នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីហ្ក ក្រានូវ (Igor Krasnov) អគ្គរដ្ឋអាជ្ញានៃសហព័ន្ធរុស្សី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន...
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើសុំការគាំទ្របន្ថែមពីក្រសួងមហាផ្ទៃ លើការអនុវត្តយុទ្ធសាស្ត្រក្នុងចំណោម រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសម្រួលឱ្យមានស្តង់ដាររួមនៃការស្នើសុំសេវាសាធារណៈ សម្រាប់អាជីវកម្មនៅក្នុងមូលដ្ឋាន តាម យន្តការច្រកចេញចូលតែមួយ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានជួប ពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បី ពិនិត្យវឌ្ឍនភាព និងកំណត់ជំហានបន្ទាប់ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ឯកឧត្តម ហែម...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំ សម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំ ជាលក្ខណៈគ្រួសារ ដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន គឺអាចដាក់ពាក្យស្នើសុំបាននៅទីស្តីការក្រសួងចាប់ពីពេលនេះតទៅ។ នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែឧសភានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ជ្រាបថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន...
នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន២៨។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេច៖ ១-បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ នឹងរៀបចំវេទិកាការងារ ដោយនាំឱកាសការងារថ្មីៗយ៉ាងតិចប្រមាណជិត ៦០០កន្លែង នឹងផ្តល់ជូនយុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែរការងារ ព្រមទាំងឱកាសកម្មសិក្សាការងារនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានសសេរឱ្យដឹងថា ក្រុមហ៊ុនធំៗចំនួន១០ ដែលចូលរួមក្នុងវេទិកាការងារនេះ មកពីវិស័យមីក្រូហិរញ្ញវត្ថុ , កាហ្វេ , ភោជនីយដ្ឋាន...
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនៃជំនួបឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតីជាថ្មីម្តងទៀត។...
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបន្តមានជំនួបជាមួយ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន, ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន, និងឧបនាយករដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីតែងតែមានជួបដាច់ដោយឡែកជាមួយមេដឹកនាំអាស៊ាន...
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តលើកទឹកចិត្ត ឧបត្ថម្ភថវិកា២លានរៀលដល់កម្លាំងនគរបាលដែលបង្រ្កាបជនសង្ស័យ០៣នាក់ធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើង នៅវេលាម៉ោង០៨យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល បើកការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នៅចំណុចលើផ្លូវបេតុង ក្រុមទី១ ភូមិ១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង០៩និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ យុវតីរងគ្រោះបានដើរទៅទិញនំញាំម្នាក់ឯង ហើយដើរតាមផ្លូវបេតុង...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារបង្ហាញក្ដីរីករាយ អបអរសាទរជូនចំពោះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ាវ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រជាជនទីម័រឡេស្ដេ ចំពោះសេចក្តីប្រកាសដ៏មានសារៈសំខាន់របស់ប្រធានអាស៊ាន និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦...
ស្ថិតនៅប្រទេសជប៉ុន ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក កូបាយ៉ាហ្សិ ហ៊ីរ៉ូយូគិ (KOBAYASHI Hiroyuki) អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងលទ្ធភាពក្នុងការអភិវឌ្ឍជំនាញដល់កម្មសិក្សាការីកម្ពុជាដែលមានបំណងចង់ធ្វើការនៅប្រទេសជប៉ុននាពេលអនាគត។ យោងតាមផេកផ្លូវការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងជំនួបនេះ ឯកឧត្ដមរដ្ឋមន្ត្រី...