ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចពិភាក្សាទូទៅ នាសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ និង២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំនៅឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នា...
អ្នកជំនាញទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៥នេះ មានជាង៣ម៉ឺន៦ពាន់នាក់ ខណៈដែលព្រឹត្ដិការណ៍នេះ មិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អ។ ភ្ញៀវទេសចរជាតិ បានលើកឡើងថា ក្នុងរយៈពេលបីថ្ងៃ នៃព្រឹត្ដិការណ៍សមរាត្រី មិនឃើញថ្ងៃរះចំកំពូលប្រាសាទអង្គរ កំពូលប្រាសាទច្បាស់ក្ដី ប៉ុន្ដែពួកគាត់ពេញចិត្ដ និងសប្បាយយរីករាយ ដោយសារជាព្រឹត្ដិការណ៍មួយអស្ចារ្យដែលនៅលើពិភពលោកមិនអាចប្រៀបផ្ទឹមបានជាមួយវប្បធម៌របស់ខ្មែរ។ ពួកគាត់បន្ដថា ការទៅទស្សនាប្រាសាទអង្គរវត្តនាថ្ងៃរះចាប់ពីម៉ោង៤ព្រឹក ប៉ុន្ដែមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។ ពួកគាត់មានមោទនភាព ដែលភ្ញៀវទេសចរជាច្រើនទៅទស្សនាព្រឹត្ដិការណ៍សមរាត្រីខ្លះបានអង្គុយរង់ចាំនៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល...
ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ប្រាប់ឱ្យដឹងថា ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរចូលមកលេងកម្សាន្ត និងស្នាក់នៅលម្ហែក្នុងអំឡុងឱកាសបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ មានភ្ញៀវសរុប ៧៧.៤៧៤នាក់ កើនឡើង ៣៣% ក្នុងនោះ ភ្ញៀវជាតិ ៧៥.៦២៩នាក់ កើនឡើង ៣៣% និងភ្ញៀវបរទេសសរុប ១.៨៤៥នាក់ កើនឡើង ៧% ។ លោក តាំង សុចិត្តគ្រឹស្នា...
រាជធានីភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់, រងរបួសសរុប...
ព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង០០នាទី មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុចមុខកាស៊ីណូ ដាយមិន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណជាជនជាតិចិន ០១ក្រុម បានធ្វើសកម្មភាពចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្តរួចគេចខ្លួនបាត់ ។ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពី...
វត្តសុវណ្ណសិក្ខារាមព្រៃចាន់ គឺជាវត្តមួយក្នុងចំណោមវត្តដទៃផ្សេងៗទៀតក្នុងតំបន់ជាយដែន ព្រំដែនកម្ពុជា/ថៃ ប្រមាណជា១០០០ម៉ែត្រមាន ពីទីតាំងស្ថិត ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ក្បែរតំបន់ដែលភាគីថៃបានរាយបន្លាលួសហ៊ុព័ទ្ធយកផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ។ ទោះបីជានៅតំបន់នោះ ស្ថានភាពនៅមានកម្ដៅកើតឡើងដោយសារបញ្ហាព្រំដែនកម្ពុជា និងថៃ ប៉ុន្ដែបងប្អូនពុទ្ធបរិស័ទមកពីទីជិតឆ្ងាយនាំគ្នាមកធ្វើបុណ្សកាន់បិណ្ឌក្នុងវត្តមួយនេះមានចំនួនច្រើនកុះករសម្រាប់ថ្ងៃកាន់បិណ្ឌទី១៤ ត្រូវនឹងថ្ងៃអាទិត្យទី២១ កញ្ញាឆ្នាំ២០២៥នេះ។ ព្រះតេជគុណ ញ៉ិល ឌី ព្រះគ្រូចៅអធិការវត្តសិក្ខារាមព្រៃចាន់ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានអញ្ជើញមកធ្វើបុណ្យនៅវត្តព្រៃចាន់ និងសួរសុខទុក្ខដល់ព្រះសង្ឃ និងព្រជាពលរដ្ឋកំពុងឈរការពារទឹកដីនៅភូមិព្រៃចាន់។ ក្នុងឱកាសនើព្រះចៅអធិការវត្តព្រៃចាន់ មានសង្ឃដីកាថា...
អាជីវករលក់ដូរនៅរាជធានីភ្នំពេញ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌទី១៤នេះ ឃើញថា អាជីវករដែលលក់ដូរនៅតាមផ្ទះ ខ្លះបានបិទទ្វារ និងខ្លះទៀតនៅបន្តលក់ដូរធម្មតា ទោះបីការលក់ដូរដាច់បន្តិចបន្ទួច ក៏ដើម្បីបម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋ និងការចូលរួមចំណែក ដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។ អាជីវករលក់ដូរក្នុងរដូវបុណ្យភ្ជុំបិណ្ឌ នៅរាជធានីភ្នំពេញ ជាពិសេសនៅថ្ងៃទី ១៤ រោជ ត្រូវថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានលើកឡើងថា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ទោះប្រជាពលរដ្ឋខ្មែរមួយចំនួនបានចាកចេញពីរាជធានីភ្នំពេញ ទៅធ្វើបុណ្យទាននៅ តាមស្រុកកំណើត និងប្រជាពលរដ្ឋមួយចំនួនទៀត បានចាកចេញដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានាក៏ដោយ ក៏នៅមាន...
អ្នកទេសចរចម្រុះជាតិសាសន៍ ប្រមាណជិត២ម៉ឺននាក់ បានចូលមកទស្សនាទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ដឬហៅថាសមរាត្រី នាព្រឹកព្រលឹមថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៥នេះ។ ភ្ញៀវទេសចរបានក្រោយពីម៉ោងទាបភ្លឺ បានអង្គុយរង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និងខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បីរង់ចាំទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ ក្រោយពីបានទស្សនាថ្ងៃរះចំកំពូលប្រាសាទអង្គររួចហើយនោះ ភ្ញៀវទេសចរជាតិង បានលើកឡើងថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនាថ្ងៃរះចាប់ពីម៉ោង៥ព្រឹក ហើយបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ។ពួកគាត់បានលើកឡើងថា ពិតជាមិនខកបំណងឡើយដែលខ្លួនចំណាយពេលដើម្បីមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត។អ្នកទេសចរក៍បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលនិងសប្បាយចិត្ដយ៉ាងខ្លាំង ពេលមកដល់ប្រាសាទអង្គរដោយបានលើកឡើងថា ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ ពិតជាអស្ចារ្យនិងមានភាពស្រស់ស្អាត...
ប្រជាពុទ្ធបរិស័ទជាច្រើនកុះករ នៅថ្ងៃអាទិត្យ ត្រូវជាថ្ងៃឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ បាននាំយកចង្ហាន់ និងទេយ្យទានប្រគេនជូនព្រះសង្ឃគង់នៅតាមទីវត្តអារាម។ ជាក់ស្ដែងនៅទីតាំង វត្តគល់ទទឹង ក្នុងភូមិសាស្ត្រខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកនេះ ពុទ្ធបរិស័ទកកកុញតម្រង់ជួរក្នុងការរាប់បាត្រ។ ប្រជាពលរដ្ឋម្នាក់ៗក្នុងសម្លៀកបំពាក់ប្រពៃណី សំពត់ហូល អាវប៉ាក់ ខោខ្មៅ អាវស ដៃកាន់ផ្កា និងចានស្រាក់ ក្នុងទឹកចិត្តជ្រះថ្លា ទាំងចាស់ទាំងក្មេង ធ្វើបុណ្យរួមគ្នាជាលក្ខណៈគ្រួសារ ខ្លះជាលក្ខណៈមិត្តភក្តិ។ ភ្ជាប់ជាមួយទឹកចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យតាមប្រពៃណី ក្រៅពីឧទ្ទិសកុសលផលបុណ្យទៅដល់បុព្វការីជនដែលបានចែកឋាន ពួកគាត់ក៏ឧទ្ទិផលបុណ្យទៅដល់វីរកងទ័ពកម្ពុជាដែលបានពលីការពារបូរណភាពទឹកដីផងដែរ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦ ក្នុងពេលដែលសម្តេចអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦...