ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី៦ ធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ស៊ី ចុងជុន (Shi Zhongjun) អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នៅទីស្តីការក្រសួង។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិន មកកាន់កម្ពុជានាពេលនេះ...
ក្រុមអ្នកតវ៉ា បានមកប្រមូលផ្តុំគ្នានៅទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រ ដើម្បីទាមទារឱ្យមានការចាប់ខ្លួនប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។ ក្នុងចំណោមក្រុមអ្នកតវ៉ា ក៏មានលោក Lee Chul-Woo ដែលមានអាយុ៧០ឆ្នាំ។ លោក Lee ពុំមែនជាមនុស្សចម្លែកចំពោះសកម្មភាពនយោបាយនោះទេ។ លោកបានចូលរួមក្នុងការប្រមូលផ្តុំនិស្សិតគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ នៅពេលដែល លោក Yoon ប្រកាសច្បាប់អាជ្ញាសឹកក្នុងសប្តាហ៍នេះ វាបានរំឮកភ្លាមៗពីការចងចាំនៃការរំលោភបំពានកាលពីពេលកន្លងទៅដោយបុរសខ្លាំងខាងយោធារបស់ប្រទេសកូរ៉េខាងត្បូង និងអ្នកអនុវត្តរបស់ពួកគេ។...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា។ ក្នុងពិធីនោះ ក្រៅពីប្រកាសស្វាគមន៍ប្រតិភូនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួមសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវមោទនភាព ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតនេះផងដែរ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា សន្តិភាពនៅកម្ពុជា គឺទើបតែកើតមានជាង ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនេះគឺជាសន្តិភាពដែលមានអាយុកាលវែងជាងគេនៅក្នុងដំណើរប្រត្ាស្ត្រ្មែរនៅក្រោយសម័យអង្គរជាង ៥០០...
នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Blue Dream Melody សញ្ជាតិ Liberta ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៧៨១នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយបង្ហើបពីផែនការរបស់លោក សម្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យមថ្មី ដែលបានបាញ់កាលពីខែមុនទៅលើប្រទេសអ៊ុយក្រែន។ លោក និយាយថា អាវុធដែលមានឈ្មោះថា Oreshnik អាចនឹងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសបេឡារុស ក្នុងឆមាសទីពីរ នៅឆ្នាំក្រោយ។ លោកពូទីន កំពុងឆ្លើយតបទៅនឹងសំណើពីប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko បន្ទាប់ពីបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមក កាលពីថ្ងៃសុក្រ នៅទីក្រុង Minsk ។ លោក ពូទីន និយាយថា...
សហជីព និងកម្មករសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាពដែលផ្តល់ឱកាសឱ្យពួកគាត់អាចរួមរស់ប្រកបដោយគុណធម៌ និងសាមគ្គីភាពជាមួយមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីដ៏ផូរផង់របស់ខ្លួន ប៉ុន្ដែពួកគាត់មិនចាប់អារម្មណ៍នឹងចលនា«ផ្ការីក»ដែលរៀបចំដោយក្រុមក្បត់ជាតិបីជំនាន់សម រង្ស៊ីនោះទេ។ លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជាបាននិយាយថា «ខ្ញុំដូចជាមិនបានដឹងលឺពីចលនាផ្ការីកស្អីនោះទេ ព្រោះខ្ញុំមិនបានចាប់អារម្មណ៍នឹងចលនាដែលមិនមែនបម្រើឱ្យផលប្រយោជន៍ជាតិ និងពលរដ្ឋ។ ខ្ញុំមិនចង់និយាយអ្វីពីចលនាអីអស់ហ្នឹងទេ ដោយសារជាចលនាបំផ្លាញក្ដីសុខពលរដ្ឋ ខ្ញុំចាប់អារម្មណ៍តែមួយគត់ គឺប្រទេសយើងមានសុខសន្ដិភាព មានការធ្វើ មានប្រាក់ចំណូល ខ្ញុំបន្តពង្រឹងជីវភាពគ្រួសារខ្ញុំបន្ថែមត»។ លោកបន្តថា លោកស្អប់ខ្ពើមការបង្កើតសកម្មភាពណាមួយដែលបង្កឱ្យប្រទេសជាតិមានចលាចល មានភាពវឹកវរដែលធ្វើឱ្យពលរដ្ឋគ្មានពេលវេលាជួបជុំគ្រួសារ និងគ្មានក្ដីសុខនៅក្នុងសង្គមនោះទេ។ លោក និងកម្មករជាច្រើននាក់ផ្សេងទៀតបានប្រកាសថា នឹងមិនចាប់អារម្មណ៍...
(ភ្នំពេញ)៖ សហជីព កម្មករ និងប្រជាពលរដ្ឋ មានមោទនភាព និងរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ(UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ ខណៈអំពាវនាវឱ្យមហាជនជួយគាំទ្រផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ។ លោក សំ សឿន ប្រធានសហជីពលកម្មជាតិកម្ពុជា(NLC)បានថ្លែងថា៖«បន្ទាប់ពីខ្ញុំបានទទួលដំណឹងនេះ ខ្ញុំសប្បាយរីករាយ ហើយរំភើបគ្មានអ្វីប្រៀប ហើយពិតជាអរគុណខ្លាំងណាស់ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខ្នាស់ខ្នែងក្នុងការរៀបចំបញ្ជីឈ្មោះក្រមាខ្មែរយើងឱ្យបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។ លោកបន្តថា ក្រមាគឺជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរទាំងថ្នាក់ឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទប់វណ្ណៈ។ ក្នុងសង្គមខ្មែរ...
កំពង់ធំ ៖ បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀនឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ចំនួន១២រូបទឪតបានប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ហើយមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយអស់ជំនឿលើអតីតថ្នាក់ដឹកនាំរបស់ពួកគាត់ ដែលជាក្រុមឧទ្ទាមក្រៅច្បាប់នោះ។ ទន្ទឹមនឹងជាមួយនឹងការប្រកាសផ្តាច់ខ្លួនពីអតីតគណបក្សជំទាស់នេះដែរ ពួកគាត់ក៏ បានប្រកាសថ្កោលទោសក្រុមចលនាឧទ្ទាមក្រៅច្បាប់ ដែលតែងតែធ្វើការញុះញង់ អុចអាលប្រជាពលរដ្ឋជារឿយៗលើហេតុផលនោះហេតុផលនេះ ដើម្បីគាត់សង្កត់លើថ្នាក់ដឹកនាំរាជ រដ្ឋាភិបាលផងដែរ៕
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអនុ ញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Inc. ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោកអគ្គនាយកក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពដ៏ល្អ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្ដើមវិនិយោគដំបូងនៅក្នុងឆ្នាំ២០១១ និងបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់រហូតមក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននិងកំពុងបង្កើតរោ...
ពោធិ៍សាត់៖ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ លោក រុន សារី អភិបាលរងខេត្ត លោកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ តំណាងអភិបាលក្រុង-ស្រុក និងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន៣៧រូប...