នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនប្រចាំតំបន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុន...
នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Bruce Poon Tip ស្ថាបនិកក្រុមហ៊ុន G Adventures និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលក្រុមហ៊ុន G Adventures រៀបចំមហាសន្និបាតពិភពលោកឆ្នាំ២០២៦ (GX Summit) នៅកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣...
ព្រះសីហនុ៖ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងសមត្ថកិច្ចតាមភូមិភាគ បានស្រាវជ្រាវកំណាត់មុខសញ្ញា ឈានដល់ឃាត់ខ្លួនជនជាតិចិនចំនួន០៧នាក់ និងដកហូតសារធាតុញៀនជិត១តោន រួមទាំងអាវុធវែងខ្លីជាច្រើនដើម។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពី វេលាម៉ោង០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោយពីទទួលបានបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពី ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣...
ទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខ្នាតធំចំនួន ៨៦ កន្លែងត្រូវបានបង្ក្រាបនិងរំលាយ។ ចំណែកទឹកប្រាក់របស់ក្រុមឧក្រិដ្ឋជនជាង ៣០០លានដុល្លារអាម៉េរិក នៅក្នុងគណនីធនាគារដែលមានជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបង្កក។ សមត្ថកិច្ចបន្តស៊ើបអង្កេត តាមដាន និងទប់ស្កាត់ការកកើតឡើងវិញនៃទីតាំង និងបណ្តាញឧក្រិដ្ឋកម្មទាំងនេះ។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការ រៀបចំ សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជក់ថា យោងតាមតួលេខដែលមានក្នុងឯកសាររៀបចំសន្និសីទ គិតត្រឹមថ្ងៃទី៣១ ខែសីហា...
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាន់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ការរៀបចំសន្និសីទអន្តរជាតិនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជន សេដ្ឋកិច្ច សន្តិសុខ និងសង្គមនៅក្នុងបណ្តាប្រទេសជាច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា...
ពិព័រណ៍ទេសចរណ៍ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កំពុងស្វែងរកការព្រងឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសអាជីវកម្មថ្មីៗ ខណៈដែលប្រទេសកម្ពុជាកំពុងខិតខំទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ការហោះហើរផ្លូវត្រង់ និងទេសចរណ៍ដែលមានតម្លៃខ្ពស់បន្ថែមទៀត។ លោកឧកញ៉ា ឆារស៍ វ៉ាន់ (Charles Vann) នាយកប្រតិបត្តិនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្រោយបើកកម្មវិធី បានមានប្រសាសន៍ឱ្យដឹងថា ពិព័រណ៍ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាដើម្បីទេសចរណ៍” ដោយបានរំលេចអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងវិស័យរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ លោកបានបន្ថែមថា អាកាសយានដ្ឋានមិនមែនគ្រាន់តែជាច្រកចេញចូលសម្រាប់អ្នកដំណើរអន្តរជាតិនោះទេ...
នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយលោក WANG Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧។ ក្រុមហ៊ុនបាននឹងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោក។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង...
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនៃកម្ពុជា ដែលជាវគ្មិនក្នុងវេទិកាពិភាក្សា ការឆ្លើយតបក្នុងតំបន់ និងសកលលោកចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានថ្លែងថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពិតជាមានសារសំខាន់ក្នុងការជជែកគ្នាដោយចំហរនិងជជែកគ្នាអំពី Online Scams ដែលជាបញ្ហានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។ ហើយបើសិនមើលអំពីបញ្ហា Online Scams នៅតំបន់អាស៊ីអាគ្នេយ៍ គឺចាត់ទុកថាជាបញ្ហាមួយដ៏ធំ ដោយសារមានរូបភាពខុសៗគ្នា។ លោក អ៊ូ វីរៈ បានបញ្ជាក់ថា មានតែប្រទេសកម្ពុជាTeដែលចាប់ផ្តើមបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមជ្ឈមណ្ឌលធំៗពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវបានបិទ...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ INTERPOL ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដែលកម្ពុជាជាម្ចាស់ផ្ទះថា លោកបានមើលឃើញពីការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តច្បាប់ និងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសង្ឃឹមថា INTERPOL និងកម្ពុជានឹងអាចបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអនឡាញជាសកល។ លោក Nicholas Court ប្រធានក្រុមការងារសម្របសម្រួលនៃអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) បានប្រាប់ BTV ថា លោកពិតជាមានសេចក្តីរីករាយណាស់ដែលបានមកកាន់ប្រទេសកម្ពុជា។...
ភ្នំពេញ៖ លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបង្ហាញពីការប្តេជ្ញាចិត្តសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា ដើម្បីបំបែកបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតឆ្លងដែន បង្កកទ្រព្យសម្បត្តិដែលទទួលបានដោយខុសច្បាប់ និងពង្រឹងការការពារជនរងគ្រោះ។ លោកលើកឡើងដូចនេះ ក្នុងអំឡុងពេលចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅថ្ងៃព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិនៅកម្រិតរដ្ឋាភិបាលគឺមានសារៈសំខាន់ណាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋកម្មសកល ដែលកេងប្រវ័ញ្ចលើបុគ្គលនានា និងគំរាមកំហែងដល់សន្តិសុខជាតិ។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជា Lord Hanson...