កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័ សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការក្រើនរំឭកទៅដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុកទាំង៩ ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពរាល់សំណើរ សំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា អាជ្ញាធរត្រូវពិនិត្យ និងដោះស្រាយបន្ទាន់នូវរាល់ចំណុចអសកម្ម ដែលបាននិងកំពុងកើតមានក្នុងស្ថាប័ន មន្ទីរ ជំនាញមួយចំនួន ធ្វើយ៉ាងណាបញ្ជៀសរាល់បញ្ហា...
នៅដើមខែមេសា ចាប់ពីថ្ងៃទី១ដល់ទី៥ ខែមេសា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើកាបណ្ដេញចេញជនបរទេសសរុបចំនួន ១,០៨៤នាក់ ស្រី១៣០នាក់ មាន២៧សញ្ជាតិ រួមមាន ៖ យ៉ូហ្គង់ដា ប៉ាគីស្ថាន...
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំវគ្គបំប៉នសមត្ថភាពស្នងការប្រកួត និងគណៈវិនិច្ឆ័យ ដើម្បីពង្រឹងបន្ថែមលើការងារស្នូលសំខាន់ៗចំនួន ៧ចំនុច ដើម្បីលើកកម្ពស់ស្ដង់ដារតែមួយ សម្រាប់ការអនុវត្ត ស្របតាមលក្ខណៈជាតិ និងអន្ដរជាតិ។ ថ្លែងក្នុងពិធីបើកវគ្គប្រចាំឆ្នាំនេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ភាគីពាក់ព័ន្ធ ដែលខិតខំរៀបចំវគ្គដ៏មានសារៈសំខាន់នេះឡើង និងអរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមសិក្សាស្វែងយល់នូវចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍសមត្ថភាព ក្រោមស្មារតី និងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងវិជ្ជាជីវៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព...
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត និងតំបន់ផ្សេងៗទៀត ដើម្បីផ្ដល់សុវត្ថិភាព និងសប្បាយភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរណ៍។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានធ្វើការណែនាំឱ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីបង្កភាពសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ឆ្នាំ២០២៦ គឺមិនមែនតែនៅទីតាំងនគរសង្ក្រាន្ត តាំង៦ទីតាំងដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះទេ។...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ បានចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។ យោងតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ជាក់ថា ច្បាប់នេះ កំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ...
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបនេះ លោកជំទាវ Vladanka Andreeva បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងរយៈពេល១០ឆ្នាំមុន។ ទន្ទឹមនឹងនេះ លោកជំទាវ...
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ បានចុះពិនិត្យការសាងសង់ផ្ទះ និងការរៀបចំតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត និងអគ្គិសនីតាមខ្នងផ្ទះជូនអតីតយុទ្ធជន ដែលរាជរដ្ឋាភិបាលប្រើប្រាស់ផ្ទះទាំងអស់នេះសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ស្ថិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា តាមរយៈផ្ទះរបស់អតីតយុទ្ធជនដែលផ្តល់ឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ពីការរស់នៅ ការរៀបចំហែរដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ទឹក...
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ( Online Scams ) នៅចំណុចបន្ទប់លេខ 1316 អាគារ Condo JD polman ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ខណ្ឌសែនសុខ ឃាត់ជនសង្ស័យជាជនបរទេស០៨នាក់ ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (ស.ម.អ.ស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដែលបានដើរតួនាទីយ៉ាងសំខាន់ បង្កើនការផលិតក្នុងស្រុក ទាំងបរិមាណ និងគុណភាព ជំនួសឱ្យការនាំចូលពីបរទេស ធានាបាននូវនិរន្តរភាពនៃទំនិញក្នុងស្រុក ក្រោមទិសស្លោក “ខ្មែរធ្វើបាន” “ខ្មែរជួយខ្មែរ” និង “ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតជូនប្រតិភូថ្នាក់ដឹកនាំសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ទៅដល់សហគ្រាសប្រកបអាជីវកម្មនាំចូល និងចែកចាយបន្ត នូវផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG និងសាធារណជនជ្រាបថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងថ្លៃ ប្រេងម៉ាស៊ូត និងឧស្ម័ន LPG លើទីផ្សារអន្តរជាតិ និងក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានបន្តដាក់ចេញនូវវិធានការបន្ថែមទៀតដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម (រដ្ឋទទួលបន្ទុក ជំនួសចំនួន១០% ទាំងស្រុង) ចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG។ ជាមួយគ្នានេះ...