ភ្នំពេញ ÷ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដោយមានមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈមានភាពល្អប្រសើរ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹង ហើយមួយវិញទៀតវិស័យទេសចរណ៍នេះក៏នឹងបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់និងដោយប្រយោលផងដែរ។ តាមរយៈសារលិខិតក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធាន បទ«ទេសចរណ៍ និងបរិវត្តកម្មប្រកបដោយចីរភាព» នាថ្ងៃទី២៧ ខែកញ្ញា...
នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥នេះ បានប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក ម៉ាឡេស៊ី និងថៃ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន រវាងកម្ពុជា និងថៃ ដែលកំពុងមានចម្រូងចម្រាស់នោះ។ យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថានារសៀលថ្ងៃទី២៦ ខែកញ្ញា...
នៅចំពោះមុខ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ កាលពីម្សិលមិញ ប្រមុខការទូតកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា។ នៅក្នុងកិច្ចជំនួបពិភាក្សាជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបរាប់អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយឯកឧត្តមបានបញ្ជាក់ប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាតិរូបនេះ...
នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ប្រមុខការទូតកម្ពុជា បានឆ្លៀតជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេស នៃបណ្តាប្រទេសជាមិត្តជាច្រើន ហើយរាល់កិច្ចជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានរៀបរាប់អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃនាពេលបច្ចុប្បន្ន និងបានបញ្ជាក់អំពីជំហរ កម្ពុជាក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ព្រមទាំងគោរពនូវកិច្ចព្រមព្រៀងនានាជាមួយភាគីថៃជាដើម។ យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែល បានចុះផ្សាយជាបន្តបន្ទាប់បានឲ្យដឹងថា ក្នុងអំឡុងពេលនៃការចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ឯកឧត្តមប្រាក់ សុខុន បានជួបប្រជុំការងារទ្វេភាគីជាមួយឯកឧត្តម...
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម នូ ស៊ីថា។ ពិធីនេះមានការចូលរួមពី ឯកឧត្តម គណៈប្រតិភូ ស.អ.ក, ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត,...
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានអញ្ជើញជាអធិបតីភាពក្នុង “ពិធីប្រគល់វិញ្ញាបនបត្រជំនាញឌីជីថលចាំបាច់ដល់សិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល” នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក.ប.ទ. ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាងសាលាភូមិន្ទរដ្ឋបាល និងសិក្ខាកាមជាសិស្សមន្រ្តីជាន់ខ្ពស់ និងសិស្សមន្រ្តីក្រមការនៃសាលាភូមិន្ទរដ្ឋបាល ប្រមាណ ២៥០រូប។ ថ្លែងក្នុងពិធីនេះ...
ភ្នំពេញ ៖ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រជុំជាមួយរដ្ឋមន្រ្តី ការបរទេសសហរដ្ឋអាមេរិក រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី និងរដ្ឋមន្រ្តីថៃ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដែលកំពុងមានចម្រូងចម្រាស់នាពេលបច្ចុប្បន្ននេះ ខណៈកិច្ចជំនួបដោយឥតព្រៀងទុកនេះគឺមានការផ្តួចផ្តើម និងសម្របសម្រួលដោយអនុរដ្ឋមន្រ្តីការបរទសសហរដ្ឋអាម៉េរិក និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីផងដែរ។ យោងតាមឆាណែលតេលេក្រាម របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានបញ្ជាក់ថានារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥...
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១១:៥២នាទី យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ ប៉ុន្តែកងទ័ពកម្ពុជាមិនបានបាញ់តនោះឡើយ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងថា រហូតមកដល់ម៉ោងនេះ(រសៀល) ភាគីថៃនៅបន្តបាញ់ប្រហារមកលើកងទ័ពកម្ពុជាមិនទាន់បញ្ឈប់នៅឡើយទេ ខណៈកងកម្លាំងកម្ពុជាបានឈរគោលការណ៍អត់ធ្មត់ខ្ពស់និងមិនបានតបតទៅវិញនោះឡើយ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងទៀតថាកងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ...
កណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រកាសតែងតាំងជាប្រធាន និងអនុប្រធានកិត្តិយស នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល អាណត្តិទី៦ ដើម្បីរួមចំណែកលើកកម្ពស់នូវតួនាទីរបស់សា្ថប័នកាកបាទក្រហម ក្នុងការបំពេញបេសកកម្មមនុស្សធម៌ ជួយជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល លើកឡើងនៅក្នុងពិធីប្រកាសតែង តាំងគណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល អាណត្តិទី៦ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ ថា ចំពោះលទ្ធផលការងារ ៩ ខែ...
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញានេះ គឺជាថ្ងៃទី២ នៃការរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួមជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ។ ជាមួយនេះ ក្រុមអាជីវករ បានប្រាប់ឱ្យដឹងថា ពិតជាសប្បាយចិត្តខ្លាំងណាស់ ដោយសារមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ និងលក់ដាច់អស់ច្រើនគ្រប់មុខទំនិញ។ អ្នកស្រី ហោ សុគន្ធា អាជីវករលក់ខាងផ្នែកចំណីម្ហូបអាហារ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងថា ចាប់តាំងពីការចូលរួមរៀបចំដាក់តាំងលក់ផលិតផលក្នុងកម្មវិធីជាច្រើនកន្លងមក សម្រាប់កម្មវិធីពិព័រណ៍ផលិតផលខ្មែរនេះ...