ប្រព័ន្ធបច្ចេកវិទ្យា CamDX របស់រដ្ឋាភិបាល កំពុងដើរតួយ៉ាងសំខាន់លើការចែករំលែកព័ត៌មាន ការកាត់បន្ថយបន្ទុករដ្ឋបាល និងការជំរុញលើកកម្ពស់ដល់ដំណើរការចុះបញ្ជី ការទាក់ទាញធុរកិច្ច និងអ្នកវិនិយោគ ដោយជំរុញការធ្វើពាណិជ្ជកម្មនៅកម្ពុជាកាន់តែប្រសើរ។ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង រៀបចំសេវា អេឡិចត្រូនិកសម្រាប់ធុរកិច្ច លើកឡើងក្នុងកម្មវិធីស្ដីពីការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ចរបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាល តាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Online business registration នេះថា...
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការចុះ តាមសាកលវិទ្យាល័យ ភ្លើងស្តុប និងទីសាធារណៈនានា ដើម្បីផ្សព្វផ្សាយព័ត៌មានអំពីកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ និង២៧ ខែតុលាខាងមុខនេះ។ កំពុងចុះផ្សព្វផ្សាយនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ បានឲ្យព័ត៌មាន ប៊ីធីវី...
ក្នុងកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល និងជាចំនុចសំខាន់ដែលកម្ពុជា កំពុងតែធ្វើ ហើយតំបន់បានលើកយកមកជជែកពិភាក្សាក្នុងបច្ចុប្បន្នភាព គឺហិរញ្ញប្បទានសុខាភិបាល ហើយកម្ពុជា បានស្វាគមន៍គាំទ្រលើប្រធានបទនេះខ្លាំងណាស់ ដែលកម្ពុជា កំពុងតែមានអាទិភាពពង្រឹងឲ្យបានរីកចម្រើនគួរជាទីពេញចិត្ត។ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បែបនេះ នាឱកាសអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាព និងជោគជ័យ បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យ និងគណៈប្រតិភូបានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២១...
ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៤ បាន សហការជាមួយក្រសួងសុខាភិបាល រៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសុខាភិបាល» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ក្នុងការចាប់ផ្ដើមសិក្ខាសាលានេះ ឯកឧត្តម ឈាង...
ភ្នំពេញ៖ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤នេះ អង្គការ មូលនិធិកុមារកម្ពុជា (ស៊ីស៊ីអេហ្វ) បានរៀបចំកម្មវិធីប្រកួតប្រជែង រូបថតដែលផ្ដិតយករូបភាពដោយយុវជនរស់នៅក្នុងតំបន់ក្រីក្របំផុតមួយក្នុងប្រទេសកម្ពុជា ហើយរូបថតទាំងអស់ កំពុងដាក់តាំងបង្ហាញជាសាធារណ:។ រូបភាពដ៏មល្អបំផុតថតដោយសិស្ស ស៊ីស៊ីអេហ្វ ចំនួន ១០ នាក់ ដែលពួកគេសុទ្ធសឹងតែជាអ្នកស្រលាញ់ផ្នែក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កំពុងដាក់តាំងបង្ហាញនៅភោជនីយដ្ឋាន Wild ក្នុងរាជធានីភ្នំពេញ។ Wild គឺជា ភោជនីយដ្ឋានដែលប្រមូលផ្ដុំ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន បាននិងកំពុងបើកដំណើរការអាជីវកម្មនៅកម្ពុជាមានរយៈពេល២៥ឆ្នាំ។ ក្រុមហ៊ុនបានមើលឃើញសក្តានុពលរបស់កម្ពុជាក្នុងការវិនិយោគលើបច្ចេកវិទ្យា ពិសេសការអភិវឌ្ឍទៅលើវិស័យសង្គមឌីជីថល។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងស៊ើបអង្កេតការបែកធ្លាយឯកសារស៊ើបការណ៍សម្ងាត់បំផុតរបស់អាមេរិក អំពីផែនការរបស់អ៊ីស្រាអែល សម្រាប់ការវាយប្រហារសងសឹកលើប្រទេសអ៊ីរ៉ង់។ អ៊ីរ៉ង់ បានត្រៀមខ្លួនទប់ទល់សម្រាប់ការឆ្លើយតប ចាប់តាំងពីខ្លួនបានបាញ់មីស៊ីលបាលីស្ទិកជិត២០០គ្រាប់ ទៅលើទឹកដីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ១ ខែតុលា ជាការសងសឹកចំពោះការសម្លាប់មន្ត្រីជាន់ខ្ពស់ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ នៅក្នុងក្រុមហាម៉ាសនិងក្រុមហេសបូឡា។ ឯកសារសម្ងាត់បំផុត ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញកម្មវិធី Telegram កាលពីសប្តាហ៍មុនដោយគណនីមួយមានឈ្មោះថា អ្នកតាមដានតំបន់មជ្ឈឹមបូព៌ា(Middle East Spectator) ពិពណ៌នាអំពីការត្រៀមលក្ខណៈរបស់អ៊ីស្រាអែលសម្រាប់ការវាយលុកដែលអាចកើតមាន ប៉ុន្តែពុំបានកំណត់គោលដៅពិតប្រាកដ ណាមួយនៅឡើយ។ ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា FBI កំពុងស៊ើបអង្កេតការបែកធ្លាយឯកសារសម្ងាត់បំផុតនេះ...
ភ្នំពេញ៖ក្រុមនិស្សិត អ.ម.ត បានចូលរួមកម្មវិធីពិព័ណ៌វប្បធម៌អន្តរជាតិលើកទី៤ របស់សាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានប្រមាណចំនួន ២៥ប្រទេសចូលរួម។ ក្នុងនោះដែរ និស្សិតអាហារូបករណ៏សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ហៅថា និស្សិត អ.ម.ត ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជា ប្រធានកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ ÷ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញធ្វើមាតុភូមិនិវត្តប្រកបដោយសុវត្ថិភាព និងជោគជ័យគួរជាទីមោទនៈ បន្ទាប់ពីឯកឧត្តមសាស្ត្រាចារ្យ និងគណៈប្រតិភូ បានចូលរួមកិច្ចប្រជុំលើកទី៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី២១ ដល់២៥ ខែតុលា ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញធ្វើមាតុនិវត្តន៍វិញ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវវឌ្ឍនភាព និងលទ្ធផលនៃកិច្ចប្រជុំលើកទី៧៥...
ភ្នំពេញ ៖ នៅក្នុងឱកាសចូមរួម មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភាតួកគីដឹកនាំដោយឯកឧត្តម Osman Saglam ប្រធានក្រុមមិត្តភាពសភាតួកគី-អន្តរសភាអាស៊ាន ។ ឯកឧត្តមប្រធានបានស្វាគមន៍ប្រទេសតួកគី ដែលមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹងកម្ពុជា និងអាស៊ាន។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានអញ្ជើញភាគីមិត្តចូលរួមសម័យប្រជុំពេញអង្គនៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP លើកទី១១...