ភ្នំពេញ ៖ កម្ពុជា-អាល្លឺម៉ង់ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពី៖ ការអភិរក្សបេតិកភណ្ឌវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា, ក្រោមវត្តមានលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ អនុស្សារណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខា នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ រវាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងឯកឧត្តម...
ឧត្ដរមានជ័យ ៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរ សុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា វេទិការសាធារណៈដែលបានធ្វើឡើងនាពេលនេះពិតជាមានសារៈសំខាន់...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក FUKUHARA KOJI ប្រធាននៃសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ការចុះអនុស្សរណៈដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញក្នុងទិសដៅ ដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះ...
មណ្ឌលគិរី៖ នៅក្នុងខេត្តមណ្ឌលគិរី បានលេចចេញនូវសមិទ្ធផលថ្មីមួយ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរីក រាយ នោះគឺទំនប់ទឹកអូរទេរ ដែលស្ថិតក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ។ ទំនប់ទឹកអូរទេរ មាន សមត្ថភាពអាចផ្ទុកទឹកបានជាង៥០លានម៉ែត្រគូប គឺជាបឹងសិប្បនិមិត្តធំបំផុតក្នុងខេត្ត ដែលនឹងផ្ដល់អត្ថ ប្រយោជន៍ដល់មនុស្សរាប់ម៉ឺននាក់ ។ លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានឱ្យដឹងថា ទំនប់ទឹកអូរទេរ ត្រូវបានសិក្សា និងស្ថាបនាតាម លក្ខណៈបច្ចេកទេសត្រឹមត្រូវ មានសមត្ថភាពផ្ទុកទឹកជាង៥៤លានម៉ែត្រគូប...
ភ្នំពេញ៖ ក្រុមសហគ្រិននិស្សិតចំនួន២០០នាក់ មកពីសាកលវិទ្យាល័យផ្សេងៗគ្នាចំនួន៧ នៅទូទាំងរាជធានីភ្នំពេញ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី UnipreneurCamp កម្រងទី១ ជាកម្មវិធីដ៏ល្អមួយក្រោមក្របខណ្ឌកម្មវិធី “សហគ្រិនមហាវិទ្យាល័យ” ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ (KE)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ នៃសហគ្រិនខ្មែរ ក្រោយចប់កម្មវិធីនេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កម្មវិធីនេះ មានគោលបំណងបំពាក់បំប៉ននិស្សិតនូវជំនាញបច្ចេកទេស និងជំនាញទន់ដែលផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការកសាងធុរកិច្ចថ្មី។ ឯកឧត្តមបណ្ឌិត បានបន្តថា គោលដៅរបស់...
ពោធិ៍សាត់ ៖ ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាននឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ១៤០ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លា ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។ ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំ...
នៅព្រឹកថៃ្ងទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកជួបពិភាក្សាការងារជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព...
ឯកឧត្តម ថោង បញ្ញាធន អនុប្រធានសហព័ន្ធជឺជីតស៊ូកម្ពុជា បានបង្ហាញមោទនភាពជាខ្លាំង ចំពោះក្រុមកីឡាជឺជីតស៊ូជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានមេដាយដ៏ច្រើន ក្នុងការប្រកួតជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASIAN Regional Championship Southeast Asia ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីចុងសប្ដាហ៍កន្លងទៅ ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសរុប ២១គ្រឿងពីព្រឹត្តិការណ៍ប្រចាំតំបន់នេះ ដែលរួមមានមេដាយមាស ៩ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ៨គ្រឿង...
ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខិតខំហាត់សមដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់សិល្បៈមួយចំនួនមិនសូវមានសកម្មភាព និងស្ទើតែបាត់បង់ ដូចជា៖ អាយ៉ៃរឿង និងល្ខោនបាមោជ្ជទ័យ។ នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង ឆដាភ័ក្រ ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ។ លោក ប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា...
ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd. ដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ បាននឹងកំពុងដំណើរការស្នើរសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំ១៤០ហិកតា ជាមួយទុនវិនិយោគប្រមាណ៧០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ៤៦៦ ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ។ ឯកឧត្តម ហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៨ ខែកក្កដា បានដឹកនាំគណៈកម្មការអន្តរក្រសួង-ស្ថាប័នចំនួន១៣ រួមនិងរដ្ឋបាលខេត្តពោធិ៍សាត់...