តាកែវ៖ «នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី...
នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ព្រឹត្តិការណ៍ «ទិវាវប្បធម៌ឡាវ នៅកម្ពុជា ឆ្នាំ២០២៦» បានបើកឆាកជាផ្លូវការហើយ នៅសាលសន្និសីទចតុម្មុខ។ ពិធីបើកនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា៖ ជាការពិតកម្ពុជា...
ក្រសួងមុខងារសាធារណៈ គាំទ្រមណ្ឌលសុខភាព បន្តពង្រឹងការផ្ដល់សេវា និងការបោះជំហានលើការពង្រីកសេវា វាស់ចែកវ៉ែនតាជូនប្រជាពលរដ្ឋឥតគិថ្លៃ។ លោក ស៊ុ ផានី បរិញ្ញាបត្រគិលានុបដ្ឋាក ប្រធានមណ្ឌលសុខភាព បឹងខ្យាង ស្ថិតក្នុងឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រាប់ BTV នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា មណ្ឌលសុខភាពរបស់លោក បម្រើសេវាជូនប្រជាពលរដ្ឋ ២៤ម៉ោង/២៤ម៉ោង ពេញ ៧ថ្ងៃ លើសេវាពិនិត្យជំងឺទូទៅ...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបន្តធ្វើការតវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។ រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានធ្វើសកម្មភាពឈូសឆាយដី កងកម្លាំងប្រដាប់អាវុធថៃ អម ដោយព្រះសង្ឃថៃ បានដំឡើងរូបចម្លាក់ព្រះពុទ្ធមួយអង្គ ក្នុងភូមិសាស្ត្រភ្នំបេង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅចន្លោះបង្គោលព្រំដែនលេខ២ និងលេខ៣។ នេះគឺជាករណីមួយទៀតនៃការដែលប្រទេសថៃបន្តប្រើប្រាស់ សំណង់...
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតវ៉ាគ្រប់ពេលវេលានិងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់។ ឯកឧត្តម ប៉ែន បូណា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ប្រជាជាតិខ្មែរយ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៦ថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ...
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជា ផ្ដួចផ្ដើមប្រើប្រាស់យន្តការ ផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) គឺដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដូចបងប្អូនជនរួមជាតិបានជ្រាបស្រាប់ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)ទើបតែបានបិទបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ ២០២៦ នៅប្រទេសសិង្ហបូរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ...
សមត្ថកិច្ចកម្ពុជា បានស្នើទៅនគរបាលព្រហ្មទណ្ឌអន្តរជាតិសចាប់ខ្លួនមេក្លោង Online scams ពីររូបដែលរត់គេចខ្លួនពីតំបន់ព្រំដែនជ្រៃធំ ដែលបានសង្ស័យចាកចេញពីប្រទេសកម្ពុជា។ជនជាប់ចោទទាំងពីរនាក់នោះ ជាម្ចាស់អតីតមជ្ឈមណ្ឌលOnline scams «ក្រុមហ៊ុន Jin Zi Hui Property Management Co., Ltd.» ស្ថិតនៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល។ បើតាមលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានប្រាប់BTVថា អតីតមជ្ឈមណ្ឌលOnline scams...
លោក Lord Hanson រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរបស់ព្រីតថេន នឹងមកបំពេញទស្សន កិច្ចនៅកម្ពុជា ដើម្បីចូលរួមពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមក្នុងសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។ តាមរយៈផេកហ្វេសបុកផ្លូវការរបស់ស្ថានទូតព្រីតថេនប្រចាំនៅកម្ពុជា បានលើកឡើងថា សប្ដាហ៍នេះ យើងមានសេចក្ដីសោមនស្សរីករាយស្វាគមន៍ លោកLord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃរបស់ព្រីតថេន មកកាន់ប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ការក្លែងបន្លំ និងឧក្រិដ្ឋកម្មឆ្លងដែន ហើយក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់កម្ពុជាលោករដ្ឋមន្រ្តី...
បន្ទាយមានជ័យ៖ កម្លាំងក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦បានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ អ៊ុសុផលដែលគេស្គាល់ថា ជាម្ចាស់អគារចំនួន ២កន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយសង្ស័យថាបានផ្តល់ទីតាំងជួយឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការឃាត់ខ្លួនបុរស់ម្ចាស់ទីតាំងនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញចុះបង្ក្រាបទីតាំងពីរកន្លែងក្នុងនោះ អគារទី១ កម្ពស់ ៥ជាន់ មាន ១៧២បន្ទប់ និងហល១ និងអគារទី២ កម្ពស់ ២ជាន់ មាន ៥៩បន្ទប់...
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ជូនឯកឧត្តម Christian DesRoches អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង, ការប្តេជ្ញាចិត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាការងារនៅរសៀលថ្ងៃថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនឯកឧត្ដមឯកអគ្គរដ្ឋទូតផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺ ជាទម្រង់ថ្មីនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមគ្នាពីគ្រប់បណ្ដាប្រទេសនានា និងតួអង្គដែលមានការពាក់ព័ន្ធ...