ភ្នំពេញ ៖ដៃគូរអន្តរជាតិបន្តជួយជ្រោមជ្រែងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតំរូវការស្តង់ដារកូដិចអន្តរជាតិ។ កូដិច ឬក្រមអាហារ គឺជាបណ្តុំនៃស្តង់ដារម្ហូបអាហារអន្តរជាតិដែលបានបង្កើតដោយអង្គការអន្តរជាតិពីរធំៗគឺអង្គការ WHO និង អង្គការ FAO។ លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា អង្គការ FAO បានធ្វើការយ៉ាងជិតស្និតក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់មាតិយោបល់បច្ចេកទេសផ្សេងៗ ដើម្បីឱ្យកម្ពុជាទទួលបានស្តង់ដារកូដិចអន្តរជាតិ។ ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំជាន់ខ្ពស់ និងសិក្ខាសាលាតម្រង់ទិសអំពីកូដិច...
ពោធិ៍សាត់ ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជា បានអញ្ជើញចុះពិនិត្យការបន្តកសាងសមិទ្ធផល និងហេដ្ឋារចនាសម្ព័ន្ធជូនអតីតយុទ្ធជន នៅភូមិប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី២៧ ខែឧសភា នេះ ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញដឹកនាំពិនិត្យវឌ្ឍនភាពទូទៅ ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង និងការសាងសង់ផ្ទះ បន្ថែមចំនួន៣០០ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយឧបាសិកា ដួង ចំរើន ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាព អនុសេនីយ៍ឯក ដួង ម៉ាហ្គាលី ប្រធានក្រុមប្រតិបត្តិការ ប្រចាំតំបន់ម៉ាឡាកាល់...
កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៥នេះថា ការចូលរួមសកម្មភាពជាមួយស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ ក្នុងន័យនេះ ការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារមកវិញនៅតំណែង ឬក៏តួនាទីណាមួយនោះទេ។ ផ្សារភ្ជាប់នឹងការលើកឡើងខាងលើនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា តាមរយៈវេទិកា...
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្របារ៉ែន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ សម្ដេចបវរធិបតី បានជម្រាបជូនព្រះអង្គម្ចាស់រជ្ជទាយាទ អំពីការធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមទាំងតំបន់មជ្ឈិមបូព៌ា។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃ ទី២៧ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្តីពីដំណើរការនៃការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងប្រព័ន្ធព័ត៌មានធនធានទឹក នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អាជ្ញាធរទន្លេសាប និងក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាច្រើនរូបផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតី...
ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា ក្រោមប្រធានបទ «ពុទ្ធបរិស័ទ និងគ្រស្តិបរិស័ទ រួមគ្នារក្សាសុខដុមនីយកម្មសាសនាដោយភាពធន់» នៅព្រះសហគមន៍កាតូលិកកម្ពុជា ព្រឹកថ្ងៃទី២៧ ខែឧសភានេះ។ «កិច្ចសន្ទនាអន្តរសាសនាអន្តរជាតិលើកទី៨ រវាងព្រះពុទ្ធសាសនា និងគ្រិស្តសាសនា»នេះ មានការនិមន្តចូលរួមពីសម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង...
នាព្រឹកថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ព្រះអង្គម្ចាស់ Sayyid Assad bin Tarik Al Said ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអូម៉ង់ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួបនេះ...
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីហ្វីលីពីន បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៍ល្អប្រសេីរ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់អំពីបំណងពង្រឹង និងពង្រីក...
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថា ប្រសិនវិស័យគណនេយ្យ ត្រូវបានគ្រប់គ្រង និងអនុវត្តតាមស្តង់ដារ ជារបាយការណ៍ គណនេយ្យមានតម្លាភាព និងមានភាពអាចទុកចិត្តបាន កម្ពុជានឹងឈានទៅសម្រេចបានក្នុងការប្រមូលពន្ធប្រព្រិត្តទៅដោយរលូនជូន រដ្ឋ។ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្ពុជាសិក្សា គណនេយ្យជំនាញកម្ពុជា លើកឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សា, បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិទ្យាសាស្រ្តគណ- នេយ្យ និងហិរញ្ញវត្ថុ និងសញ្ញាបត្រគណនេយ្យអន្តរជាតិ ACCA នៅថ្ងៃអាទិត្យកន្លងមកថា ជុំវិញការបណ្តុះបណ្តាលជំនាញនេះ...