ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលបាក់ឌុបជារួម ដោយបង្ហាញថា សិស្សចំនួន ៧៩ភាគរយ បានប្រឡងជាប់ជាស្ថាពរ និងមានសិស្សជាប់និទ្ទេស A ចំនួន ២ ២១៦នាក់។ ចំនួនសិស្សជាប់បាក់ឌុបនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុន ហើយក៏មានអ្នកជាប់និទ្ទេស A ច្រើនជាងមុនផងដែរ។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន...
អង្គការដៃគូ បានសន្យាបន្តសហការ ជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឲ្យទទួលបានលទ្ធផលល្អ តាមរយៈការអនុវត្តនូវសកម្មភាព និងយុទ្ធនាការផ្សេងៗ ឲ្យបានញឹកញាប់ និងទៀងទាត់ ។ នៅក្នុងពិធីចុះអនុស្សារណយោគយល់គ្នា ដើម្បីបន្តកិច្ចសហកាជាមួយ គ.ជ.ប.ជ រយៈ ពេល៥ឆ្នាំ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក សំលៀង សីលា នាយកប្រតិបត្តិ អង្គការសកម្មភាពដើម្បីកុមារ (APLE...
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបណ្តាផ្លូវនៅតាមជនបទ មានភាពប្រទាក់ក្រឡា និងកាន់តែរឹងមាំ គាំទ្រ និងលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ មានជីវភាពកាន់តែធូរធារ។ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មា- ធិការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន...
អបអរសាទរ! ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/25 (តំបន់អាស៊ីខាងកើត) ពូលE ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ SP Falcons របស់ម៉ុងហ្គោលី ដោយលទ្ធផល ២-១ នៅរសៀលថ្ងៃទី៣០ ខែតុលានេះ។ ការប្រកួតក្រោមសីតុណ្ហភាព 8°C នេះ វគ្គទី១ ព្រះខ័នរាជស្វាយរៀង បាននាំ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កម្ពុជាប្ដេជ្ញាចិត្តក្នុងការជំរុញ និងអនុវត្តគ្រប់សកម្មភាព របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។ តាមរយៈវីដេអូ ចូលរួមយុទ្ធនាការ «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» (Together Action for SDGs) នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី...
គិតត្រឹមចុងខែ កញ្ញា ឆ្នាំ២០២៤, និយ័តករបរធនបាលកិច្ច បានផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច និងចុះបញ្ជី មានចំនួនជាង ១ ពាន់ករណី គិតជាទឹកប្រាក់មានទំហំបរធនសរុបប្រមាណជា ១ ៦៥២ លានដុល្លារអាមេរិក ខណៈក្រុមហ៊ុនបរធនបាលចំនួន ១៣ បានទទួលអាជ្ញាបណ្ណ និងទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ន.ប.ធ. លើកឡើងនៅក្នុងវេទិកាបរធនបាលកិច្ចឆ្នាំ២០២៤ ក្រោមប្រធានបទ “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត”នៅថ្ងៃទី៣០...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ភីផាត់ រាចាឃីតប្រាកន (Phipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារនៃប្រទេសថៃ បានជួបពិភាក្សាការងារទ្វេភាគី នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។ យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នាឱកាសនោះ ឯកឧត្តម ហេង សួរ...
កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល បានចំនួនបីទីតាំងតាមដងព្រែកស្ថិតក្នុងឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។ ដោយមានបទបញ្ជាពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យមន្ត្រីជំនាញជលផលកំពង់ចាម បន្តចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅតាមដងព្រែកជាបន្តបន្ទាប់។ ជាក់ស្ដែង ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយ លោក លី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤នេះ បានផ្ញើសារអបអរសាទរ ដល់បេក្ខជនប្រឡងបាក់ឌុបដែលទទួលបាលទ្ធផលល្អប្រសើរ និងលើកទឹកចិត្តដល់បេក្ខជនដែលទទួលបានលទ្ធផលមិនល្អឱ្យខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលល្អនៅឆ្នាំក្រោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា៖«សូមចូលរួមអបអរសាទរជាមួយក្មួយៗទាំងអស់ ដែលទទួលបានលទ្ធផលល្អប្រសើរ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយិភូមិ ឆ្នាំ២០២៤ នេះ។ ជាមួយគ្នានេះ សម្រាប់ក្មួយៗ ដែលទទួលបានលទ្ធផលមិនគាប់ប្រសើរ សូមកុំបាក់ទឹកចិត្ត ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ ឬអាចចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងការណ៍ស្តីពីគោលនតយោបាយបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព នៅក្នុងសន្និសីទនៃរដ្ឋភាគីនៃកិច្ចព្រមព្រៀង អង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ លើកទី១៦ (COP16) នៅទីក្រុងកាលី ប្រទេសកូឡុំប៊ី។ ក្នុងនាមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដើម្បីកំណើនសេដ្ឋកិច្ច...