អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃកន្លងទៅនេះ ឃើញមានប្រជាពលរដ្ឋជាច្រើននាក់បានទាក់ទងមកកាន់ក្រសួងតាមរយៈប្រព័ន្ធ Hotline លេខ ១២៩៧ ដើម្បីស្វែងរកការងារធ្វើ ខណៈដែលឱកាសការងារក្នុងស្រុកនៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀតកំពុងរង់ចាំ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះបានមានប្រសាសន៍ប្រាប់ព័ត៌មានប៊ីធីវីឱ្យដឹងថា គិតត្រឹមចុងសប្តាហ៍កន្លងទៅ ឱកាសការងារនៅកម្ពុជាប្រមាណជាង ៨ម៉ឺនកន្លែងផ្សេងទៀត តាមរយៈរោងចក្រ សហគ្រាស ក្រុមហ៊ុន ដែលមានចុះបញ្ជីជាមួយក្រសួងការងារ ប៉ុន្តែឱកាសការងារទាំងនេះមិនទាន់រាប់បញ្ចូលឱកាសការងារតាមវិស័យផ្សេងៗដែលមិនទាន់បានចុះបញ្ជីរៀបរយជាមួយស្ថាប័នរាជរដ្ឋាភិបាលនៅឡើយទេ ក៏ដូចជាសហគ្រាសធុនតូច...
នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញកម្ពុជាជាលើកទី១ ក្នុងឱកាសរំលឹកខួប៣២ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” នៅនីតិបូជនីយដ្ឋាន វិមានរដ្ឋធម្មនុញ្ញ នាសួនច្បារខាងលិចវិមានឯករាជ្យ។ ពិធីប្រវត្តិសាស្ត្រដ៏មានអត្ថន័យនេះ អញ្ជើញចូលរួមដោយគណៈប្រតិភូក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ននិងរដ្ឋបាលរាជធានីភ្នំពេញទាំង៦៤ស្ថាប័នដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានបង្ហាញពីក្តីគោរព និងការចងចាំចំពោះ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ និងថែរក្សានូវតម្លៃនៃសន្តិភាព សិទ្ធិ និងប្រជាធិបតេយ្យសម្រាប់ប្រទេស និងប្រជាជនកម្ពុជា៕
កំពង់ឆ្នាំង៖ លោក នូ ផល្គុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះបានបញ្ជាក់អោយដឹងថា ក្នុងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥នេះ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរជាតិមកកម្សាន្តប្រមាណជាង ១៣ម៉ឺននាក់ ក្នុងនោះមានទេសចរណ៍អន្តរជាតិមានចំនួន ១៩៤នាក់ផងដែរ ។ លោកបានបន្តថា ក្នុងរយៈពេល៣ថ្ងៃនៃពីធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ បានមកលេងតាមវត្តអារាម និងទីរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំងសរុបប្រមាណជាង ១៣ម៉ឺននាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៩៤នាក់ផងដែរ។ កត្តាមានកំណើនភ្ញៀវកើនឡើងវិញបែបនេះ ដោយសារខេត្តកំពង់ឆ្នាំងរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់បានល្អប្រសើរ ជាពិសេសប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (លើកទី១) រំលឹកខួប ៣២ឆ្នាំ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅនីតិបូជនីយដ្ឋាន...
មណ្ឌលគិរី៖ ទឹកជំនន់ដែលបានជន់លិចស្រុកកោះញែកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះបានចាប់ផ្តើមស្រកទៅវិញបណ្តើរៗហើយនៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ ខណៈប្រជាពលរដ្ឋមួយចំនួនក៏អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ។ លោក សី ទូច អភិបាលស្រុកកោះញែកបានបញ្ជាក់ថា ទឹកជំនន់នេះកើតឡើងដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃក្នុងខេត្តមណ្ឌលគិរី ដែលធ្វើឱ្យកម្ពស់ទឹកទន្លេស្រែពកឡើងខ្ពស់ ហើយស្រុកកោះញែកដែលនៅជាប់នឹងទន្លេក៏រងផលប៉ះពាល់យ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយសារអាជ្ញាធរបានជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពបានទាន់ពេលវេលា ។ មកទល់ពេលនេះ គេនៅមិនទាន់អាចវាយតម្លៃពីទំហំនៃការខូចខាតសរុបបាននៅឡើយទេ ព្រោះទឹកមិនទាន់ស្រកអស់ទាំងស្រុង ដែលធ្វើឱ្យការពិនិត្យមិនទាន់អាចធ្វើទៅបានគ្រប់ជ្រុងជ្រោយ។ លោក សី ទូច បានប្រាប់ពីផលប៉ះពាល់បឋមដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃទី២០ ដល់ថ្ងៃទី២៣...
