ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានឈានដល់កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនឹងផ្តល់ឱ្យក្រុមហ៊ុននាំចេញរវាងប្រទេសទាំងពីរអាចចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមកដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមលើកិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-កម្ពុជា ស្តីពីពាណិជ្ជកម្មបដិការ ប្រកាសដោយសេតវិមានអាមេរិក កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ តាមសេចក្ដីថ្លែអការណ៍រួមនេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការរវាងកម្ពុជា និងអាមេរិកនេះ នឹងកសាងលើទំនាក់ទំនងសេដ្ឋកិច្ចដ៏យូរអង្វែងរបស់ប្រទេសទាំងពីរ រួមទាំងកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងការវិនិយោគរបស់សហរដ្ឋអាមេរិក-កម្ពុជា ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០០៦ ។ លក្ខខណ្ឌសំខាន់ៗនៃកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មបដិការ រវាងសហរដ្ឋអាមេរិក និងកម្ពុជា រួមមាន៖ – កម្ពុជាប្តេជ្ញាលុបបំបាត់ពន្ធគយលើទំនិញឧស្សាហកម្ម និងផលិតផលម្ហូបអាហារ និងកសិកម្មរបស់សហរដ្ឋអាមេរិក...
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារជាមួយអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះថ្មី ទើបសាងសង់លើដីកម្មសិទ្ធិរបស់អតីតយុទ្ធជនពិការដោយសារសង្គ្រាមមួយគ្រួសារ ដែលមានដីតែមានជម្រករស់នៅមិនសមរម្យ និងមានសមាជិកគ្រួសារច្រើននាក់ ស្ថិតនៅភូមិមហរ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អតីតយុទ្ធជនពិការខាងលើឈ្មោះ ព្រំ ធីន អាយុ ៥០ឆ្នាំ មានឋានន្តរសក្តិព្រឹន្ទបាលឯក បានរៀបរាប់ថា៖...
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញចុះពិនិត្យការសាងសង់ផ្ទះចំនួន ៤២ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ស្ថិតនៅមណ្ឌលតេជោសន្តិភាព (ការ៉េពីរ) ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ការចុះពិនិត្យនេះ មានការចូលរួមអមដំណើរដោយ លោក ឃ្លោក...
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានសរសេរបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា «កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ» មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាស្ថាពរ ដែលបានផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
(ភ្នំពេញ)៖ ភ្លាមៗក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃនៅប្រទេសម៉ាឡេស៊ីក្រោមវត្តមានសាក្សីពីលោកប្រធានាធិបតីអាមេរិកឌូណាល់ត្រាំ និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហីម ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ បានចេញសារអបអរសាទរយ៉ាងក្លៀវក្លាបំផុត។ តាមរយៈបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីថា ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពនេះ គឺជាមោទនភាពសម្រាប់កម្ពុជាគ្រប់គ្រូប។ ឯកឧត្តមបញ្ជាក់ថា៖ “ខ្ញុំបាទ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងកម្មករនិយោជិតនៅទូទាំងប្រទេស...
ភ្នំពេញ៖នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ពិធីនេះ ក៏មានការចូលរួមធ្វើជាសាក្សីពីឯកឧត្តម...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែតុលានេះ បានផ្ញើសារជូនជនរួមជាតិ ភ្ជាប់ជាមួយរូបភាពរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ដោយសម្ដេចបានចាត់ទុកលទ្ធផលនៃកិច្ចព្រមព្រៀងសន្ដិភាព រវាងកម្ពុជា និងថៃនេះ គឺជាការប្រមូលផលដើមរដូវនៃយុទ្ធសាស្រ្ត «ស្ងាត់ តែមិនស្ងៀម» របស់របស់សម្ដេចធិបតី។ សម្ដេចតេជោ បានសរសេរថា នេះជាការប្រមូលផលដើមរដូវនៃ...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ (កិច្ចប្រជុំពេញអង្គ) និងពិធីប្រគល់-ទទួលពិធីសារទី២ ស្តីពីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅរដ្ឋធានីគូឡាឡាំពួ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនថ្នាក់ដឹកនាំ និងប្រជាជនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងទិវាជាប្រវត្តិសាស្រ្ដ ដែលបានចូលជាសមាជិកពេញសិទ្ធិទី១១ នៃសមាគមអាស៊ានជាផ្លូវការក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ។ តាមរយៈសារលិខិតអបអរសាទរផ្ញើជូន ឯកឧត្តម ចូហ្សេ ម៉ានូអ៊ែល រ៉ាមូស អរតា ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ខៃ...