កំពង់ឆ្នាំង៖ អតីតយុទ្ធជនក្នុងខេត្តកំពង់ឆ្នាំង ដែលធ្លាប់បានឆ្លងកាត់សង្រ្គាមឆ្អែតឆ្អន់ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានអោយដឹងថា «សុខសន្តិភាព គឺមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រោះការរស់នៅ ការប្រកបមុខរបរផ្សេងៗរបស់ប្រជាជន និងការអភិវឌ្ឍន៍ប្រទេស ទាល់តែមានសុខសន្តិភាព ទើបអាចធ្វើទៅបាន តែបើមានសង្គ្រាម ប្រទេសនោះនឹងមិនអាចរកក្តីសុខអោយប្រជាជន និងអាចអភិវឌ្ឍន៍ប្រទេសបានឡើយ»។ អតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានបន្តថា កូនក្មួយជំនាន់ក្រោយត្រូវចងចាំជានិច្ចជាមួយពាក្យសន្តិភាព ព្រោះសុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាននៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ ដែលសម្តេចធិបតី...
ដោយអនុវត្តន៍បទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជា នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីធ្វើការត្រួតពិនិត្យចុងក្រោយវឌ្ឍនភាពការងារត្រៀមរៀបចំបិទវគ្គបណ្តុះបណ្តាលពលទាហាននៃកងរាជអាវុធហត្ថ និងការត្រៀមបើកវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថ...
ក្នុងរយៈពេល១០ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ អាជ្ញាធរកម្ពុជាបានធ្វើ ការបណ្តេញជនបរទេសជិតបួនពាន់នាក់ទៀតចេញពីកម្ពុជាដាច់ដោយឡែកពីគ្នា ដោយពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធ Online Scams ករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែនចាប់ជំរិតទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជាជាដើម។ យោងតាមឆាណែលតេលេក្រាមរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលបាន ចេញនៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បានឲ្យដឹងថានាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ៣,៦៨៤នាក់មកពី៣៥សញ្ជាតិ ដោយក្នុងនោះរួមមាន ជនជាតិប៊ូរុនឌី...
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ CONG ZHISHENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧៖០០នាទីព្រឹក នៅចំណុចក្នុងបុរីប៉េង ហួត គម្រោង The Star Diamond ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្រុមជនសង្ស័យមួយក្រុម មានគ្នាចំនួន៣នាក់...
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិតេជោ បានប្រគល់រង្វាន់ជូនដល់អ្នកដំណើរ និងអ្នកទៅទស្សនានៅព្រលានយន្តហោះដោយក្នុងនោះមានរង្វាន់ធំៗជាច្រើន ដូចជា រថយន្ត ទូរទស្សន៍ និងរង្វាន់ផ្សេងៗទៀត។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។ តាមការឱ្យដឹងរបស់ លោកស្រី កាំង វួចសៀង នាយកនៃនាយកដ្ឋានពាណិជ្ជកម្ម បានលើកឡើងថា សម្រាប់អ្នកដែលមកទស្សនា ឬអ្នកធ្វើដំណើរ...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយឯកឧត្តមបានផ្តល់នូវជម្រើសឱ្យបងប្អូនកំពុងធ្វើការក្នុងប្រកបមុខរបរ និងការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅចុះឈ្មោះធ្វើការនៅរោងចក្រ សហគ្រាសក្នុងប្រព័ន្ធឱ្យបានជាអតិបរមា ដែលបច្ចុប្បន្នកំពុងត្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។ ថ្លែងក្នុងពិធីដែលមានអ្នកចូលរួមជាង ២៥០នាក់ ជាអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួង...
នៅក្នុងស្មារតីស្នេហាជាតិ និងការទទួលខុសត្រូវ ចំពោះវាសនាប្រទេសជាតិ យុវជនកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំ ក្នុងការស្ម័គ្រចិត្ត ចូលបំពេញកាតព្វកិច្ចយោធា។ ការបង្ហាញឆន្ទៈរបស់យុវជននេះ មិនមែនគ្រាន់តែ ជាការអនុវត្តតាមច្បាប់នោះទេ តែគឺជាការឆ្លុះបញ្ចាំង ពីមនសិការស្នេហាជាតិ ការពារអធិបតេយ្យជាតិ និងប្រជាពលរដ្ឋ។ យុវជន ចំនួន ៥នាក់ ដែលកំពុងតែសិក្សានៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានប្រាប់ BTV នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ...
ភ្នំពេញ៖ វិស័យឯកជន បានលើកឡើងថា ការនាំចេញអង្ករកម្ពុជា កំពុងវិវត្តទៅជាសសរស្តម្ភសំខាន់ ៣ គឺ EU ចិន និងអាស៊ាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី ទីផ្សារ EU ចិន និងអាស៊ាន បានបញ្ជាទិញអង្ករពីកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៦នេះ។ ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ កម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹងថ្ងៃទី ១១...
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ ក្មួយៗ និងចៅៗសិស្សានុសិស្ស ជាប្រជាពលរដ្ឋភៀសសឹក ដែលកំពុងសិក្សានៅសាលារៀនបណ្តោះអាសន្ន ជាទីតាំងជាប់ជាមួយផ្ទះបណ្តោះអាសន្នដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សាងសង់សម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ បើទោះបីស្ថិតក្នុងកាលៈទេសៈនេះក្តី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម...
ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ២៣ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ១១ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានជាង ១២ ពាន់លានដុល្លារ។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេសដៃគូរសំខាន់ៗចំនួន ២០ និងជាមួយបណ្តាប្រទេសមួយចំនួនផ្សេងទៀតគិតជាទឹកប្រាក់មានចំនួនសរុបជាង...