មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ដង្កោ បានចុះបិទផ្សាយឯកសារវិនិច្ឆ័យ ក្បាលដី ជាសាធារណៈ ដេីម្បីត្រៀមចេញ ប្លង់លក្ខណ:ជាប្រព័ន្ធ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤ ភូមិ គឺភូមិព្រៃវែងខាងលិច ព្រៃវែងខាងកើត ភូមិទួលសំបូរ និងភូមិសេរីដីដុះ ស្ថិតនៅ ក្នុង សង្កាត់ ព្រៃវែង ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ក្រោម វត្ថុ...
ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា(គ.ប.ឆ.ប.) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ នេះ បានផ្តល់បច្ចុប្បន្នស្តីពីការអនុវត្តវិធានការបន្ត ពិសេសក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ដោយបាន បង្ហាញថាលេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយ ក្រសួងសន្តិសុខសាធារណ: នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង...
ស្វាយរៀង ៖ លោកឃុន រតនា អភិបាលរងក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងពិធីចែកប័ណ្ណសរសើរដល់សិស្សពូកែនិទ្ទេសAលើមុខវិជ្ជាភាសាខ្មែរ និងគណិតវិទ្យាប្រចាំឆមាសទី២ ឆ្នាំសិក្សា២០២៤.២០២៥ នៅសាលាបឋមសិក្សាព្រះសីហនុ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានជំរុញដល់មាតា បិតា និងអាណាព្យាបាលសិស្សទាំងអស់ត្រូវបង្កើនការតាមដាន អប់រំកូនចៅបន្ថែម សំដៅតម្រង់ទិស ដល់កូនចៅអោយខិតខំរៀនសិក្សារៀនសូត្របន្ថែម ខណៈដែលកូនចៅមានឱកាសជួបជុំគ្រួសារច្រើនជាងនៅសាលា ដែលអប់រំ បង្រៀន ព្រៀនប្រដៅ និងដោយលោកគ្រូអ្នកគ្រូ។ លោកអភិបាលក្រុងក៏បានសំដែងអបអរសាទរផងដែរចំពោះលោកគ្រូអ្នកគ្រូ និងផ្នែកពាក់ព័ន្ធក្នុងវិស័យអប់រំបានចូលរួមបង្រៀន...
នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះការរស់នៅ និងការដាំដុះដំណាំ, ការសាងសង់ផ្ទះបន្ថែម និងសកម្មភាពឈូសឆាយដីសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិ។ បន្ឬាប់ពីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពភូមិដែលបានកសាង និងអភិវឌ្ឍថែមទៀត ក្នុងការធានាផលប្រយោជន៍ជូនបងប្អូនអតីតយុទ្ធជនឱ្យបានយូរអង្វែង៕
កំពង់ឆ្នាំង៖ បទល្មើសរបាំងសាច់អួនក្រឡាញឹក មានប្រវែងចាប់ពី៥០០ម៉ែត្រដល់១០០០ម៉ែត្រ(មួយពាន់ម៉ែត្រ) កើតក្នុងរដូវបិទនេសាទ ប្រមាណជាង១០របាំង គឺស្ថិតនៅពីក្រោយសាលាឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងប្រមាណ១គីឡូម៉ែត្រ មិនឃើញមានអ្នកបង្ក្រាបឡើយ បើទោះជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអោយការពារកុំអោយមានបទល្មើសក្នុងរដូវបិទនេសាទយ៉ាងណាក៏ដោយ។ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ អ្នកយកព័ត៌មានយើង បានចេញមើលបទល្មើសនេសាទក្នុងរដូវបិទនេសាទឆ្នាំ២០២៥នៅតាមដងទន្លេសាប រួមនិងអាងបឹងស្តុកទឹកមួយចំនួន តាមការផ្តល់ព័ត៌មានពីប្រជានេសាទលក្ខណៈគ្រួសារ។ ក្នុងនោះ នៅចំណុចពីក្រោយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជាង១គីឡូម៉ែត្រ...