អ្នកជំនាញអចលនទ្រព្យ មើលឃើញអចលនវត្ថុខេត្តព្រះសីហនុ និងស្រូបទាញសំណង់ថ្មីៗបន្ថែម ខណៈបច្ចុប្បន្នអគារជាច្រើន បានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ជាពិសេសអគារជាប់គាំងពីមុនៗបាននិងកំពុងអភិវឌ្ឍន៍យ៉ាងផុលផុស ស្របពេលខេត្ត មួយនេះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង។ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុនៅខេត្តព្រះសីហនុនេះថា ខេត្តព្រះសីហនុគឺជាខេត្តមួយដែលមានការអភិវឌ្ឍ យ៉ាងលឿន ក្រោមគម្រោងរបស់រាជរដ្ឋាភិបាល ជំរុញអភិវឌ្ឍទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ខណៈបច្ចុប្បន្នបាននិងកំពុង ជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ធ្វើឱ្យតំបន់មួយនេះក្លាយជាទីក្រុងកាន់តែមានភាពស្រស់ស្អាត ប្រកបដោយភាពរីកចម្រើន។ ឧកញ៉ា បន្តថា ជាក់ស្តែងការអភិវឌ្ឍអចលនទ្រព្យឃើញថា...
ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ ចំពោះការចូលរួមកាត់បន្ថយការប្រើប្រាស់សំរាម និងប្លាស្ទិកក្នុងរដូវបុណ្យភ្ជុំបិណ្ឌនៅកម្ពុជា។ ការកាត់បន្ថយបានត្រូវមើលឃើញ តាមរយៈការរៀបចំការទុកដាក់សំរាមបានត្រឹមត្រូវល្អ ការចូលរួមសំអាតអនាម័យបរិស្ថាន ការមិនបោះថង់ប្លាស្ទិកចោលផ្តេសផ្តាស់ដូចបណ្តាឆ្នាំមុនៗ នៅតាមវត្តអារាម ដែលជាទីកន្លែងជួបជុំ នៃប្រជាពលរដ្ឋ មកធ្វើបុណ្យទៀនតាមប្រពៃណីជាតិខ្មែរ ក៏ដូចជានៅតាមមូលដ្ឋាន និងតាមផ្លូវសាធារណៈនានា។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា កាបញ្ចេញសំរាមតាមទីប្រជុំជន ក៏ត្រូវបានគាត់សំគាល់ថា បរិស្ថានសំរាម និងសំណល់ប្លាស្ទិក...
ឯកឧត្តម គង់ វិបុល បានចែករំលែកនូវបទពិសោធមួយចំនួនទាក់ទងវិស័យពន្ធដារ ដែលជំរុញឱ្យរដ្ឋបាលសារពើពន្ធកម្ពុជា អាចដើរទាន់សភាពការណ៍ និងនិន្នាការនៃរដ្ឋបាលសារពើពន្ធក្នុងតំបន់ និងអន្តរជាតិ ជូនដល់រដ្ឋបាលសារពើពន្ធបណ្តាប្រទេសចំនួន ១៩ នៃក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវ (SGATAR) នៅអូស្ត្រាលី និងបណ្តាស្ថាប័នដៃគួមួយចំនួន។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានចូលរួមជាវាគ្មិននៅក្រុមប្រធានគណៈប្រតិភូ នៅក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំលើកទី៥៤ របស់ក្រុមសិក្សាស្តីពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិកនិងការស្រាវជ្រាវ (SGATAR) នៅអូស្ត្រាលី នាសប្តាហ៍កន្លងមក ឯកឧត្តមបានធ្វើបទបង្ហាញ...
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមកទស្សនាកម្សាន្តតាមរមណីយដ្ឋាន គោលដៅទេសចរណ៍ និងវត្តអារាម នៅក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែកញ្ញា ឆ្នាំ២០២៥ មានចំនួនជាង២០ម៉ឺននាក់។ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនេះខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរសរុបចំនួន ២១៨,៧០៦ នាក់ កើនឡើង ១.១៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ២១៦,១៤១ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ...
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីរបានឯកភាពគ្នាឱ្យបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) ក្នុងការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ។ នេះបើតាមលោកជំទាវ ឧត្តមសេនីយ៍ឯក...