រូវជាប្តីរបស់ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំង៩នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម។ រដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៦:០០ ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ចាម បានទទួលព័ត៌មាន ពីករណីឃាតកម្ម ដុតផ្ទះ និងអារកសម្លាប់ នៅភូមិពោន ឃុំទទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ភ្លាមៗ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានបញ្ជាស្នងការនគរបាលខេត្ត...
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និងទស្សនាតំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍សំបូរព្រៃគុកសហគមន៍ស្វាយចន្ទី ដំឡូងមី និងចិញ្ចឹមជ្រូក ក្នុងមូលដ្ឋានស្រុកប្រាសាទសំបូរដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននិងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តំណាងអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប ក្នុងគោលដៅឈ្វេងយល់អំពីជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន និងដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដើម្បីរួមចំណែកធ្វើឱ្យប្រជាជនមានជីវភាពកាន់តែធូរធារ មានប្រាក់ចំណូល និងប្រាក់ចំណេញច្រើនជាងមុន មានសុខភាពល្អ និងមានលទ្ធភាពអាចឱ្យកូនចៅរៀនសូត្របានខ្ពង់ខ្ពស់។ នៅក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត...
រាជរដ្ឋាភិបាលកម្ពុជា បានបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ដោយឥតឈប់ឈរដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃ ធ្វើការដោះលែងទាហានកម្ពុជា១៨នាក់ មកកម្ពុជាវិញប្រកប ដោយសុវត្ថិភាព និងស្របទៅតាមមនុស្សធម៌អន្តរជាតិ ខណៈមកដល់ថ្ងៃនេះ គឺមានរយៈពេល១១៧ថ្ងៃហើយក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់។ តាមរយៈបណ្ដាញសង្គមរបស់ក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ថ្ងៃនេះជាថ្ងៃទី១១៧ហើយដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរដោយបានប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ ដើម្បីទាមទារឱ្យភាគីថៃដោះលែងវីរកងទ័ពរបស់យើងទាំង១៨នាក់នោះ ឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព»។ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ...
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងលើកឡើងថា មានកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ ក្នុងនោះរួមមាន៖ កត្តារាជរដ្ឋាភិបាល, កត្តាសាលារៀន រួមទាំងនាយកសាលា, កត្តាសិស្ស, កត្តាគ្រូបង្រៀន និងកត្តាឪពុកម្តាយ អ្នកអាណាព្យាបាល។ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេនៅរាជធានីភ្នំពេញ និងសិស្សានុសិស្សដែលជាកូនៗ អតិថិជនគណនីក្មេងឆ្លាតរបស់គ្រឹះស្ថានអម្រឹត នារសៀលថ្ងៃទី២២...
លោកជំទាវ ឡោក ខេង បានកោតសរសើរ ចំពោះភាពរីកចម្រើនរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដែលបាន វិវត្តន៍ខ្លួនក្លាយទៅជាមន្ទីរពេទ្យឯកទេសមួយ ដែលនាពេលបច្ចុប្បន្នមានការសាទរពីបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ លោកជំទាវបានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកជំទាវបានអញ្ជើញដឹកនាំគណៈប្រតិភូគណៈ កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការ ងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨ ) នៃរដ្ឋសភា ចុះពិនិត្យឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ចក្ខុវិស័យនិងការផ្តល់សេវាសុខា ភិបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈរសៀលថ្ងៃទី២១...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្វាយរៀង និងកិច្ចប្រជុំបូក សរុបលទ្ធផលការងាររបស់សាខា សមាគមប្រចាំ ឆ្នាំ២០២៥និងលើក ទិសដៅអនុវត្តឆ្នាំ២០២៦។ ពិធីប្រកាសសមាសភាពនេះបានត្រូវធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំសាកលវិទ្យាលល័យ ស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង និងសមាជិកសមាជិកាសាខា សមា គម...
បច្ចុប្បន្ននេះ តំបន់ «ឈើកាច់បាភ្នំ» ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រែក្លាយជាគោលទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របពេលដែលរដ្ឋបាលស្រុក ខេត្ត មន្ទីរជំនាញ និងអាជ្ញាធរ បានបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ «ឈើកាច់បាភ្នំ» នេះ ក្នុងគោលដៅជំរុញការទស្សនា មកលេងកំសាន្តពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនកុះករ។ ជាមួយគ្នានេះ ដោយមានការសហការល្អរវាងអាជ្ញាធរមូលដ្ឋាន ជាមួយរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ការរៀបចំសោភ័ណភាព បរិស្ថាន អនាម័យ និងសេវាកម្មនៅក្នុងតំបន់រមណីយដ្ឋាន...
ផ្សារផលិតផលខ្មែរ ខេត្តសៀមរាប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តសៀមរាប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំងស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅសួនច្បារហាត់ប្រាណ ជិតមាត់ស្ទឹងសៀមរាប ក្បែរសួនព្រះរាជដំណាក់ ឬស្វែងរកតាមតំណភ្ជាប់៖ ស្វែងរកផ្សារផលិតផលខ្មែរ ខេត្តសៀមរាប៖ https://maps.app.goo.gl/xTVrLCxMaqCU9iuu5 សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប...
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ បើកវគ្គបន្តជំនាន់ទី៣២ ដែលមានសិក្ខាកាមសរុបចំនួន ៣០០នាក់ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស (ភ្នំស្រង់ ខេត្តកំពង់ស្ពឺ) ។ ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស...