នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត ដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ-ដាក់លូ និងការសាងសង់ផ្ទះ ជូនសមាជិកអតីតយុទ្ធជន និងនាំយកថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទំាង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូន...
ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល...
ភ្នំពេញ ៖ ការដោះស្រាយសំណើរបស់កម្មករក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត (ខេមបូឌា)ឯ.ក ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងលើសំណើចំនួន១០ចំណុច ក្រោមការសម្របសម្រួលដ៏លឿនរហ័សរបស់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង និងក្រុមជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈដែលបងប្អូនកម្មករនិយោជិតភាគច្រើនបានចូលធ្វើការវិញហើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសា ដែលបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម ស៊ុន មេសា បានថ្លែងថា៖«ករណីសំណើរបស់បងប្អូននៃក្រុមហ៊ុនដាប់ប៊ែលយូភី ស្ព័ត ត្រូវបានដោះស្រាយបញ្ចប់តាំងពីល្ងាចមិញមកម៉្លេះ គឺទាំងក្រុមហ៊ុន ទាំងកម្មករបានយល់ព្រមសម្របសម្រួលគ្នា...
មណ្ឌលសុខភាពចំនួន២ មានមណ្ឌលសុខភាពគំរូ ឃុំគំរូ ស្រុកថ្មពួក និងអគារមណ្ឌលសុខភាពគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ក្រោមគម្រោងថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្ត ត្រូវបានដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៥នេះ។ ក្នុងពិធីនោះដែរឯកឧត្ដម អ៊ុំ រាត្រី ផ្តល់អនុសាសន៍លើចំណុចសំខាន់ៗមួយចំនួនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥រយៈពេល២៦ថ្ងៃបានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។ យោងតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានឱ្យដឹងថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅតាមឃុំ សង្កាត់ រយៈពេល ២៦ ថ្ងៃបានបិទបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសមានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ ដោយសារកិច្ចខិតខំប្រឹងប្រែងបំពេញតួនាទីរបស់មន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ...
ភ្នំពេញ÷ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម អ៊ីហ្គ័រ ក្រាស្នូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញនិងទទួលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានរម្លឹកឡើងវិញអំពីសវតានៃចំណងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រួមវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្សុី រួមទាំងក្នុងវិស័យមហាផ្ទៃ។ ជាក់ស្ដែងក្នុងជំនួបនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត...
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្ត ឧត្តរមានជ័យ បានណែនាំដល់មន្រ្តីសុខាភិបាលនៅតាមបណ្តាលមន្ទីរពេទ្យបង្អែកខេត្ត និងតាម មណ្ឌលសុខភាពទាំងអស់ធ្វើយ៉ាងណាត្រូវបង្កើននូវសមត្ថភាពវិជ្ជាជីវៈ ការយកចិត្តទុកដាក់ឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត លើការផ្តល់សេវាសាធារណៈ ទូទៅជូនដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋប្រកបដោយភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់ ខណៈបច្ចុប្បន្នមានពលរដ្ឋមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋកាន់តែមានការកើនឡើងច្រើននោះ។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា ការផ្តល់ទំនុកចិត្តប្រកបដោយភាពជឿជាក់ និងក្រមសីលធម៌ល្អពីក្រុមគ្រូពេទ្យក្នុងការពិនិត្យព្យាបាលជំងឺនិងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនពលរដ្ឋគឺជាកាតព្វកិច្ចមួយដ៏សំខាន់របស់អស់លោក លោកស្រីដែលជាមន្រ្តីសុខាភិបាលគ្រប់រូបត្រូវតែអនុវត្តឲ្យខ្ជាប់ខ្ជួនព្រោះអ្នកជំងឺផ្ញើអាយុជីវិតលើគ្រូពេទ្យប្រសិនបើមានការធ្វេសប្រហែសដោយប្រការណាមួយនោះ វាអាចប្រឈម និងបញ្ហាចំពោះមុខផងដែរ ពិសេសនោះចំពោះបងប្អូនដែលជាស្រ្តីមានផ្ទៃពោះ...
កំពង់ចាម ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងសាលប្រជុំរបស់សាលាខេត្តកំពង់ចាម ដែលមានការចូលរួមពី ឯកឧត្តម...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួ ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ក្រុមប្រឹក្សាសាលា...
(ព្រះវិហារ)៖ នាពេលថ្មីៗនេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ចំនួន១២០កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន៤មុខវិជ្ជា រយៈពេល៤ខែ។ ការផ្ដល់ជូនអាហារូបករណ៍ពីសំណាក់វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារនេះ គឺជាការអនុវត្ត កម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិតយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញជាក់លាក់មួយ...