ភ្នំពេញ ៖ សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្ទ លើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង។ តបតាមការអញ្ជើញរបស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣(UNOC3) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំងពីថ្ងៃទី៩ ដល់ទី១១...
( ភ្នំពេញ)៖ នៅព្រឹកថ្ងៃថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់ និងលោក SANUI KAZU MASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា រួមជាមួយលោក FUJI SAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន...
ស្វាយរៀង ៖ លោក ថោង សាមាន ប្រធានមន្ទីរផែនការខេត្តស្វាយរៀង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងប្រាប់ទូរទស្សន៍ btv ឲ្យដឹងថា អនុវត្តគោលនយោបាយរាជរដ្ឋាភិបាល លើកកំពស់ជីវភាព និងសុខមាលភាពជូនពលរដ្ឋ មន្ទីរ និងផ្នែកពាក់ព័ន្ធបានចុះជំរឿន ធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានីភ័យគិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយបានរកឃើញគ្រួសារក្រីក្រចំនួន ៣ម៉ឺន ២ពាន់ ៥៥៩គ្រួសារ និងគ្រួសារងាយរងហានិភ័យចំនួន១ម៉ឺន...
ស្វាយរៀង ៖ ព្រះសង្ឃ និងពលរដ្ឋខេត្តស្វាយរៀង បានសំដែងហឫទ័យ និងទឹកចិត្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដាក់ពាក្យបណ្ដឹង ទៅតុលាការអន្តរជាតិ ICJ ដើម្បីឱ្យជួយដោះស្រាយបញ្ហាទំនាស់ព្រំដែនជាមួយប្រទេសថៃ បន្ទាប់ពីកងការឈ្លានពានរបស់ កងទ័ពថៃចូលទឹកដីកម្ពុជា កាលពីចុងខែមុន និងបានបាញ់សម្លាប់ទាហានខ្មែរម្នាក់ផង ។ ព្រះសង្ឃ និងពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដែលបានតាមដានរឿងព្រំដែនជាមួយថៃ បានគាំទ្រការប្រើប្រាស់ យន្តការតុលាការអន្តរជាតិ ICJ ដោយយល់ឃើញថា ការចរចារកដំណោះស្រាយជាឯកតោភាគី ពិបាកនឹងឈានដល់ភាព ជោគជ័យ ព្រោះបញ្ហានេះ...
សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោកលើកទី៤ ក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)” ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។ ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកបទពិសោធនៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទដែលកម្ពុជាបានឆ្លងកាត់នូវសម័យកាលដ៏ល្វីងជូរចត់ និងសែនពិបាករហូតដល់បានទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះបញ្ចាំងដល់ពិភពលោកពីតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព...
នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការវេទិកា “អភិបាលកិច្ច និងរចនាសម្ព័ន្ធស្រាវជ្រាវនៅអាស៊ី Gouvernance et Structuration de la Recherche en Asie” លើកទី២។ នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវមោទនភាព...
ភ្នំពេញ៖ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាប្រាប់ BTV នៅថ្ងៃទ៦ ខែមិថុនា ឆ្នាំ២០២៥នេះថា ពាក់ព័ន្ធនឹងករណីបាតុកម្មនៅមុខស្ថានទូតព្រះរាជា ណាចក្រកម្ពុជានៅទីក្រុងបាងកក នៅព្រឹកថ្ងៃទី ៦ មិថុនា ២០២៥ នេះ ខ្ញុំសូមប្រកាសទាត់ចោលនូវការចោទប្រកាន់ផ្ទុយពីការពិត ថាកងទ័ពព្រំដែនកម្ពុជា បានរំលោភបំពានទៅលើអធិបតេយ្យភាពរបស់ប្រទេសថៃ ។ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា...
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបដិសេធចំពោះ រដ្ឋមន្រ្តីការពារជាតិថៃ ដែលបានស្នើឲ្យកម្ពុជាដកកងទ័ពរបស់ខ្លួននៅតំបន់មុំបី ដោយមិនព្រមដកពីព្រោះទីតាំងខាងលើជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមផេកហ្វេសបុកផ្លូវការរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ដែលបានបង្ហោះនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ។ តាមរយៈផេកហ្វេសបុកនេះនាយឧត្តមសេនីយ៍ ទៀ សីហា បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំបានជួបពិភាក្សាជាមួយឯកឧត្តម PHUMTHAM WECHAYACHAI ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅរបស់វិស័យអប់រំក្នុងខេត្តរតនគិរី។ យោងតាមរបាយការណ៍របស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានឱ្យដឹងថា នៅក្នុងខេត្តរតនគិរី មានសន្តិសុខល្អប្រសើរ ទាំងសន្តិសុខសង្គម និង សន្តិសុខនយោបាយ។...
ឯកអគ្គរដ្ឋទូតនៃស្ថានទូតបារាំងប្រចាំកម្ពុជា បានសម្តែងការកោតសរសើរ និងមិននឹកស្មានដល់ថាកម្ពុជាអាចកសាងព្រលានយន្តហោះថ្មីនេះយ៉ាងអស្ចារ្យ ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងអាចទាក់ទាញក្រុមហ៊ុនវិនិយោគបារាំងមកកាន់តែច្រើនបន្ថែមទៀតដើម្បីវិនិយោគទាំងជាមួយព្រលានផង និងប្រទេសកម្ពុជាផង។ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានឱ្យដឹងយ៉ាងដូច្នេះ ក្នុងឱកាសឯកឧត្តមបានដឹកនាំគណៈប្រតិភូ និងក្រុមហ៊ុនឯកជនមកពីវិស័យសណ្ឋាគារ ភោជនីយដ្ឋាន និងទេសចរណ៍ប្រមាណជា៦០នាក់ ទស្សនកិច្ចពីវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ខណៈគ្រោងដាក់ឲ្យដំណើរការនាខែកញ្ញាខាងមុខ។ បើតាម អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង...