ភ្នំពេញ៖ ដើម្បីការពារអាយុជីវិត និងសុខុមាលភាពរបស់កម្មករនិយោជិតក្នុងការធ្វើដំណើរទៅ-មកកន្លែងការងារ រាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការបង្កើត និងអនុវត្ត «គោលនយោបាយស្តីពី សុវត្ថិភាពចរាចរណ៍កម្រិតរោងចក្រ»។ គោលនយោបាយនេះ ត្រូវបានរំពឹងថា នឹងអនុវត្តជាផ្លូវការនៅខែតុលា ឆ្នាំ២០២៦ ដោយមានគោលដៅចូលរួមកាត់បន្ថយការស្លាប់ និងរបួសធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% ត្រឹមឆ្នាំ២០៣០។ លោកជំទាវ មឹន មាណវី រដ្ឋលេខធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានយ៉ាងតិច ៥០% ត្រឹមឆ្នាំ២០៣០...
ភ្នំពេញ៖រយៈពេល១ឆ្នាំមកនេះ វត្តុតាង និងសម្ភារពាក់ព័ន្ធជាច្រើន ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញដកហូត ក្នុងប្រតិបត្តិការបង្ក្រាប Online Scams កន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារនគរបាលសន្តិសុខ បានឲ្យដឹងថា ៖ លទ្ធផល នៃកិច្ចប្រតិត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង...
ក្នុងជំនួបជាមួយលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផល នៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) របស់រាជរដ្ឋាភិបាលកម្ពុជា។ ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកសន្ដិបណ្ឌិត នេត សាវឿន ជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល...
នគរបាលរាជធានីភ្នំពេញ បន្តខិតខំបង្ក្រាបOnline Scams បំបែកក្រុមតូចៗ បន្ទាប់ពីមជ្ឈមណ្ឌលOnline Scams ទ្រង់ទ្រាយធំបានបង្ក្រាបរួចរាល់។ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ នៅរាជធានីភ្នំពេញ បង្រ្កាបបទស្មើសOnline Scams បានចំនួន១៨៤ករណី ឃាត់ខ្លួនជនសង្ស័យបានជាង៣ពាន់នាក់ ក្នុងនោះមានជាង២០០នាក់បញ្ជូនទៅតុលាការ និងរឹបអូសវត្ថុតាងជាច្រើនរួមមាន៖ទូរស័ព្ទ កុំព្យូទ័រ ស៊ីមកាត ឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ចនគរបាលបណ្តាប្រទេសនានា និងកាំម៉ារ៉ាAI...
មន្ទីរពេទ្យបង្អែកដង្កោ បាននិងកំពុងពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងបង្កើនការផ្តល់សេវា សុខាភិបាលជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង។ ការផ្តល់សេវានេះ ត្រូវបានអះអាងថា កាន់តែមាន ប្រសិទ្ធភាព និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ លោកវេជ្ជបណ្ឌិត ផេង ប៉ូលីន ប្រធានមន្ទីរពេទ្យបង្អែកដង្កោ មានប្រសាសន៍ថា បច្ចុប្បន្នមន្ទីរពេទ្យមានការ មមាញឹកក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋកាន់តែមានការយល់ដឹង និងទំនុកចិត្តក្នុងការមក ប្រើប្រាស់សេវាសុខាភិបាលសាធារណៈ។ លោកបញ្ជាក់ថា មន្ទីរពេទ្យបានផ្តល់សេវា ២៤ម៉ោងលើ២៤ម៉ោង ហើយក្រុមគ្រូពេទ្យបានខិតខំផ្តល់សេវាទៅតាមលទ្ធភាព និងសមត្ថភាពរបស់មន្ទីរពេទ្យ។...
កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជន អំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី តាមរយៈMoUទ្វេភាគី រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយFBI និងMoUត្រីភាគី...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានប្រកាសលុបចេញពីបណ្តាញទំនាក់ទំនងសម្រាប់បងប្អូនណាដែលភ្ជាប់មកសម្ដេចដោយគ្មានការអនុញ្ញាតិ។ ការប្រកាសរបស់សម្ដេចបែបនេះបន្ទាប់ពីគ្រាន់តែមួយថ្ងៃមានអ្នកផ្ញើសារមកសម្ដេចជិត២០សារ ក្នុងនោះខ្លះសុំចូលជួបផ្ទាល់ ខ្លះនិយាយរឿងលំបាកក្នុងគ្រួសារ, សុំលុយទិញផ្ទះ សុំលុយទិញម៉ូតូ ទិញរថយន្ត និងខ្លះទៀតសុំលុយបង់ថ្លៃសាលាឲ្យកូនទៅរៀននៅក្រៅប្រទេសជាដើម។ សម្ដេចតេជោ ហ៊ុន សែនបានសរសេរថា៖« បើស្រឡាញ់កុំទៅញឹក បើរឭកទៅម្តងៗ» នេះភាសារប្រៀនប្រដៅរបស់ដូនតា។ សម្ដេចតេជោបានបញ្ជាក់ថា ថ្ងៃនេះជាខួបមួយខែរបស់ចៅខ្ញុំគួរតែ រីករាយតែបែជាមិនសប្បាយចិត្តដោយ សារថ្ងៃនេះមានសារចូលមកតាម Telegram & WhatsApp...
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងដឹកការនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន បទ៖ “ស្ត្រីជាចលករនៃកំណើនប្រកបដោយចីរភាព” នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះថា...
កំពត៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារជំនាញ បានចុះអនុវត្តការងារពិនិត្យទីតាំង ផ្ទៀងផ្ទាត់និយាមកា និងបង្គោលព្រំដី នៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ កំណាត់ទី២ (កំពត-តាកែវ) ក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច ខេត្តកំពត តាមផែនការដែលបានគ្រោងទុក។ ជាលទ្ធផល ក្រុមការងារបានបោះបង្គោលនិយាមកាសរុបចំនួន ៤១បង្គោល ក្នុងនោះ បង្គោលនិយាមកាខាងស្តាំចំនួន ២១បង្គោល ចាប់ពីបង្គោល RS2_R369 ដល់ RS2_R389 និងខាងឆ្វេងចំនួន ២០បង្គោល...
កម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំបណ្តាញវិទ្យាស្ថានការពារជាតិ និងសន្តិសុខអាស៊ាន (NADI) ផ្តោតលើការពង្រឹងមជ្ឈភាពអាស៊ាន និងការគោរពច្បាប់អន្តរជាតិ ដោយកិច្ចប្រជុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ដល់២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់តំណាង ស្ថាប័នស្រាវជ្រាវ និងគោលគំនិតក្នុងវិស័យការពារជាតិ និងសន្តិសុខ មកពី១៤ស្ថាប័នទូទាំង ប្រទេសសមាជិកអាស៊ាន។ ថ្លែងនៅក្នុងពិធីបើកនៅកិច្ចប្រជុំនេះ ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការនៃក្រសួងការពារជាតិ បានលើកឡើងពីសារៈសំខាន់នៃប្រធានបទកិច្ចប្រជុំ ដែលស្របតាមបរិបទសន្តិសុខបច្ចុប្បន្ន ខណៈប្រព័ន្ធអន្តរជាតិកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្របពេលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សកម្មភាពឯកតោភាគី ការប្រើប្រាស់វិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច...