ទំព័រ Facebook របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ របស់រដ្ឋបាលក្រុងបាងកក បានបង្ហោះឃ្លីបវីដេអូនៃការបាក់ស្រុតផ្លូវស្ទើរតែទាំងអស់នៅមុខមន្ទីរពេទ្យ Vajira នៅថ្ងៃទី២៤ កញ្ញា នេះ វេលាម៉ោង ៧និង៨នាទីព្រឹក ។ មានការជូនដំណឹងតាមរយៈកម្មវិធី LINE និងមជ្ឈមណ្ឌល Vajira អំពីការបាក់ស្រុតផ្លូវនៅមុខមន្ទីរពេទ្យ Vajira លើផ្លូវ Samsen ក្នុងរដ្ឋបាលស្រុក Vajiraphayaban សង្កាត់ Dusit ។ មន្ត្រីការិយាល័យពន្លត់អគ្គិភ័យនិងសង្គ្រោះស្រុក Samsen...
ក្រសួងការពារជាតិកម្ពុជា បានបន្តលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងកម្ពុជា១៨នាក់វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព ខណៈមកដល់ពេលនេះគឺមានរយៈពេល៥៧ថ្ងៃហើយក្រោយថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។ តាមឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ថ្ងៃនេះជា ថ្ងៃទី៥៧ហើយ ដែលវីរៈកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់អះអាងទៀតថា«រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ...
ក្នុងរយៈពេលបីថ្ងៃក្នុងឱកាសឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ ពោលគឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ខេត្តព្រះសីហនុទទួលភ្ញៀវទេសចរទៅកម្សាន្ត សរុបប្រមាណ ២១៦,៩៥៦ នាក់ កើនឡើង២៥.៧៦% ក្នុងនោះភ្ញៀវជាតិ ២១១.២៨៨នាក់ កើនឡើង ២៧,៥៩% និងភ្ញៀវបរទេសសរុប ៥,៦៦៨នាក់ កើនឡើង ១៥.២៥%។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ភ្ញៀវទេសចរដែលបានទៅកម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ ក្នុងរយៈពេល៣ថ្ងៃនេះ...
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើការទាត់ចោលចំពោះការលើកឡើងរបស់ភាគីថៃ ដែលបានចោទប្រកាន់ប្រជាជនកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានចូលទន្រ្ទានលើទឹកដីខ្លួន ខណៈក្រសួងការបរទេសកម្ពុជាចាត់ទុកថាការតវ៉ារបស់អ្នកភូមិកម្ពុជា គឺជាការឆ្លើយតបត្រឹមត្រូវចំពោះការរំលោភបំពានលើទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេ ពីសំណាក់ទាហានថៃនោះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាសូមទាត់ចោលចំពោះអ្នកនាំពាក្យក្រសួងបរទេសថៃ ដែលបានអះអាងថា អ្នកភូមិព្រៃចាន់កម្ពុជាបានទន្ទ្រានចូលទឹកដីថៃដើម្បីធ្វើការតវ៉ា ដែលជំរុញឱ្យប្រទេសថៃត្រូវអនុវត្តច្បាប់របស់គេលើអ្នកភូមិទាំងនោះ។ ក្រសួងការបរទេសកម្ពុជាបានប្រាប់ទៅភាគីថៃថា ប្រទេសថៃមិនអាចទាមទារអធិបតេយ្យ ឬអនុវត្តច្បាប់ក្នុងស្រុករបស់ខ្លួនចំពោះសហគមន៍រស់នៅក្នុងតំបន់ មិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់ជាផ្លូវការនោះទេ...
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា នៅរសៀលនេះមានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន៣ទៅ៥គ្រាប់ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ”។ ក្រសួងការពារជាតិ គូសបញ្ជាក់នូវការពិតថា កងកម្លាំងរបស់កម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា អង្គភាពដែលបានឈរជើងនៅតំបន់នោះបានរៀលកៃ ដោយអចេតនា ចំនួន២គ្រាប់ នៅវេលាម៉ោង ១៣:២០ នាទីរសៀល...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ជំហរកម្ពុជានេះនឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំថៃបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ។ តាមរយៈបណ្ដាញសង្គមនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «តាមពិតខ្ញុំមិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជិវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយគឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះមានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម...
មកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋ ចាប់ផ្តើមជិះរថយន្តក្រុងរបស់រាជរដ្ឋាភិបាល ចូលរាជធានីភ្នំពេញវិញជាបណ្តើរៗហើយ ហើយរូបភាពនេះគឺនៅចំណតរថយន្តក្រុងសួនឫស្សីកែវ ដែលបងប្អូនបានធ្វើដំណើរតាមរថយន្តក្រុងពីបណ្តាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ បញ្ជាក់ប្រាប់ BTV ពេលមកដល់ចំណតរថយន្តក្រុងសួនឫស្សីកែវ ពលរដ្ឋដែលបានជិះរថយន្តក្រុង បានប្រាប់ថា ពួកគាត់ពិតជាសប្បាយរីករាយដែលបានជិះរថយន្តក្រុងដោយមិនអស់ថវិកា ហើយបានជិះរថយន្តក្រុង ពិតជាសុខសុវត្ថិភាព ក្រៅពីនេះថែមទំាងទទួលបានទឹកសុទ្ធផឹក ភេសជ្ជៈផឹកទៀតផង ហើយតៃកុងរួសរាយរាក់ទាក់ណាស់។ ពួកគាត់បន្ថែមថា បើពួកគាត់ជិះរថយន្តឈ្នួល ពួកគាត់នឹងត្រូវចំណាយថវិកាច្រើន ប៉ុន្តែផ្ទុយមកវិញពួកគាត់បានជិះរថយន្តក្រុងរបស់រាជរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញគឺបានសល់ថវិកាទំាងអស់ ពិតជាសប្បាយរីករាយណាស់ ក្នុងនេះពួកគាត់សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល...
សមាគមស្ថាបត្យករខ្មែរ(AAK-Architect Association Khmer) បានអញ្ជើញចូលរួមកម្មវិធីសមាជក្រុមប្រឹក្សាស្ថាបត្យករទ្វីបអាស៊ីលើក២១ និងពិធីខួបលើកទី ៦០ឆ្នាំនៃសមាគមស្ថាបត្យករសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ«A BETTER TOMORROW» ខណៈដែលនិស្សិតកម្ពុជា ៤រូបបានចូលរួមក្នុងកម្មវិធី JAMBOREE WORKSHOP ដែលមានការអញ្ជើញចូលពីបណ្តាញនិស្សិតជាសមាជិកចំនួន ២៤ប្រទេសផ្សេងទៀត។ កម្មវិធីដែលធ្វើឡើងនៅសាធារណរដ្ឋកូរ៉េ មានរយៈពេល ៥ថ្ងៃកាលពីសប្ដាហ៍មុន ដោយលោកស្ថាបត្យករអាស៊ាន ស៊ឹន សុជាតិ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមស្ថាបត្យករខ្មែរ បានដឹកនាំក្រុមការងាររួមមាន លោកស្ថាបត្យករអាស៊ាន ហ៊ុន ចាន់សាន...
ប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នូវដំណើរការជាធម្មតាក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។ ដូច្នេះ បងប្អូនអតីតពលករខ្មែរត្រឡប់ពីថៃ នៅតែអាចទាក់ទងដើម្បីស្វែងរកការងារធ្វើបានជាធម្មតា ខណៈដែលឱកាសការងារក្នុងស្រុក នៅសល់រាប់ម៉ឺនកន្លែងបន្ថែមទៀត។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទោះបីស្ថិតក្នុងថ្ងៃឈប់សម្រាក នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏ក្រុមការងារប្រព័ន្ធ Hotline លេខ ១២៩៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា ស.ស.យ.ក នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ខ្មែរធ្វើបាន” នាបរិវេណកោះពេជ្រ (អគារ G-L) ។ តាមរយៈវីដេអូឃ្លីប នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន...