ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកសម្ភារៈទុកដាក់សំរាម និងសំណល់ថ្មពិលចំនួន ៥ធុង ទៅប្រគេនថ្វាយសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់សម្រាប់បង្កើនភាពស្អាតក្នុងវត្តអារាម ជាពិសេសក្នុងរដូវបុណ្យភ្ជុំ ដែលមានប្រជាពលរដ្ឋ មកវត្តយ៉ាងច្រើនកុះករ។ ការផ្តល់ជូនធុងទុកដាក់សំរាម និងសំណល់ថ្មពិល នាពេលនេះ មានបំណងផ្សព្វផ្សាយ ចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិកក្រោមយុទ្ធនាការ «ថ្ងៃនេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ របៀបវារៈទាំងនោះរួមមាន៖ ទី១៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ គឺជាកិច្ចដំណើរការនៃគោលនយោបាយជាតិរយៈពេលវែង។ គោលនយោបាយនេះនឹងដើរតួជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់បំផុត សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ (២០២៦-២០៣៥) ក្នុងគោលបំណង ជំរុញ និងអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ ឱ្យកាន់តែមានភាពទំនើប...
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល និងធនប័ត្រប្រភេទ ១០០០០០ រៀល គំរូថ្មី អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការចរាចររូបិយវត្ថុក្នុងសេដ្ឋ កិច្ចជាតិ។ យោងតាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រិត្យចំនួនពីរ ស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល គំរូថ្មី និងអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ១០០០០០ រៀលគំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ជុំវិញធនប័ត្រខាងលើនេះ,...
នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។...
រាជធានីភ្នំពេញ ៖ គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ជនសង្ស័យម្នាក់ ជាម្ចាស់គណនេយ្យហ្វេសបុសឈ្មោះ Hok Nave ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនបាន ពាក់ព័ន្ធការបែកធ្លាយសម្លេងនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយបានប្រើពាក្យពេជន៍ម៉ាក់ងាយធ្ងន់ធ្ងរលើវីរជនកងទ័ពកម្ពុជា នៅសមរភូមិមុខ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបង្ហោះសារនៅលើគណនេយ្យផ្ទាល់ខ្លួនរបស់លោកថា « ខ្ញុំបាទសូមគោរពជុំរាបជូនមហាជនមេត្តាជូនជ្រាបថា...
ភ្នំពេញ៖ ប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) បានប្តេជ្ញាចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបតិ្តការផ្នែកច្បាប់ក្នុងការប្រយុទ្ធប្រឆាំង និងកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន។ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់ខ្លួន ចំពោះអ្នកចូលរួមក្នុងសន្និសីទអន្តរជាតិ ICCOS-2026 ដែលមានតំណាងមកពី ២៧ប្រទេស ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយដៃគូអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តម បន្តថា កិច្ចសហប្រតិបត្តិការនេះ ត្រូវអនុវត្តដោយគោរពច្បាប់ និងអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ព្រមទាំងផ្អែកលើការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមករវាងប្រទេសជាដៃគូ។...
ទឹកចិត្តពីសមរភូមិក្រោយ កម្លាំងចិត្តសម្រាប់សមរភូមិមុខ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមជាមួយនាយទាហាន បានទទួលអំណោយជាបន្តបន្ទាប់ពីបងប្អូន សប្បុរសនានា ដើម្បីបន្តយកទៅចែកជូនបងប្អូនវីរកងទ័ពជួរមុខ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណរគុណចំពោះ ឧត្តមសេនីយ៍ទោ ឆេង សែ និងក្រុមគ្រួសារ ដែលបានយកអំណោយជាគ្រឿងឧបភោគបរិភោគនេះ មានអង្ករ ១,៥០០គីឡូក្រាម ទឹកបរិសុទ្ធ ៥០កេស អាវភ្លៀង...
តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បញ្ជាក់អំពីជំហរ ក្នុងការបន្តគាំទ្រវិស័យហិរញ្ញវត្ថុកម្ពុជា និងតួនាទីសំខាន់របស់វិស័យ នេះ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសបង្កើតការងារសម្រាប់ស្រ្តី។ លោក Allen Forlemu នាយកក្រុមស្ថាប័នហិរញ្ញវត្ថុ និងប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក អមដោយ ប្រធានគ្រប់គ្រងធនាគារពិភពលោក និងប្រធានស្ថានតំណាង IFC ប្រចាំកម្ពុជា លើកឡើងក្នុងកិច្ចពិភាក្សាបានផ្លាស់ប្តូរទស្សនាទាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣...
ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ ពហុវិបត្តិកើតមានឡើងជាបន្តបន្ទាប់ ដែលកម្ពុជា បាន និងកំពុងជួបប្រទះរួមមានការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយ,...
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា កម្ពុជាមិនមែនគ្រាន់តែបិទទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។ ការបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មាន នៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា “គោលបំណងរបស់កម្ពុជាមិនមែនគ្រាន់តែបិតទីតាំងឆបោកនោះទេ ប៉ុន្តែត្រូវកាត់ផ្តាច់ខ្សែច្រវាក់ឧក្រិដ្ឋកម្មទាំងមូល និងទប់ស្កាត់ការកកើតឡើងវិញនៃបណ្តាញឆបោកទាំងនេះ។ ក្រោយការពិភាក្សារយៈពេល២ថ្ងៃនេះ សន្និសីទអន្តរជាតិបានយល់ឃើញរួមគ្នាថា សារសំខាន់និងមានភាពច្បាស់លាស់ គឺការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានក្លាយទៅជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ទាំងក្នុងនាមឧក្រិដ្ឋកម្មឆ្លងដែន និងជាបញ្ហាប្រឈមផ្នែកអភិបាលកិច្ច។ គ្មានប្រទេស ស្ថាប័ន ឬក៏វិស័យណាមួយអាចដោះស្រាយបញ្ហាឆ្លងដែននេះតែឯងបានទេ”។ ដូច្នេះការឆ្លើយតបឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព...