(ទីក្រុងសៀងហៃ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែងដែលទទួលបានការអញ្ជើញឱ្យចូលរួម និងថ្លែងបទអន្តរាគមន៍ក្នុងសន្និសីទ “ជំនាញពិភពលោក...
ភ្នំពេញ៖ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០៦នេះ បានចេញសាររំលឹក ចំពោះប្រជាពលរដ្ឋទាំងអស់ សូមមានការត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស ពលរដ្ឋដែលរស់នៅតាមតំបន់ដែលសង្ស័យថាមីន សូមបង្កើនការប្រុងប្រយ័ត្នពេលធ្វើដំណើរ ព្រោះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមអាចនឹងហូរតាមទឹក ឬផុសចេញពីដីដែលបានកប់ជាច្រើនឆ្នាំក្នុងរដូវវស្សានេះ ។ ស៊ីម៉ាក់ បានឲ្យដឹងថា ករណីបងប្អូនជួបប្រទះគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាមនានា ឬវត្ថុសង្ស័យជាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទំនាក់ទំនងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន កម្លាំងនគរបាលមូលដ្ឋាន ឬកម្លាំងអង្គភាពCMAC តាមរយៈទូរសព្ទដូចខាងក្រោម៖ •...
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាន ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំសភាតំបន់អាស៊ី (APA) និងរដ្ឋសភាតាជីគីស្ថាន ព្រមទាំងចូលរួមកិច្ចប្រជុំគណៈកម្មការដឹកនាំ APA អមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការសង្គម និងវប្បធម៌។ សកម្មភាពទាំងនេះផ្តោតលើការពង្រឹងទំនាក់ទំនងសភា និងការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការនេះនៅឆ្នាំ២០២៧។ ក្នុងជំនួបជាមួយ ឯកឧត្តមបណ្ឌិត Mohammad Reza Majidi...
ការរៀបចំសន្និសីទអន្តរជាតិ ICCOS-2026 ស្តីពីការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការទប់ស្កាត់ការបោកប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយពង្រឹងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីសហគមន៍អន្តរជាតិ។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ប្រសិនបើកម្ពុជាបន្តអនុវត្តវិធានការបង្ក្រាបបានជាក់ស្តែង ការណ៍នេះអាចជួយលើកកម្ពស់ទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភា មានប្រសាសន៍ថា ការរៀបចំវេទិកាអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងលុបបំបាត់ការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេស។ លោកបណ្ឌិតបញ្ជាក់ថា ការបន្តអនុវត្តវិធានការបង្ក្រាបការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិន និងភ្ញៀវទេសចរ ហើយអាចជំរុញឱ្យពួកគេចាប់អារម្មណ៍មកវិនិយោគ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជាកាន់តែច្រើន។...
មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិគិរីរម្យ ចំនួន០៨ នាក់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាប ការរុករាន ទន្ទ្រានដី និងដាំដំណាំ បំណងយកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត(មិនជួបម្ចាស់) អញ្ញាតជន នៅចំណុចអូរតាឡង់ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គិរីរម្យ»។ ក្រុមការងារបានចាត់វិធានកា រច្បាប់បង្រ្កាបការលួចដាំដំណាំលើផ្ទៃដីកាប់រុករាន ដីទំហំចំនួន ០,១ហិកតា ដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ។ មន្ត្រីឧទ្យានុរក្ស កំពុងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្ត ដើម្បីចាត់ការតាមនីតិវិធី...
បាត់ដំបង៖ ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលមានច្រើននៅ ក្នុងអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបានបើកទ្វារទឹកអាងពហុបំណងបាត់ដំបងបង្ហូរតាមរយៈស្ទឹងសង្កែបណ្តាលឱ្យកម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើង ធ្វើឱ្យមានការជន់លិចតំបន់ទំនាបខ្លះតាមដងស្ទឹងនាពេលខាងមុខ ជាពិសេសនៅ តំបន់ទំនាប(ម្តុំផ្សារបឹងឈូក)នៃក្រុងបាត់ដំបង និងស្រុកឯកភ្នំ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែ និងតំបន់ដែលលិចទឹកមេត្តាប្រុងប្រយ័ត្នចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក កាណូត សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាដើម។ បើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦បានឱ្យដឹងបន្ថែមថា ការបើកទ្វារទឹកអាងពហុបំណងបាត់ដំបង ធ្វើឡើងស្របពេលដែលមានភ្លៀង...
ភ្នំពេញ៖ នាព្រឹកថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋានបុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។...
ក្រុមការងារក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកសម្ភារៈទុកដាក់សំរាម និងសំណល់ថ្មពិលចំនួន ៥ធុង ទៅប្រគេនថ្វាយសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព នៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រើប្រាស់សម្រាប់បង្កើនភាពស្អាតក្នុងវត្តអារាម ជាពិសេសក្នុងរដូវបុណ្យភ្ជុំ ដែលមានប្រជាពលរដ្ឋ មកវត្តយ៉ាងច្រើនកុះករ។ ការផ្តល់ជូនធុងទុកដាក់សំរាម និងសំណល់ថ្មពិល នាពេលនេះ មានបំណងផ្សព្វផ្សាយ ចូលរួមចំណែកកាត់បន្ថយសំណល់ប្លាស្ទិកក្រោមយុទ្ធនាការ «ថ្ងៃនេះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៣។ របៀបវារៈទាំងនោះរួមមាន៖ ទី១៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥៖ សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ គឺជាកិច្ចដំណើរការនៃគោលនយោបាយជាតិរយៈពេលវែង។ គោលនយោបាយនេះនឹងដើរតួជាឧបករណ៍គតិយុត្តដ៏មានសារៈសំខាន់បំផុត សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ (២០២៦-២០៣៥) ក្នុងគោលបំណង ជំរុញ និងអភិវឌ្ឍប្រព័ន្ធទិន្នន័យស្ថិតិជាតិ ឱ្យកាន់តែមានភាពទំនើប...
រាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល និងធនប័ត្រប្រភេទ ១០០០០០ រៀល គំរូថ្មី អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញតម្រូវការចរាចររូបិយវត្ថុក្នុងសេដ្ឋ កិច្ចជាតិ។ យោងតាមសំណើរបស់អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា, នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រិត្យចំនួនពីរ ស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ៥០០០០ រៀល គំរូថ្មី និងអនុក្រឹត្យស្តីពីការចេញផ្សាយធនប័ត្រប្រភេទ ១០០០០០ រៀលគំរូថ្មី ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។ ជុំវិញធនប័ត្រខាងលើនេះ,...