ភ្នំពេញ ៖ តាមរយៈសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ អនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលទាហានថៃបានចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដែលមកដល់ពេលនេះមានរយៈពេល ២៦ថ្ងៃហើយ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ និងបន្តទាមទារមកវិញនូវកងកម្លាំងកម្ពុជាទាំង១៨រូបដែលថៃបានចាប់ខ្លួនទៅនោះ រហូតដល់ភាគីថៃបំពេញកាត្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ។...
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា មកទល់នឹងថ្ងៃទី២៤ ខែសីហានេះ ក្រោមការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតពីថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក៏ដូចជាសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា ដំណើរការអនុវត្តបទឈប់បាញ់កំពុងតែប្រព្រឹត្តទៅដោយសម្រេចបានលទ្ធផលជាវិជ្ជមាន និងជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំ GBC និង RBC ដែលបាននិងកំពុងប្រព្រឹត្តទៅយ៉ាងសកម្ម។ តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ ឯកឧត្តម ប៉ែន...
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា តាមរយៈកម្លាំងមហាសាមគ្គីភាពឯកភាពជាតិរឹងមាំដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្គ្រាមចិត្តសាស្ត្រ និងកលល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ គ្មានឥទ្ធិពលនិងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស។ តាមរយៈបទអន្តរាគមន៍នៅក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កម្លាំងមហាសាមគ្គជាតិខ្មែរដ៏រឹងមាំនៅតែរក្សាបានដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបន្តជ្រោងទង់ជាតិខ្មែរ និងបន្តបញ្ចេញសំឡេងកងរំពងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ជាមួយនឹងការកោតសរសើរយ៉ាងក្រៃលែងចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពនិងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលឈរយ៉ាងរឹងមាំការពារបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា...
ភ្នំពេញ ៖ អ្នកជំនាញ ថា ដើម្បីឱ្យចរន្តសេដ្ឋកិច្ចដើរឆ្ពោះមុខ និងខ្លាំងក្លា គឺពឹងផ្អែកការជំរុញពង្រីកអំណាចទិញក្នុងស្រុកឱ្យបានធំ អ្នកធ្វើ អាជីវកម្មលក់ផលិតផលឱ្យបានច្រើន និងអំណាចនៃការនាំចេញឱ្យបានធំផងដែរ នោះសេដ្ឋកិច្ចកម្ពុជានឹងរីកលូតលាស់កាន់តែខ្លាំង។ ជុំវិញការធ្វើពាណិជ្ជកម្ម, រាជរដ្ឋាភិបាលបានបង្កើនឧត្តមភាពប្រកួតប្រជែង តាមរយៈការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ដែល មានសក្តានុពល, ការលើកកម្ពស់គុណភាពស្ថាប័នសេដ្ឋកិច្ច, ការពង្រីកដៃគូពាណិជ្ជកម្មក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ពោលគឺ បានបង្កបរិយាកាសអំណោយផលផ្នែកធុរកិច្ច ការបន្ថយថ្លៃដើមធុរកិច្ចដូចជា៖ ថ្លៃឡូជីស្ទិក និងអគ្គិសនី, លើកកម្ពស់កិច្ចសម្រួល ពាណិជ្ជកម្ម,...
ភ្នំពេញ៖ នៅថ្ងៃទី១៧ ១៨ និង១៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជានិងវៀតណាម នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដែលផ្ដោតលើឧស្សាហកម្មសំខាន់ៗ ដូចជា កសិកម្ម ចិញ្ចឹមសត្វ ការអភិវឌ្ឍន៍នេសាទ និងវារីវប្បកម្ម អំពីសម្ផស្សនិងសុខភាព ផលិតផលឱសថ មន្ទីរពិសោធន៍ ឧបករណ៍វេជ្ជសាស្ត្រ អាហារ និងភេសជ្ជៈ និងឧស្សាហកម្មចិញ្ចឹមសត្វ ដោយមានអ្នកជំនួញ និងអ្នករកស៊ីចំរុះវិស័យចំនួនជាង១០០ក្រុមហ៊ុន នឹងចូលរួមសេរី ដើម្បីអភិវឌ្ឍន៍ជំនួញ និងភ្ជាប់ទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ...