បន្ទាប់ពីបានឃើញព័ត៌មានក្នុងបណ្តាញសង្គម មានគ្រួសារមួយក្នុងស្រុកថ្មគោល មានជីវភាពខ្វះខាតខ្លាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១១ ខែមិថុនា ២០២៥ បានចាត់មន្ត្រីទីស្នាក់ការកណ្តាល សហការជាមួយ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អនុសាខាស្រុកថ្មគោល និងអាជ្ញាធម៌មូលដ្ឋានចុះពិនិត្យជាក់ស្តែង អំពីស្ថានភាពគ្រួសារលោកយាយ ឯក យិន អាយុ៦៥ឆ្នាំ រស់ភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកជំទាវ...
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា មកទល់ពេលនេះ បណ្ដាញអគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា ពុំបានយកអគ្គិសនីពីប្រទេសថៃមកផ្គត់ផ្គង់នោះទេ ព្រោះកម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ដោយខ្លួនឯង។ ការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ បែបនេះ ក្រោយពីពេលថ្មីៗនេះ មានព័ត៌មានបំពុលសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្ដាញសង្គមថា ភាគីថៃនឹងផ្ដាច់អគ្គិសនីពីកម្ពុជា។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលថ្លែងថា៖«អគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ...
កំពូលអ្នកចម្បាំងអូដ្ឋ ទម្ងន់ ៥៧គីឡូក្រាម អ្នកឈ្នះនឹងទទួលខ្សែក្រវាត់មួយខ្សែអមជាមួយទឹកប្រាក់ជាច្រើនបន្ថែមទៀត។
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) រយៈពេល៣ថ្ងៃនៅទីក្រុងនីសប្រទេសបារាំង។ បេសកកម្មរបស់សម្ដេចធិបតីចូលរួម សន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣នៅប្រទេសបារាំងនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) និង ឯកឧត្តម អង់តូនីញូ ហ្គុយតេរេស...
ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីប្រកាសជាផ្លូវការចូលកាន់មុខតំណែងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយលោក ម៉ូត សុខមេសា ជាប្រធានមន្ទីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ ជំនួសលោក ស៊ុន ហ៊ាយ ដែលបានចូលនិវត្តន៍ទៅអង្គភាពទីប្រឹក្សាក្រសួង។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ, ឯកឧត្តម...
ភ្នំពេញ៖ នៅថ្ងៃ ទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបង្រៀនទ្រីស្តី និងថ្នាក់បង្ហាញត្រាប់ ដោយពុំជូនដំណឹងជាមុន នៃមហាវិទ្យាល័យវេជ្ជសាស្រ្ត សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យដោយផ្ទាល់នៅក្នុងថ្នាក់រៀន ទាំងការបង្រៀនរបស់សាស្រ្តាចារ្យ និងនិស្សិត។ ឯកឧត្តមសាស្រ្តាចារ្យ បានចែករំលែកវិធីសាស្រ្តគន្លឹះដល់ក្មួយនិស្សិត ក្នុងការសិក្សារៀនសូត្រ ត្រូវមានភាពរវៀសរវៃ...
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងបន្តចូលរួមដល់ការរីកលូតលាស់នៅក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការផ្តល់ កម្ចីឥណទានមានអាទិភាពខ្ពស់ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។ លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតថា ទាក់ទងការផ្តល់ឥណទាននេះ ក្នុងនោះការចាប់ផ្តើមដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គឺបានផ្តល់ឥណទានលើវិស័យកសិកម្មមុនគេ ប៉ុន្តែក្រោយមកដោយសារការវិវត្តន៍របស់ប្រទេសកម្ពុជា វិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ក៏បានផ្តល់ឥណទានទៅដល់វិស័យជាច្រើនផ្សេងៗទៀត ដើម្បីគាំទ្រដល់ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ច។ លោកបន្តថា...
ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែក្នុងខេត្តពោធិ៍សាត់ ប្រវែងសរុប១០៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និងលូមុខពីរចំនួន០២កន្លែង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវាញ និង...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១១ ខែមិថុនានេះថា ប្រទេសកម្ពុជា នឹងរងសម្ភាធព្យុះទី១ ឈ្មោះ វូតទីព(Wutip) ដែលធ្វើឱ្យផ្ទៃមេឃ មានពពកច្រើន មានភ្លៀងធ្លាក់ពីតិចទៅបង្គួរជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលគ្របដណ្តប់ស្ទើរទូទាំងប្រទេស។ ក្រសួងធនធានទឹកឱ្យដឹងថា សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១ ឈ្មោះ វុតទីព (Wutp) ក្នុងឆ្នាំ២០២៥ T250 បានមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី សមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ «ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសក្នុងប្រទេសកម្ពុជា...
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូកម្ពុជាដែលមាន ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ.) និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួង ស. អ.យ. និងជាប្រធាន ក.ស.ជ. និងឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្រ្តៃយ៍នៃ...