និយ័តករមូលបត្រកម្ពុជា និងធនាគារជាតិនៃកម្ពុជា ប្តេជ្ញាជំរុញក្របខ័ណ្ឌត្រួតពិនិត្យ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំង ក្របខ័ណ្ឌពាក់ព័ន្ធនឹងទ្រព្យនិម្មិត ក្នុងគោលដៅជំរុញអនុលោមភាពបទប្បញ្ញត្តិ និងការទប់ស្កាត់ជនទុច្ចរិតរួចផុតពីការបំពានច្បាប់ ចំពោះសកម្មភាពការបោះផ្សាយ ការប្តូរ ការជួញដូរ ការថែរក្សាសុវត្ថិភាព ពាក់ព័ន្ធនឹងទ្រព្យនិម្មិត។ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងធនាគារជាតិនៃកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្តីពី គោលការណ៍នៃការគ្រប់ គ្រងទ្រព្យនិម្មិត និងក្រុមហ៊ុនផ្តល់សេវាទ្រព្យនិម្មិត ដើម្បីផ្តល់ការណែនាំអំពីក្របខ័ណ្ឌបទប្បញ្ញត្តិ ដែលអនុវត្តចំពោះរូបវន្តបុគ្គល ឬនីតិ បុគ្គលផ្តល់សេវាទ្រព្យនិម្មិត ឬផ្តល់សេវាពាក់ព័ន្ធនឹងទ្រព្យនិម្មិតដល់រូបវន្តបុគ្គល ឬនីតិបុគ្គលក្នុងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៃកម្ពុជា (គ.ប.ច.ប.) បានថ្លែងថា «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺពុំអាចមានប្រទេសណាមួយ អនុវត្តបានជោគជ័យតែម្នាក់ឯងបានឡើយ ពោលគឺតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិពីគ្រប់កម្រិត»។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសចូលរួមជាអធិបតីបិទជាផ្លូវការនៃសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត...
នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម...
នារសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវឯកអគ្គរដ្ឋទូត ថ្លែងអំណរគុណដល់សម្ដេចធិបតី ដែលបានចំណាយពេលវេលេដ៏មមាញឹក អនុញ្ញាតឱ្យលោកជំទាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។...
ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានថ្លែងថា វិធានការច្បាប់ដ៏ម៉ឹងម៉ាត់តឹងតែងគឺជាខែលការពារដ៏រឹងមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងតបតទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងត្រូវបន្តអនុវត្តរហូតដល់បទល្មើសមួយនេះរលត់សាបសូន្យចេញពីប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីបិទសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដ៏មានសារសំខាន់និងមានអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រដែលបានបិទបញ្ចប់ទោដោយផ្លែកផ្កានិងគួរជាទីមោទន និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រតិភូដែលបានចូលរួមទាំងអស់បានចូលរួមចែករំលែកទស្សនទាន បទពិសោធន៍ល្អៗដ៏មានសារសំខាន់ជាច្រើន ដូចជាបទពិសោធន៍ឆ្លើយតបទៅនិងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការចែករំលែកបញ្ហាប្រឈម និងវិវត្តន៍ថ្មីនៃបទល្មើស ការវិវត្តនឹងបញ្ហាថ្មី។...
កម្ពុជា និងចិន បង្ហាញការប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែម ដើម្បីប្រយោជន៍ នៃប្រជាជន ប្រទេសទាំងពីរ តាមរយៈការរៀបចំ ព្រឹត្តិការណ៍អំណាន ជំរុញការស្វែងយល់ពីសក្កានុពល ក្នុងបរិបទភាពជឿនលឿន នៃបច្ចេកវិទ្យា។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្ពុជា និងចិន បានបើកជាផ្លូវការ នូវព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជន កម្ពុជា-ចិន និងពិធីសម្ពោធ ទូដាក់សៀវភៅ ភាពកក់ក្ដៅពីភាគខាងត្បូង បង្កើនទំនាក់ទំនងតាមរយៈសៀវភៅ ក្រោមអធិបតីភាព ឯកឧត្ដម...
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ការរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅកម្ពុជា គឺជាឱកាសសំខាន់មួយក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ ព្រមទាំងជួយផ្សព្វផ្សាយសក្តានុពលរបស់កម្ពុជាទៅកាន់អន្តរជាតិ និងលើកកម្ពស់ប្រទេសជាគោលដៅវិនិយោគ និងទេសចរណ៍។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា តាមរយៈការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ក្នុងរយៈពេលពីរថ្ងៃនេះ កម្ពុជាបានបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា ប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចខិតខំប្រឹងប្រែងនេះ...
កម្ពុជា និងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការប្រចាំកម្ពុជា (SDC) បើកការពិគ្រោះយោបល់ ពិភាក្សាលើ គោលដៅអភិវឌ្ឍន៍កម្ពុជា ក្រោមកម្មវិធីសហប្រតិបត្តិការសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៧-២០៣០ ព្រមទាំងទិសដៅនៃកិច្ចសហ- ប្រតិបត្តិការជាមួយស្វីសនាពេលអនាគត ។ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងលោក Reto Grueninger នាយកកិច្ចសហប្រតិបត្តិការ នៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រចាំកម្ពុជា...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានចំណុះបញ្ជាការដ្ឋានយោធភូមិភាគទី៥ នៅខេត្តបាត់ដំបង។ ក្នុងជំនួបសំណេះសំណាល កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសា សន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី...
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នៅព្រឹកថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រម្លឹកខួបលើកទី៣៣ «ទិវាប្រកាសរដ្ឋធម្មនុញ្ញា» ដោយមានគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័ននានា បានអញ្ជើញចូលរួមដាក់ក្រពុំបិណ្ឌផ្កាឈូកនៅវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅរាជធានីភ្នំពេញ។ នៅក្នុងពិធីគណៈប្រតិភូមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងកិច្ចការនារី បានប្រាប់BTVឲ្យដឹងថា ក្នុងនាមមន្រ្តីរាជការ និងប្រជាពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា ពិតជាមានអាម្មណ៍រីករាយដែលបានចូលរួមក្នុងពិធីរម្លឹកខួបលើកទី៣៣ ថ្ងៃប្រកាសរដ្ឋធម្មនុញ្ញា ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូទាំងនោះបន្តថា តាមការយល់ឃើញក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ...