នៅទីក្រុងសែអ៊ូលព្រឹកថ្ងៃទី១០កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ កម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយនឹងឯកឧត្តម អ៊ូ វ៉ន់ ស៊ីក (Woo Won-Shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ។ ឯកឧត្តម ប្រធានរដ្ឋសភាកូរ៉េ បានសំដែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្ដេចតេជោនិងគណៈប្រតិភូ ដែល បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ជាពិសេសគឺបានអញ្ជើញទៅវិមានរដ្ឋសភាកូរ៉េ។ ឯកឧត្តមបានកោតសរសើរ ចំពោះការដឹកនាំរបស់សម្ដេចដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជានា យករដ្ឋមន្ត្រីអស់រយៈពេលដ៏យូរ ដែលនាំប្រទេសមករកសុខសន្តិភាពនិងមានការរីកចម្រើនហើយក្នុងឱកាសនេះឯកឧត្តមបានសូមអបអរសាទរជាថ្មីចំពោះសម្ដេចតេជោដែលត្រូវបានជ្រើសរើសជាប្រធានព្រឹទ្ធសភានៅឆ្នាំនេះ។...
រហូតមកដល់ពេលនេះក្រៅពីវេទិកាការងារ ការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ក៏ដូចការរៀបចំពិព័រណ៍ការងារជាដើម ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តរៀបចំវគ្គបណ្តុះបណ្តាលជំនាញទន់ដោយឥតគិតថ្លៃ ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ ដើម្បីឆ្លើយតបតម្រូវការកម្លាំងពលកម្មកើនឡើង ក៏ដូចជាបំពេញតម្រូវការរបស់ភាគីនិយោជក។ លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គិតចាប់ពីដើមខែមករា...
ប្រភពចំនួនបីបាននិយាយកាលពីថ្ងៃចន្ទ (០៩ កញ្ញា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនឱ្យសភានូវរបាយការណ៍សម្ងាត់មួយស្តីពីយុទ្ធសាស្ត្រក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្មានខែបន្ទាប់ពីកាលបរិច្ឆេទផុតកំណត់ខែមិថុនា ជាមួយសំណើច្បាប់ចំណាយរាប់ពាន់លានដុល្លារដែលសមាជិកសភាបានអនុម័តកាលពីខែមេសា។ ជំនួយការសភាម្នាក់និយាយថា របាយការណ៍ដែលរង់ចាំជាយូរមកហើយនោះបានទៅដល់ដៃសមាជិកសភាកាលពីថ្ងៃចន្ទ ប៉ុន្តែពួកគេមិនទាន់ពិនិត្យមើលនៅឡើយទេ។ ប្រភពពីរផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា របាយការណ៍នោះត្រូវបានប្រគល់ជូនសភារួចហើយ។ សេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។ សភាបានអនុម័តជំនួយក្នុងសង្រ្គាម និងជំនួយយោធាជិត ១៧៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងប្រទេសសម្ព័ន្ធមិត្ត។ បន្ទាប់ពីពន្យារពេលជាច្រើនខែ សភាតំណាងរាស្រ្តដែលដឹកនាំដោយបក្សសាធារណរដ្ឋ បានអនុម័តសំណើច្បាប់ចំណាយបន្ថែមចំនួន ៩៥ពាន់លានដុល្លារនៅក្នុងខែមេសា ដែលរួមមានទឹកប្រាក់ចំនួន...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូធុរកិច្ចអាមេរិក ដែលរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា ប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ សម្ដេចធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូធុរកិច្ចអាមេរិក ដែលបានដឹកនាំក្រុមការងារមកទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកអាជីវកម្ម ជាមួយភាគីពាក់ព័ន្ធ ពិសេសក្នុងគោលបំណងទិញអង្ករ និងផលិតផលម្ហូបអាហារពីកម្ពុជា សម្រាប់ផ្គត់ផ្គង់ទីផ្សារអាមេរិក និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។
បាត់ដំបង៖ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ ប្រធានកិត្តិយសសមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តបាត់ដំបង និងសហការីបាននាំយកសម្ភារដែលទទួលបានពីការបរិច្ចាគក្នុងយុទ្ធនាការ«ចាស់អ្នកថ្មីខ្ញុំ» ទៅចែកជូនបន្តដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣៥គ្រួសារ និងកុមារកំព្រានៅមណ្ឌលកុមារកំព្រាទី១ ក្នុងក្រុងបាត់ដំបង។ ក្នុងឱកាសនោះ លោកជំទាវ ម៉េត រ៉ាវីចិត្រ សុខ លូ បានមានប្រសាសន៍ផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ និងប្អូនៗជាកុមារកំពា្រសូមទទួលយកនូវសម្ភារដែលជាការបរិច្ចាគពីសប្បុរសជនទាំងអស់ក្នុងយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ»ពីសមាគមកាយប្ញទ្ធិនារីកម្ពុជាដោយក្តីរីករាយ ខណៈសម្ភារដែលត្រូវផ្ដល់ជូននាពេលនេះរួមមាន ខោ អាវ ហូល...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែ សីហា ឆ្នាំ ២០២៤ បានអនុម័តគម្រោងថ្មីចំនួន ៤៦ និងគម្រោងពង្រីកផលិតកម្មចំនួន ៧ មានទុនវិនិយោគសរុបជាង ១,២ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះចិនវិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៨៤ ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៩ ភាគរយ នៃទុនវិនិយោគសរុប។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគនៅក្នុងខែ សីហា ឆ្នាំ ២០២៤ ក្នុងនោះបានអនុម័តគម្រោងថ្មី...
ដោយជាស្រុកកំណើតនៃឯករាជ្យភាពរបស់សហរដ្ឋអាមេរិក ឥឡូវនេះទីក្រុង ហ្វីឡាឌែលហ្វៀ (Philadelphia) ក្នុងរដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) នឹងក្លាយជាវេទិកាដ៏សំខាន់ម្តងទៀតនៅពេលដែលលោកស្រី Kamala Harris និងលោក Donald Trump ជួបគ្នានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងលើការបោះឆ្នោតខែវិច្ឆិកា។ បេក្ខភាពប្រធានាធិបតីទាំងពីរដែលមិនធ្លាប់ជួបគ្នាផ្ទាល់ ឥឡូវនេះនឹងជួបជជែកគ្នានៅម៉ោង ៦ល្ងាច (ម៉ោងអាមេរិក ត្រូវនឹង 6pm PDT ឬ 9pm ET) ថ្ងៃអង្គារនេះសម្រាប់ការពិភាក្សាដេញដោល...
ជនអន្តោប្រវេសន៍វេណេស៊ុយអេឡា រាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីជម្រកមួយកន្លែងកាលពីថ្ងៃចន្ទ នៅតាមព្រំដែនប៉ារ៉ាកៃម៉ា ប្រទេសប្រេស៊ីល ដើម្បីស្វែងរកទីជ្រកកោនបណ្តោះអាសន្ននិងសុវត្ថិភាព បន្ទាប់ពីបានភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ មួយខែបន្ទាប់ពីការបោះឆ្នោតប្រធានាធិបតី ដែលមានភាពចម្រូងចម្រាស។ មនុស្សប្រហែល ៥០០នាក់ រួមមានស្ត្រី កុមារ និងមនុស្សចាស់ បានតម្រង់ជួរដោយមានទ្រព្យសម្បត្តិរបស់ពួកគេនៅខាងក្រៅទីជម្រកមួយកន្លែង ក្នុងទីក្រុង Paracaima គ្រប់គ្រងដោយអង្គការ UNHCR និងរដ្ឋាភិបាលប្រេស៊ីល។ ជនអន្តោប្រវេសន៍ជាច្រើន បាននិយាយអំពីការឈឺចាប់ក្នុងការចាកចេញពីប្រទេសរបស់ពួកគេអំពីរឿងរ៉ាវនៅពីខាងក្រោយ។ រយៈពេលជាងមួយខែ បន្ទាប់ពីការបោះឆ្នោតដ៏ចម្រូងចម្រាស់នៅប្រទេសវេណេស៊ុយអេឡា ទីក្រុងជាប់ព្រំដែនប្រទេសប្រេស៊ីល កំពុងទទួលលំហូរដែលកំពុងកើនឡើងនៃប្រជាជនវេណេស៊ុយអេឡា ភៀសខ្លួនចេញពីប្រទេសរបស់ពួកគេ។...
កំពង់ផែស្វយ័តភ្នំពេញ ក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៤ នេះ ប្រមូលចំណូលដោយមិនទាន់ធ្វើសវនកម្ម បានចំនួនសរុបប្រមាណ ជាង ២៧ លានដុល្លារអាម៉េរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំមុន។ តាមប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញឱ្យដឹងថា សម្រាប់ការប្រមូលចំណូលប្រចាំខែសីហា ឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញអនុវត្តន៍ការប្រមូលចំណូលសរុបបានចំនួនជាង ៤ លានដុល្លារអាម៉េរិក កើនឡើង ២៥ ភាគរយ...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា រួមគ្នាបន្តកិច្ចសហការ ក្នុងក្របខណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បី ជំរុញការវិនិយោគ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលចាត់ទុកបច្ចេកវិទ្យាឌីជីថលជាអាទិភាពគន្លឹះ។ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ និងស្ដាប់បទបង្ហាញរបស់មន្ត្រីជំនាញនៃធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានបង្ហាញការស្វាគមន៍យ៉ាង កក់ក្ដៅដល់ប្រតិភូនៃធនាគារជាតិនៃកម្ពុជា ដែលបានចំណាយពេលវេលា ដើម្បីធ្វើបទបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ...