តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាននៅចុងសប្តាហ៍នេះ? មហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ Ganzberg Gold Medal Tour Kun Khmer Concert នឹងទៅដល់អ្នកខេត្តព្រៃវែង
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រី នៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ មានប្រសាសន៍ណែនាំលើការបង្ក្រាបការឆបោក Online Scams ដោយសម្តេចបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ខិតខំបន្តរក្សាស្ថេរភាពនយោបាយសន្តិសុខសង្គមឲ្យបានល្អ អ្វីដែលត្រូវខិតខំប្រុងប្រយ័ត្នគឺការឆបោកតាមអនឡាញ។ សម្តេចបន្តថា «ប្រយ័ត្នពង្រាយខ្លួនទៅណាមិនរួចចូលមកកំពង់ធំ ភូមិ-ឃុំ តាមទីកន្លែងនានា មើលក្រែងមានការជួលផ្ទះបង្កើតឆបោកអនឡាញ ព្រោះបែកសំបុកធំៗ អាចពង្រាយទៅតូចៗ តាមមើលឲ្យដិតដល់ ត្រូវបោសសម្អាតឲ្យអស់ ព្រោះវាអាចបង្កគ្រោះមហន្តរាយដល់មុខមាត់ប្រទេសជាតិ...
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងមន្ទីរពេទ្យ Soonchunhyang University Hospital (SUH) នៅមន្ទីរពេទ្យ Soonchunhyang ក្នុងទីក្រុងសេអ៊ូល ។ ការអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសកូរ៉េ អាចទទួលបានសេវាថែទាំសុខភាពដ៏ល្អ ក្នុងតម្លៃសមរម្យក្នុងប្រទេសកូរ៉េ និងជាយន្តការមួយសម្រាប់ស្ថាប័នទាំងពីរ បន្តសហការធ្វើការរួមគ្នា...
ក្រុមការងារអភិវឌ្ឍវិស័យឯកជន បើកកិច្ចប្រជុំពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយបានប្រមូល ធាតុចូលសំខាន់ៗ សម្រាប់ការពិចារណា និងវាយតម្លៃលើការអនុវត្តវិធានការ និងលទ្ធភាពនៃការដាក់ចេញវិធានការ ឬលក្ខខណ្ឌនានា នៅលើវិស័យនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអភិវឌ្ឍ វិស័យឯកជន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើវិធានការគាំទ្រឧស្សាហកម្មផលិតស៊ីម៉ងត៍ក្នុងស្រុក ដោយកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, ក្រសួងរ៉ែ និងថាមពល, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋាន គយ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងផែនការចំណាយថវិកាជាតិឆ្នាំ២០២៧-២០២៩ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងបង្កើនការចំណាយថវិកាលើការការពារជាតិជាអាទិភាពចម្បងបន្ថែមទៀត ប៉ុន្ដែការចំណាយនេះ រាជរដ្ឋាភិបាលមិនចាំបាច់ត្រូវការកាត់ចំណាយពីវិស័យផ្សេងៗទៀត ដូចជាវិស័យសង្គមកិច្ច អប់រំ ឬសុខាភិបាលនោះទេ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចធិបតី បានថ្លែងបញ្ជាក់ថា ការចំណាយថវិកាជាតិឆ្នាំ២០២៧-២០២៩...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងបរិការណ៍សកលពោរពេញដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ កម្ពុជាត្រូវតែពន្លឿនការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅក្នុងវិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ ស្របតាមពាក្យស្លោក «មុជឱ្យជ្រៅ ទៅឱ្យឆ្ងាយ» តាមរយៈការបន្តពូនជ្រុំមូលធនមនុស្សស្របតាមទិសដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងការបន្តលើកកម្ពស់ចំណេះដឹង, ចំណេះធ្វើ, សីលធម៌ និងវិន័យរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងកិច្ចការពារជាតិមាតុភូមិរបស់កម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល និងប្រគល់សញ្ញាបត្រគ្រូបង្រៀនជូនគរុសិស្ស និស្សិត...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ធំ, ក្នុងឱកាសនោះសម្ដេចបានណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និងលុបបំបាត់ទង្វើខុសឆ្គងចំពោះពលរដ្ឋ។ ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជាមាន ក្រុង ១, ស្រុក ៨, ឃុំ ៧៣, សង្កាត់ ៨ និងមានភូមិ...
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យអភិបាលខេត្តកំពង់ធំ ក្តាប់យកការទាក់ទាញវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ខណៈកម្ពុជាចង់ប្រែក្លាយជាប្រទេសអធិរាជគ្រាប់ស្វាយចន្ទី និងមានដំណាំស្វាយចន្ទីច្រើនជាងគេ។ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំបានចូលរួមបង្កើនគម្របព្រៃឈើច្រើនតាមរយៈដំណាំចំការកៅស៊ូ ដំណាំស្វាយចន្ទី ហើយខេត្តកំពង់ធំជាគោលដៅនៃការចាប់អារម្មណ៍ការវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ដូច្ចេះអភិបាលខេត្តត្រូវក្តាប់អោយជាប់ទាក់ទងការទាក់ទាញការវិនិយោគ ប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងខេត្តកំពង់ធំ...
ភ្នំពេញ៖ នៅឆ្នាំ២០២៦នេះ ដោយសារការគាំទ្រពីស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងការប្តេជ្ញាចិត្តពីស្ថាប័នឧត្តមសិក្សាកម្ពុជា ជ័យលាភីអាហារូបករណ៍ France Excellence ថ្មីចំនួន ១០ នាក់នឹងចាកចេញទៅបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ពួកគេនៅប្រទេសបារាំងនៅរដូវស្លឹកឈើជ្រុះនេះ។ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បញ្ជាក់ដូចនេះ ត្រូវបានធ្វើឡើងក្នុងកម្មវិធី “ទិវាអតីតនិស្សិតកម្ពុជាដែលទទួលបានសញ្ញាបត្រសិក្សាពីប្រទេសបារាំង”៖ អបអរសាទរឧត្តមភាពរបស់អតីតនិស្សិតកម្ពុជា លើកទី៤ នៅយប់ថ្ងៃទី២ ខែមិថុនា ឆ្នា២០២៦ នៅស្ថានទូបារាំង រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី...
ក្រុមកម្មកររោចក្រកាត់ដេរ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពឈ្លានពាន និងគោរពច្បាប់អន្តរជាតិ។ ក្រុមកម្មករ ក៏បានទទូចថែមទៀតឱ្យភាគីថៃគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដោយជ្រើសសើរយកដំណោះស្រាយដោយសន្តិវិធី ខណៈកម្ពុជាតែងតែចង់បានសុខសន្តិភាពប៉ុណ្ណោះ។ ជួបសម្ភាសន៍ជាមួយ កម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកគ្រប់ប្រភេទ ស្ថិតនៅតំបន់វេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនានេះ ពួកគាត់បាននិយាយប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា គិតចាប់តាំងពីមានបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ រយៈពេលជាងមួយឆ្នាំមកនេះ...