ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ខណៈកម្ពុជាអាចសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៣% ទៅ ៤% ត្រូវចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងប្រឈមនិងវិបត្តិ ខណៈដែលកម្ពុជាបានបន្តរក្សាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា...
ភ្នំពេញ៖ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project) ស្តីពីការបោសសម្អាតមីនក្នុងភូមិមល់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា...
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០នាទីព្រឹក ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដឹកនាំដោយឧត្តមនាវីត្រី GLENN...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មតាំងពីដើមមកលើការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ។ តាមរយៈបទសម្ភាសន៍ជាមួយ សារព័ត៌មាន Bloomberg ត្រង់ចំណួរថា ថ្មីៗនេះ សម្ដេចធិបតី ក៏បានជួបជាមួយប្រធានាធិបតីចិន នៅទីក្រុងសៀងហៃផងដែរ, តើប្រធានាធិបតីចិន បានចែករំលែកក្ដីបារម្ភអ្វីខ្លះជាមួយសម្ដេចជាមួយជម្លោះតាមបណ្ដោយព្រំដែន? សម្ដេចធិបតី បានបញ្ជាក់ថា ថ្នាក់ដឹកនាំចិន តែងតែបង្ហាញការគាំទ្រដល់ភាគីទាំងពីរ ឱ្យស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដោយសន្ដិវិធី។ សម្ដេចធិបតីយល់ថា...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយសារបច្ចុប្បន្ន ការគំរាមកំហែងថ្មីៗពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្ដិសុខសាយប័រកំពុងមានករកើនឡើងឆ្លងប្រទេស កម្ពុជាបានធ្វើការជាមួយដៃគូអន្តរជាតិជាច្រើនរួមទាំង FBI របស់ប្រទេសអាមេរិកផងដែរ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសន្ដិសុខសាប័រនេះ។ តាមរយៈសំណួរថា ថ្មីៗនេះ សម្ដេចធិបតី ទើបបានជួបជាមួយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាមេរិក លោក កាស...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះជាថ្មីថា មូលហេតុដែលកម្ពុជាជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃ ស្ដីពីបញ្ហាសមុទ្រ ជាឯកតោភាគី ទោះបីជាកម្ពុជាបានព្រមានស្នើកុំឱ្យលុបចោលក៏ដោយ។ តាមរយៈបទសម្ភាសន៍ សម្ដេចធិបតីបានបញ្ជាក់ថា ចំពោះការលើកឡើងរបស់ថ្នាក់ដឹកនាំថា ជាពិសេសរដ្ឋមន្រ្ដីការបរទេសថៃ ដែលបាននិយាយថា ការណ៍ដែលកម្ពុជាដាក់សំណុំរឿងទៅកាន់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុញ្ញា UNCLOS...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា កងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅលើសសូម្បីផែនទីឯកតោភាគីដែលថៃបានអះអាង ខណៈសម្ដេចបានបញ្ជាក់ថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺអាចដោះស្រាយបានតាមរយៈការអនុវត្តយន្តការដែលមានស្រាប់ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ និងយន្តការផ្សេងៗទៀត។ តាមរយៈបទសម្ភាសន៍សម្ដេចធិបតី បានបញ្ជាក់ថា មានរយៈពេលប្រហែលមួយឆ្នាំហើយ ចាប់តាំងពីការប្រយុទ្ធបានចាប់ផ្ដើម ហើយក៏មានរយៈពេលប្រហែល ៧ខែផងដែរចាប់តាំងពីបទឈប់បាញ់លើកទីពីរកាលពីថ្ងៃទី២៧...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ មានករណីប្រទះឃើញសពសត្វផ្សោតមួយក្បាលនៅចំណុចកំពង់ចម្លងស្វាយជ្រុំ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល ដោយសហការជាមួយអង្គការ WWF បានបង្ហាញថា សត្វផ្សោតនេះមានលេខសម្គាល់ ០១៨ ជាផ្សោតឈ្មោល មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង ២ម៉ែត្រ និងទម្ងន់...
នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការស្រែវាល នៃដែនជម្រកសត្វព្រៃ ព្រៃឡង់ បានដកហូតឈើលេខ២ ប្រភេទក្តាឈើទាល ប្រវែង៤ម៉ែត្រ ចំនួន ៥០សន្លឹក ដែលមានខ្នាត ០,០២x០,២៥x៤x៥០=១ម៣ (មួយ ម៉ែត្រត្រីគុណ ) យកមករក្សាទុកនៅស្នាក់ការស្រែវាល បន្ទាប់ពីទទួលបានការរាយការណ៍ និងផ្សព្វផ្សាយលើបណ្តាញ សង្គមឈ្មោះ Ma Chetra។ សកម្មភាពឃាត់ឡានដឹកឈើបំរុងដឹកចេញទាំងយប់នៅចំណុចភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យ សែន...
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នៅយប់ ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធររក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យបានស្អាតជាប់ជាប្រចាំ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។...