ផ្ញើសារពីខេត្តព្រះវិហារទៅកាន់ភាគីថៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា បានចោទជាសំណួរទៅកាន់រដ្ឋាភិបាលក្រុងបាងកកថា ហេតុអ្វីមិនហ៊ានប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើកម្ពុជាពិតជាឈ្លានពានទឹករបស់ខ្លួនមែននោះ?។ ក្នុងឱកាសអញ្ជើញអបអរសាទរ និងសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បានឆ្ងល់ថា ថៃចោទកម្ពុជាថា...
ព្រះវិហារ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ។ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ កម្លាំង សុខភាពសម្ដេច មានជាធម្មតា ដោយសារសម្ដេចបានហ្វឹកហាត់រៀនសូត្រស្នាក់នៅជាមួយព្រះសង្ឃក្នុងវត្ត និងធ្វើជាទាហាននឹងបានឆ្លងកាត់សភាពការរាប់រយជំពូកកន្លងមក។ -សម្តេចតេជោ...
ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Dato’ Sri Dr. Ricky Yaw ប្រធានសមាគមធុរកិច្ចម៉ាឡេស៊ី-កម្ពុជា (MCBA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។ ក្នុងឱកាសនៃជំនួប, លោកប្រធានសមាគមធុរកិច្ច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ...
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា បើនាយករដ្ឋមន្រ្ដីថៃនៅតែប្រហើនសម្ដេចនឹងទម្លាយការសម្ងាត់ទាំងអស់ដែលនាយករដ្ឋមន្រ្ដីថៃ បានប្រមាថព្រះមហាក្សត្ររបស់ខ្លួន និងរឿងសម្ងាត់ដែលប្រាប់មកសម្ដេច។ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានប្រសាសន៍បញ្ជាក់បែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព នៅវត្តពោធិ៥០០០ដើម ខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះសម្ដេចតេជោបានរម្លឹកថា កម្ពុជាគ្មានត្រូវការឈ្លានពានទឹកដីនរណាទេ។ កម្ពុជាធ្លាប់បាត់បង់ច្រើនណាស់មកហើយ។ ព្រំដែនជិតខាងកម្ពុជាមានជនជាតិខ្មែរនៅទីនោះចេះនិយាយខ្មែរយ៉ាងច្បាស់ នេះជាភស្ថុតាងបញ្ជាក់ថា ពីមុនទឹកដីខ្មែរធំធេងណាស់។ ប៉ុន្ដែបច្ចុប្បន្នប្រទេសថៃ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ អគ្គភស្តុភាជាន់ខ្ពស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ឲ្យជួយមើល និងពិចារណាថា នាពេលនេះតើកម្ពុជា ឬថៃដែលធ្វើការឈ្លានពានគ្នា ខណៈពេលនេះមានប្រជាជនកម្ពុជាបានកំពុងភៀសសឹករាប់ពាន់ដោយសារតែការគំរាមកំហែងរបស់ភាគីថៃនោះ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលរដ្ឋខ្មែរ ដែលកំពុងជម្លៀសខ្លួននៅមណ្ឌលសុវត្ថិភាព នាខេត្តព្រះវិហារ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«ពេលនេះសូមឲ្យអន្តរជាតិត្រូវមើលឲ្យឃើញថា តើប្រទេសកម្ពុជា ឬថៃអ្នកណា ឈ្លានពានអ្នកណា?...
ភ្នំពេញ ៖ ក្រុមប្រឹក្សាខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ ដើម្បីទទួលបាននៅមតិរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងបន្តអនុវត្ត។ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌដូនពេញ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ ក្រោមអធិបតីភាព លោក គឹម សេតារា ទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី...
ឧត្តរមានជ័យ ៖ ប្រតិភូសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប ដឹកនាំដោយអ្នកឧកញ៉ា ភួ វាសនា អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ឧកញ៉ា អង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្កម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ខេត្តសៀមរាប រួមជាមួយលោក លោកស្រីសមាជិក សមាជិកា និងអាជីវករ ម្ចាស់សហគ្រាស បាននាំយកនូវគ្រឿងឧបភោគ...
ភ្នំពេញ ៖ កម្ពុជាបន្តទទួលកំណើនវិនិយោគពីបរទេសខ្ពស់ ដោយក្នុងនោះវិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងមានកំណើនខ្ពស់ ជាងគេ ក្នុងអត្រា ៧,៨% នៅឆ្នាំ២០២៥, និន្នាការនេះបានផ្តល់នូវកាលានុវត្តភាពថ្មីៗសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ នៅថ្ងៃទី២៦ ខែ...
ភ្នំពេញ៖ ផ្ញើសារពីទឹកដីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ថ្លែងថាសារព័ត៌មានថៃបន្តផ្សាយព័ត៌មានបំភ្លៃការពិតថា សម្ដេចបានដកអគ្គបញ្ជាការកងទ័ព និងតែងតាំងខ្លួនឯងជាអគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមវាយថៃ។ សម្ដេចផ្ដាំទៅវិញថា «បើឆ្កួតសូមឆ្កួតតែពួកឯងចុះ» ខណៈសម្ដេចជាមនុស្សទីពីរបន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព។ សម្ដេចតេជោបានសរសេរថា៖«ខ្ញុំកំពុងមកសួរសុខទុក្ខកងទ័ព មន្ត្រីរាជការ និងប្រជាជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។ វត្តមានរបស់ខ្ញុំមិនមកចេញបញ្ជាជំនួសឲ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ តែជាការមកសួរសុខទុក្ខលើកទឹកចិត្ត និងផ្តល់ជំនួយសម្រាប់កងកម្លាំងប្រដាប់អាវុធដែលកំពុងការពារជាតិការពារទឹកដី»។ សម្ដេចតេជោបានបញ្ជាក់ថា បងប្អូនមេបញ្ជាការកងទ័ពបានហៅខ្ញុំថា (អគ្គភស្តុភារជាន់ខ្ពស់)។ ខ្ញុំពេញចិត្តនឹងធ្វើកិច្ចការជួយលើការផ្តល់ភស្តុភារបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានសរសេរតាមរយៈបណ្ដាញសង្គមនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ភាពមិនច្បាស់លាស់ និងប្រែក្រឡាស់ភ្លាមៗរបស់ថៃបង្កជាឧបសគ្គដល់ស្វែងរកដំណោះស្រាយពិតប្រាកដជាមួយកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីសង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយពិតប្រាកដ។ សម្ដេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា សម្ដេចរង់ចាំមើលអ្នកដែលមានអំណាចពិតប្រាកដ និងជំហរច្បាស់លាស់នៅក្នុងប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេសនិងប្រជាជនទាំងពីរ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីធ្លាប់បានបញ្ជាក់រួចហើយថា កម្ពុជានៅតែបន្តគោលការណ៍ស្មារតីសាមគ្គីភាព...