រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាប្រមាណ ២៣លានដុល្លារអាម៉េរិក សម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ ជំនួយឥតសំណងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ស្របពេលពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោម ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការកែសម្រួលនៃហិរញ្ញប្បទានឥតសំណងរបស់ជប៉ុនសម្រាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ»។ នៅក្នុងលិខិតប្តូរសារថ្មីនេះ ទំហំទឹកប្រាក់នៃជំនួយសម្រាប់គម្រោង«ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅ» ដែលបានចុះហត្ថលេខាលើកដំបូងកាលពីថ្ងៃទី២៤...
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បាននាំយកម៉ាស៊ីន ឡាហ្សែ អាយ ភី អិល ( Laser IPL)ទំនើបបច្ចេកវិទ្យាចុងក្រោយបង្អស់ពីសហរដ្ឋអាមេរិក ជាលើកដំបូងមកប្រទេសកម្ពុជា សម្រាប់ព្យាបាលជំងឺស្ងួតភ្នែក ប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ លោកស្រីសាស្ត្រាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា ម៉ាស៊ីន ឡា...
ឯកឧត្តម ជា សុមេធី លើកឡើងថាកម្ពុជាត្រូវការកម្លាំងសេវាសង្គម ដើម្បីរួមចំណែកដល់ការផ្លាស់ប្ដូរ និងការកសាងសង្គមមួយប្រកបដោយភាពសុខដុម និងផាសុកភាព។ ការលើកឡើងដូចនេះធ្វើឡើងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៦ រៀបចំទិវាជាតិសង្គមកិច្ចលើកទី ២ និងទាវាសង្គមកិច្ចពិភពលោកទី១៩ ក្រោមប្រធានបទ “ រួមគ្នាសាងក្ដីសង្ឃឹម និងភាពសុខដុមរមនា” ។ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានលើកឡើងថា កម្ពុជាពិតជាត្រូវការកម្លាំងសេវាសង្គម...
មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យទន្តបណ្ឌិត ទន្តពេទ្យ បង្កើនគុណភាព និងសមត្ថភាព ហើយត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តបន្ទាប់ទាំងបច្ចេកវិទ្យាថ្មីៗ ពីបណ្តារៀមច្បងដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពឱ្យកាន់តែខ្ពស់ និងឱ្យកាន់តែសុក្រិត្យ។ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅក្នុងពិធីបើកសន្និសីទ និងការតាំងពិព័រណ៍ធ្មេញលើកទី២៤ នៃសមាគមទន្តសាស្ត្រកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ«កំណើនវិទ្យាសាស្ត្រ ក្នុងវិស័យទន្តសាស្ត្រ នាសម័យ ទំនើប» កាលពីព្រឹកថ្ងៃទី១៩ ខែមីនានេះ បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញបានលើកឡើងថា ម្ចាស់ទីតាំងជួលនានាបើព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេសដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌនិងផាកពិន័យក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ។ ការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខណៈលោក និងលោក ឆាយ វីរៈ អភិបាលរងតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអញ្ជើញជាធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន...
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អំពាវនាវដល់ម្ចាស់សហគ្រាសដែលជាអ្នកផលិត និងកែច្នៃក្នុងស្រុក អ្នកនាំចូលទំនិញ និងអាជីវករ លក់ដូរលើទីផ្សារ សូមកុំឆ្លៀតឱកាសនៃការដំឡើងថ្លៃលក់មុខទំនិញជាគំហុក ពោលគឺកុំដំឡើងថ្លៃលើសកម្រិតនៅលើទីផ្សារ។ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីអំពីថ្លៃមុខទំនិញលើទីផ្សារក្នុងបរិបថបច្ចុប្បន្ននេះថា ជុំវិញបញ្ហានៃការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈនេះ និងអ្វីៗនឹងហក់ឡើងទៅ តាមនោះផងដែរ ព្រោះប្រេងឥន្ធនៈគឺជាមធ្យោបាយដ៏សំខាន់ សម្រាប់សេវាដឹកញ្ជូន មិនថាការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាស ជាពិសេសការបម្រើក្នុងប្រតិបត្តិការអាជីវកម្មជាដើម។ ឯកឧត្តម បន្តថា...
ដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះ ក្នុងសរសៃឈាមបេះដូង Intravascular Ultrasound (IVUS) នៅមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់។ លោកវេជ្ជបណ្ឌិតឯកទេស លឹម ស៊ីវុតថា នាយផ្នែកមជ្ឈមណ្ឌលព្យាបាលជំងឺបេះដូង និងមនុស្សចាស់ បានលើកឡើងថា ក្នុងរយៈពេល ០២ឆ្នាំចុងក្រោយ ចំនួនអ្នកជំងឺនៅផ្នែក Cath-Lab បានកើនឡើង ពី ៦៤៣ ករណី ក្នុងឆ្នាំ២០២៤ ដល់ ៩២០ករណី ក្នុងឆ្នាំ២០២៥ កើនឡើងប្រហែល ៣៧%...
ក្រុមអាជីវករ លក់នៅផ្សារច្បាអំពៅ នៅរាជធានីភ្នំពេញ បានលើកឡើងថា ទំនិញប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដូចជា ត្រី សាច់ និងបន្លែ ពួកគាត់លក់ក្នុងតម្លៃថេរដដែល បើទោះបីជា ពិភពលោកទាំងមូលរួមទាំងកម្ពុជា កំពុងរងផលប៉ះពាល់ពីវិបត្តិប្រេងឥន្ធនៈដោយសារសង្រ្គាមនៅអ៊ីរ៉ង់ក៏ដោយ។ ក្រុមអាជីវករ ផ្សារច្បាអំពៅ បានឱ្យដឹងថា ស្របពេលតម្លៃប្រេងឥន្ធនៈបន្តហក់ឡើង តម្លៃ ត្រី សាច់ជ្រូក សាច់មាន់ និងបន្លែ គឺលក់មិនឡើងថ្លៃនេះទេ គិតត្រឹមថ្ងៃទី១៩ មីនានេះ។ ប៉ុន្តែ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតី ការសម្តែងទស្សនីយភាពរបាំស្តីពី ការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ ដែលបានរៀបចំឡើងនៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦។ តាមរយៈ នៃការវិវត្តន៍នៃសម្លៀកបំពាក់របាំព្រះរាជទ្រព្យខ្មែរ មិនមែនគ្រាន់តែជាការផ្លាស់ប្តូររូបរាងឬពណ៌សម្បុរនោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងពីដំណើរប្រវត្តិសាស្ត្រ ភាពរុងរឿង ការរស់រានមានជីវិត និងការលើកកម្ពស់វប្បធម៌ និងអរិយធម៌ខ្មែរ «អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល» ហើយការវិវត្តន៍នោះបានចូលរួមចំណែក រួមមាន៖...
ក្រចេះ៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលើកកម្ពស់លក្ខខណ្ឌការងារសម្រាប់កម្មករនិយោជិតវ័យក្មេង» នៅក្នុងទីតាំងចម្ការកៅស៊ូ នៃក្រុមហ៊ុន ស្វីហ្វ រីសសស៍ (ខេមបូឌា) ស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។ យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...