សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងកាត់រយៈពេល ៧៤ ឆ្នាំមកនេះការពិតជាក់ស្តែងបានបង្ហាញច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈដោយប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ អតីតកាល ឬឋានៈសង្គម ដើម្បីកសាងប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ សម្តេចតេជោ...
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះបានប្រារព្ធពិធីអបអខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមបណ្តាលមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប្រជាជនកម្ពុជា...
កម្ពុជានិងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាតំបន់ទេសចរណ៍គំរូ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោ សម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្ត នៅគោលដៅអន្តរខេត្តនេះ មុននឹងទៅដល់បណ្តាខេត្តដែលនៅជុំវិញ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍ តំបន់ប្រាសាទសំបូរ ព្រៃគុក និងតំបន់ជុំវិញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នេះថា បានណែនាំដល់ក្រុមការងារ ក្នុងការរៀបចំគម្រោងខាងលើ...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ និងគណៈប្រតិភូអមដំណេីរ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពដី សម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ពនៅជួរមុខ នៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងដំណេីរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានចុះត្រួតពិនិត្យស្ថានភាពដី បានណែនាំដល់មន្ទីរកសិកម្មខេត្ត សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងការរៀបចំផែនការផលិតកម្មដំណាំបន្លែប្រេីប្រាស់រយៈពេលខ្លី មានកម្លាំងពលកម្មគ្រប់គ្រាន់...
ភ្នំពេញ៖ ដោយសារមានការយល់ច្រឡំអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ចំពោះសម្បកវេចខ្ចប់អង្ករដែលមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ។ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ការនាំចេញអង្ករពីកម្ពុជាទៅប្រទេសចិន ស្ទើរតែទាំងស្រុងជាប្រភេទអង្ករច្រកក្នុងបាវ ដែលមានទម្ងន់ ២៥គីឡូក្រាម និង ៥០គីឡូក្រាម។ នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានសសេរឱ្យដឹងថា ថ្មីៗនេះមានការបង្ហោះព័ត៌មានស្តីអំពីអង្ករកម្ពុជា ដែលបានដាក់លក់រាយនៅតាមបណ្តាញអនឡាញនៅទីផ្សារប្រទេសចិន ជាប្រភេទនៃការវេចខ្ចប់ ៥គីឡូក្រាម ដែលបានសរសេរជាភាសាថៃ និងបោះពុម្ពនៅលើកញ្ចប់ដោយមានសញ្ញាស្រដៀងទៅនឹងទង់ជាតិប្រទេសថៃ...
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញប្រកាសសាខាគណបក្ស ភ.ព ចំនួន០៤បន្ថែម និងបញ្ចូលសមាជិកថ្មីចំនួន ៥៧៧នាក់ ដែលជាអតីតសកម្មជនមកពីគណបក្សប្រឆាំង។ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានលើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយណាស់ចំពោះអនាគតប្រជាពលរដ្ឋ។ សូមរួមគ្នាជាធ្នុងមួយ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឱ្យបានដាច់ខាត។ ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញបានធ្វើឡើង នារសៀលថ្ងៃសៅរ៍ទី២៨ ខែមិថុនា...
ប្រជាពលរដ្ឋ២០១គ្រួសារ ចំនួនបីឃុំ មានឃុំកោះចិន ឃុំកំពង់លួង និងឃុំវិហារលួង នៃស្រុកពញាឮ ខេត្តកណ្តាល សប្បាយចិត្តរីករាយ បានចូលជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ផលិត និងកែច្នែបានហើយ មានតម្លៃខ្ពស់ ងាយស្រួលរកទីផ្សារ ។ ពួកគាត់បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធទីស្នាក់ការរបស់សមាគមអ្នកផលិតចម្លាក់ប្រាក់ ស្ពាន់ខេត្តកណ្តាល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ពួកគាត់ និយាយថា ការប្រកបមុខរបរចម្លាក់ប្រាក់ ស្ពាន់នេះ ម្នាក់ៗជិត៣០ឆ្នាំ ហើយ...
ពលករខ្មែរជាច្រើននាក់ដែលទើបត្រឡប់មកពីប្រទេសថៃ បានសម្តែងការអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ឱកាសការងារភ្លាមៗដល់ពួកគាត់។ ខណៈមួយចំនួនបានជាប់ការងារថ្មីនៅក្នុងវិស័យរោងចក្រ និងមួយចំនួនផ្សេងទៀតបានចុះឈ្មោះដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា រហូតមកដល់ពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) មន្ទីរការងារ...
អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានលើកឡើងថា សម្ដេចតេជោ តែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ ជាពិសេសយុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយដៃគូ ដែលមានចេតនាទុច្ចរិតពិសពុល។ លោកបន្តថា យុទ្ធសាស្រ្តរបស់តេជោ កម្រមានអ្នកណាមើលធ្លុះថា លោកកំពុងដើរទៅណាណាស់ តែគោលដៅចុងក្រោយរបស់តេជោសែន គឺដើម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី ព្រមទាំងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ លោកបញ្ជាក់ថា...
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម អុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះពិនិត្យស្ថានភាពផលិតកម្មដំណាំបន្លែ និងស្តាប់នូវសំណូមពរកសិដ្ឋានលាង ហ័រ នៅឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ បើតាមលោក ញ៉ូវ ឈឿន អ្នកគ្រប់គ្រងកសិដ្ឋាន...