កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើតេស្តទឹកនោម រកសារធាតុញៀនទៅលើក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត និងទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យ ដែលបម្រើការងារនៅក្នុងរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រមាណជិត ២០០នាក់ ក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ។ ការធ្វើតេស្តទឹកនោមរកសារធាតុញៀននេះមិនត្រឹមតែធ្វើទៅលើមន្ត្រីរាជការ កងកម្លាំងក្នុងខេត្តទាំងអស់ទេ...
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញមន្ត្រីជំនាញ និងអាជ្ញាធរខេត្តកែប ខិតខំរួមសហការគ្នា ក្នុងការពង្រីកនូវគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញ សម្រាប់ខេត្តកែប ដើម្បីស្រូបភ្ញៀវទេសចរ ឲ្យបានកាន់តែច្រើនទៅលេងកម្សាន្ត ។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តនៃក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកែប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា...
ទិន្នន័យការស្ទង់មតិថ្មីបំផុតទើបចេញផ្សាយបានបង្ហាញថា ការបោះឆ្នោតមុនកាលកំណត់កំពុងចាប់ផ្តើមនៅរដ្ឋ Florida និងរដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក ខណៈបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump និងសមភាគីមកពីបក្សប្រជាធិបតេយ្យរបស់លោកគឺលោកស្រី Kamala Harris នៅតែតាមប្រកៀកប្រកិតគ្នាជាពិសេសនៅក្នុងរដ្ឋប្រទាញប្រទង់គ្នាមួយចំនួន ដែលអាចកាត់សេចក្ដីការបោះឆ្នោតប្រធានាធិបតី ។ នៅមុនការបោះឆ្នោតប្រធានាធិបតីដែលពោពេញដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ គេបានមើលឃើញសន្ទុះនៃការគាំទ្ររបស់លោក Trump និងលោកស្រី Harris កំពុងតែកៀកកិតគ្នានៅទូទាំងរដ្ឋមានភាពប្រទាញប្រទង់គ្នាចំនួនរបស់សហរដ្ឋអាមេរិក ដែលអាចផ្លាស់ប្តូរការពេញចិត្តបេក្ខជនណាមួយ នេះបើយោងតាមការស្ទង់មតិចុងក្រោយរបស់អ្នកបោះឆ្នោតដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយសារព័ត៌មាន...
លោកប្រធានាធិបតីគុយបា មីហ្គូអេល ដៀស ខាណេល (Miguel Diaz-Canel) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិចអូស្ការ(Oscar) បានកើនឡើងដល់យ៉ាងហោចណាស់ ៦ នាក់ហើយ។ មេដឹកនាំរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលថាព្យុះអូស្ការ បានវាយប្រហារតំបន់ភាគខាងកើតរបស់គុយបា ហើយការខូចខាតភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត ក្វាន់តាណាម៉ូ (Guantanamo) ខណៈទីក្រុង សាន់ អង់តូនីញ៉ូ (San Antonio) និងទីក្រុង អ៊ីមីយ៉ាស( Imias) បានកត់ត្រាកម្រិតទឹកជំនន់ជាប្រវត្តិសាស្ត្រ។ យោងតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានឧតុនិយម...
អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន ១៤ ករណី មានជនសង្ស័យចំនួន ១០៣ នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៧៩ នាក់ ដែលពាក់ព័ន្ធ នឹងបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ,ធ្វើឱ្យខូចខាត ដោយចេតនា, លួចមានស្ថាន ទម្ងន់ទោស និងបទកាន់កាប់...
នាយិកានៃនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល អ្នកស្រី Samantha Power មកបំពេញបេសកកម្មនៅកម្ពុជាចំនួនពីរថ្ងៃ គឺថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា ហើយដំណើរមកកាន់កម្ពុជានេះអ្នកស្រីក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់USAID ប្រចាំនៅកម្ពុជា បានឲ្យដឹងថា អ្នកស្រី Samantha Power គឺជានាយិកាគ្រប់គ្រង USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។ អ្នកស្រី នឹងជួបប្រជុំជាមួយសម្តេចធិបតី...
ភ្នំពេញ ៖ កម្មវិធីបើកថ្នាក់រៀនបំប៉នត្រៀមប្រឡងចូលថ្នាក់ជាតិក្នុងវិស័យសុខាភិបាលដោយឥតគិតថ្លៃវគ្គទី២ នៅសាកលវិទ្យាល័យចេនឡា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ការវិវត្តន៍ធនធានមនុស្ស គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលពីរធំៗ គឺគោលនយោបាយ “យុទ្ធសាស្ត្រចតុកោណ” និងក្រោយមកគោលនយោបាយថ្មី គឺ “យុទ្ធសាស្ត្របញ្ចកោណ” ដែលបានបង្កើតឡើងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រថ្មីនេះ បានផ្ដោតយ៉ាងសំខាន់លើការអភិវឌ្ឍវិស័យសុខាភិបាល និងវិស័យអប់រំដែលផ្ដល់អាទិភាពខ្ពស់ សំដៅជំរុញកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាថែមទៀតផង។ ការរីកចម្រើនដ៏ឆាប់រហ័សក្នុងការវិវត្តន៍ធនធានមនុស្សទាំងវិស័យឯកជន និងសាធារណៈតម្រូវឱ្យមានយន្តការ ដើម្បីធានាបាននូវការគ្រប់គ្រង និងការថែរក្សាគុណភាព។ ដូច្នេះហើយដើម្បីឆ្លើយតបជាមួយនឹងតម្រូវការ...
ភ្នំពេញ ៖ សិក្ខាកាមរៀនវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជាជំនាន់ទី៨២ ចំនួន១៥១នាក់ បានរៃអង្គាសថវិកាបានចំនួន១០០០០ដុល្លារអាមេរិកជួយដល់មន្ទីរពេទ្យគន្ធបុប្ផានិងចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការសាងសង់នូវផ្លូវក្រវាត់ព្រំដែន។ ថវិកាចំនួន១០០០០ដុល្លារអាមេរិក ដែលបានមកពីបងប្អូនជាសិក្ខាកាមរបស់គណបក្សប្រជាជនកម្ពុជាជំនាន់ទី៨២នេះ គឺបានផ្តល់ជូនដល់ឯកឧត្តម សេង ទៀង នាយករងខុទ្ធកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាចំនួន៥០០០ដុល្លារសម្រាប់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដោយផ្តោតលើការសាងសង់នូវផ្លូវក្រវាត់ព្រំដែន និងជូនដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញចំនួន៥០០០ដុល្លារ៕
ភ្នំពេញ៖ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិកា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងនាល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ខែតុលា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងករណីក្មេងទំនើងចំនួន១៤ ករណី មានជនសង្ស័យ ចំនួន ១០៣នាក់ តុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៧៩ នាក់ ដែលពាក់ព័ន្ធ នឹងបទ ”...
កណ្ដាល ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ផ្លូវ និងស្ពាននៅតាមជនបទជាបន្តបន្ទាប់ ជាពិសេសការអភិវឌ្ឍន៍តភ្ជាប់ពី មូលដ្ឋានមួយទៅកាន់មូលដ្ឋានផ្សេងទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ក៏ដូចជាការប្រែក្លាយតំបន់ជនបទឱ្យក្លាយទៅជា តំបន់មានការអភិវឌ្ឍរីកចម្រើន។ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤ នេះ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង...