សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បូរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសង្ឃរាជ...
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធប៉ុស្តិ៍សុខភាព សម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី និងខួបលើកទី៣៣ឆ្នាំ នៃគណៈធម្មយុត្តិកនិកាយ នៃ ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងខួបលើកទី២០ឆ្នាំ នៃការបង្កើតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅក្នុង បរិវេណវត្តស្វាយពពែ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ ។...
ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (សាលា RULE) នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ មានរៀបចំពិព័រណ៍អប់រំ ឆ្នាំ២០២៤ មានដាក់តាំងបង្ហាញនូវស្នាដៃនវានុវត្តន៍ (សម្ភារបង្កើតថ្មី) របស់សិស្សនិស្សិត ផ្ដល់ឱកាសការងារ សម្រាប់ពលរដ្ឋ និងនិស្សិតដែលកំពុងស្វែងរកការងារធ្វើ និងឱកាសសិក្សានៅក្រៅប្រទេសផងដែរ ។ លោកសាស្ត្រាចារ្យ ហាប់ ផលធី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មានប្រសាសន៍ថា ពិព័រណ៍នេះ...
ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅថ្ងៃសៅរ៍ ទី៧ ខែធ្នូនេះ បានសុំទោសចំពោះការប៉ុនប៉ងរបស់លោកក្នុងការដាក់ច្បាប់អាជ្ញាសឹកក្នុងសប្តាហ៍នេះ និងបានឱនគោរព ក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិ នៅត្រឹមតែប៉ុន្មានម៉ោងមុនការបោះឆ្នោតដាក់ការចោទប្រកាន់ ដែលបានគ្រោងទុក។ លោក Yoon បានធ្វើឱ្យប្រទេសភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែធ្នូ នៅពេលដែលលោកបានផ្តល់អំណាចភាពអាសន្នបន្ទាន់ដល់យោធាដើម្បីលុបបំបាត់អ្វីដែលលោកហៅថា «កងកម្លាំងប្រឆាំងរដ្ឋ» និងជម្នះលើគូប្រជែងផ្នែកនយោបាយដែលរារាំងដំណើរការ។ លោក Yoon និយាយថា លោកនឹងមិនព្យាយាមបញ្ចៀសការទទួលខុសត្រូវផ្នែកច្បាប់ និងនយោបាយសម្រាប់ការសម្រេចចិត្តរបស់លោកនោះទេ...
ក្រុមហ៊ុន TikTok ខិតចូលកាន់តែជិតដល់បម្រាមនៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីក្រុមហ៊ុន បានចាញ់បណ្តឹងឧទ្ធរណ៍ កាលពីថ្ងៃសុក្រ ទី៦ ខែធ្នូ ប្រឆាំងច្បាប់ដែលតម្រូវឱ្យកម្មវិធីចែករំលែកវីដេអូមួយនេះ ផ្តាច់ទំនាក់ទំនងចេញពីក្រុមហ៊ុនមេនៅក្នុងប្រទេសចិន នៅត្រឹមថ្ងៃទី១៩ ខែមករា ខាងមុខនេះ។ បម្រាមដ៏មានសក្តានុពល អាចធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន កាន់តែតានតឹង ខណៈ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រៀមចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខ។ ក្រុមហ៊ុន...
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី ដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។ នៅក្នុងសេចក្តីជូនដំណឹងនេះ រដ្ឋបាលជលផល បានជំរាបជូនបន្តថា ដោយសារតែនៅក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតត្រីចាប់ផ្ដើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន។ ជាពិសេសគឺគន្លងដាយត្រីដងទន្លេសាបនៅក្នុងភូមិសាស្ដ្រខេត្ដកណ្ដាល...
កំពង់ឆ្នាំង៖ ចាប់ពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤មក ត្រីចាប់ផ្តើមត្រូវច្រើន និងមានប្រជានេសាទជាច្រើនទូក កំពុងដាក់មងបណ្តែត ដោយក្នុងនោះប្រជានេសាទអាចរកបានចាប់ពី៨០ទៅ១០០គីឡូក្នុង១ទូក នាំអោយពួកគាត់មានចិត្តសប្បាយរីករាយ និងអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួង មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងកម្លាំងខ័ណ្ឌជលផលកំពង់ឆ្នាំងដែលបានបង្ក្រាបបទល្មើសនេសាទទាន់ពេល នាំអោយត្រីសំបូរ។ ប្រជានេសាទបានបន្តថា៖ ត្រីឆ្នាំនេះ គ្រាន់បើជាងឆ្នាំកន្លងទៅ ដោយពួកគាត់មើលឃើញថា ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ...
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ជនស៊ីវិលរាប់រយនាក់ ត្រូវបានសម្លាប់ ឬរងរបួស ហើយយ៉ាងហោចណាស់មនុស្ស៣៧០.០០០នាក់ បានភៀសខ្លួនក្នុងរយៈពេលមួយសប្តាហ៍នៃការប្រយុទ្ធគ្នា នៅភាគខាងជើងប្រទេសស៊ីរី។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានព្រមានថា អរិភាពដែលកំពុងកើនឡើងនៅភាគខាងជើង ដែលរីកកាន់តែធំដល់ផ្នែកផ្សេងទៀតរបស់ប្រទេស បង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ជនស៊ីវិល ហើយការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បានគំរាមដល់ការដឹកជញ្ជូនជំនួយ។ អង្គការ OCHA បាននិយាយថា ជនស៊ីវិលរាប់រយនាក់ ត្រូវបានប៉ាន់ប្រមាណថា បានស្លាប់ ឬរងរបួសក្នុងមួយសប្តាហ៍កន្លងទៅនេះ ទោះបីជាស្ថានភាពមានភាពបត់បែនក៏ដោយ ហើយតួលេខជនរងគ្រោះពិតប្រាកដនៅពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយ។ យោងតាមការិយាល័យ...
អាជ្ញាធរបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និង៣៩នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន កាលពីថ្ងៃសុក្រ។ អង្គភាពសេវាសង្គ្រោះបន្ទាន់រដ្ឋ បាននិយាយថា មនុស្ស១០នាក់បានស្លាប់ និង២០នាក់ បានរងរបួសនៅពេលដែលការទម្លាក់គ្រាប់បែកពីលើអាកាសស៊ីបគោលដៅ បានវាយប្រហារទៅលើទីក្រុង Zaporizhzhia ភាគខាងត្បូង បង្កឲ្យមានការឆាបឆេះនៅស្ថានីយ៍សេវារថយន្តមួយកន្លែង។ អគ្គិភ័យដែលឆេះរាលដាលលើផ្ទៃដី២៥០ម៉ែត្រក្រឡា និងបានធ្វើឲ្យខូចខាតយានយន្ត៦គ្រឿង ដែលត្រូវបានពន្លត់ក្រោយមក។ លោក Oleksandr Vilkul ប្រធានក្រុមប្រឹក្សាការពារទីក្រុង បាននិយាយថា នៅទីក្រុង Kryvyi...
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកទី២ក្រោមប្រធានបទ «ការអនុវត្តវេជ្ជសាស្រ្តឈានមុន» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទវេជ្ជសាស្រ្តរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត...