នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីពីរគ្រឿង (SOVERSHENNYY លេខ 333 និង REZKIY លេខ 343) មាននាវិកសរុបចំនួន ២០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេលបីថ្ងៃ (ថ្ងៃទី៦-៨ ខែមេសា ឆ្នាំ២០២៦) ក្នុងការពង្រឹងមិត្ដិភាព ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្ដិការយោធារវាងកងទ័ពនៃប្រទេសទាំងពីរ ។ សូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសជាមិត្តរបស់សហព័ន្ធរុស្សីជាយូរមកហើយ នាវាចម្បាំងរបស់កងទ័ពជើងទឹករុស្ស៊ីមានប្រពៃណីមកទស្សនាកំពង់ផែកម្ពុជាជារៀងរាល់ឆ្នាំ ដែលរួមចំណែកដល់ការពង្រឹង...
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” នៅទីស្តីការគណៈរដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត Zoom រួមមានតំណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ មានប្រសាសន៍ថា...
នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូលំនៅដ្ឋាន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ពិធីចាប់ឆ្នោតប្រគល់លេខផ្ទះនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិ សម្បទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ...
រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេសការស្វែងរកវិធានការកាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈវិស័យឯកជនបានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា...
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ រៀបចំកម្មវិធីប្រឡងគល់បញ្ជី ដើម្បីជ្រើសរើសបេក្ខសមណនិស្សិត-និស្សិត ចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ជំនាន់ទី២១ សិក្សា២០២៦-២០២៧ ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ។ ពិធីនេះក៏មានការនិមន្ត-អញ្ជើញចូលរួមពី ឯកឧត្តម មាស សំណាង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន...
នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២៦ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ មានទីតាំងស្ថិតក្នុងភូមិស្លោទី១ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយផ្នែកនឹមធំ ជ័យលាភីលេខ០១ បានទៅលើលោក ស្រី ចាន់ ដែលមានគោឈ្មោះ សួស្តី ស្តូរ៉ិច និងផ្នែកនឹមតូច ជ័យលាភីលេខ០១ បានទៅលើ លោក ប៉ូ រដ្ឋា...
នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូលំនៅដ្ឋាន ដែលរាជរដ្ឋាភិបាលបានរៀបចំជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ចដែលមានទីតាំងស្ថិតនៅក្នុងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។ ពិធីចាប់ឆ្នោតប្រគល់លេខផ្ទះនេះបានធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុ សុខ អគ្គលេខាធិការរងសមាគម...
ក្រុមយុវជនជាង ១ ៤០០នាក់ ដែលបានស្ម័គ្រចិត្ត ចូលរួមព្រឹត្តិការណ៍នគរសង្ក្រាន្ត នៅរសៀលថ្ងៃទី ៥ ខែមេសា បានមកជួបជុំហាត់សមរួមគ្នាជាក្បួនធំ ក្បួនដង្ហែនគរសង្ក្រាន្ត សម្រាប់ត្រៀមសម្ដែងជូនក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្រុមយុវជនស្ម័គ្រចិត្រទាំងនេះ មានទាំងសិស្សបឋមសិក្សា សិស្សវិទ្យាល័យ និងនិស្សិត បានស្ម័គ្រចិត្តចូលរួមសម្ដែងសម្រាប់ ក្បួនដង្ហែនគរសង្ក្រាន្ត។ បន្ទាប់ពីហាត់សមដាច់ដោយឡែកពីគ្នាមួយរយៈមកនេះ ក្រុមយុវជនទាំងអស់ បានមកប្រមូលផ្ដុំ ហាត់សមរួមគ្នានៅទីតាំងផ្ទាល់ លើដងផ្លូវមុខវត្តឧណ្ណាលោម។ ម្នាក់ៗទោះហត់ ក្រោមកម្ដៅថ្ងៃយ៉ាងណាក្ដីក៏ពួកគេនៅរក្សាស្នាមញញឹម ចំពោះការចូលរួមជាសកម្មភាពដើម្បីសង្គមមួយនេះដែរ។ ការចូលរួមនេះ...
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និង នវានុវត្តន៍ ក្រសួងបរិស្ថាន និងភាគីម្ចាស់ជំនួយ នៅថ្ងៃទី៦ ខែមេសានេះ បានប្រកាសដាក់ឱ្យដំណើរការ “កម្មវិធីកិច្ចសហការរវាងការស្រាវជ្រាវនិងអភិវឌ្ឍន៍ ជាមួយធុរកិច្ច ដើម្បីលើកកម្ពស់នវានុវត្តន៍សហគ្រិនភាពបច្ចេកវិទ្យាអាកាសធាតុ” រាជធានីភ្នំពេញ ដែលកម្មវិធីនេះនឹងរួមចំណែកផ្តល់ទុនបើកដំណើរអាជីវកម្មតាមគោលការណ៍បៃតង ការទទួលបានថាមពលស្អាត សន្សំសំចៃ និងពង្រឹងការប្រកួតប្រជែង។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា...
អង្គការយូណេស្កូ កំពុងរៀបចំមូលនិធិសង្គ្រាះបន្ទាន់ផ្តល់មកប្រទេសកម្ពុជា ដើម្បីជួសជុលប្រាសាទព្រវិហារ ដែលរងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ។ នេះបើតាមការឱ្យដឹងពីអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ។ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា កាលពីចុងខែមីនា ឆ្នាំ២០២៦ អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញមកវាយតម្លៃពីផលប៉ះពាល់នៃប្រាសាទព្រះវិហារ បន្ទាប់ពីប្រទេសកម្ពុជា បានដាក់លិខិតទៅអង្គយូណេស្កូ តាំងពីផ្ទុះសង្គ្រាមលើកទី១ ដោយសារការឈ្លានពានរបស់ភាគីថៃ។ ប្រសាសន៍ដូច្នេះនេះ បានធ្វើឡើងក្នុងវេទិកាសារព័ត៌មាន ដែលរៀបចំដោយក្លិបអ្នកការសែតកម្ពុជា លើប្រធានបទ «ការខូចខាតប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក» នៅទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។...