ដើម្បីជំរុញកំណើនដល់សេដ្ឋកិច្ចជាតិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យងាកមកចុះឈ្មោះនៅក្នុងប្រព័ន្ធវិញ ដើម្បីទទួលបានការលើកទឹកចិត្ត ការថែបំប៉នផ្សេងៗពីក្រសួង ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងឱកាសអញ្ជើញបើកវេទិកាអ្នកប្រកបអាជីវកម្មសាឡននៅកម្ពុជា បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សំណើចុះឈ្មោះមានចំនួនជាង ៤៦ម៉ឺន ៥ពាន់លើថ្នាលឌីជីថល...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមណ្ឌិត ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋ ដែលរងផលប៉ះពាល់ជិត៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលបាតុភូតអេលីញូ។ នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្ថានភាពដើមស្រូវ គឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅមានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ហើយបានគ្របដណ្តប់និងស្រោចស្រពផ្ទៃដីស្រែខ្លះនៅតាមបណ្តាស្រុកក្រុងមួយចំនួនបានធ្វើឱ្យស្រូវមានកម្លាំងនិងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈបន្ថែមទៀតផងដែរ។ ឯកឧត្តមបានបន្តថា...
ថ្លែងនៅក្នុងវេទិកាកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិស្តីពីកម្មវិធីវប្បធម៌សន្តិភាព ក្រោមមូលបទ “ភាពជាអ្នកដឹកនាំរបស់ស្ត្រីដើម្បីលើកកម្ពស់វប្បធម៌សន្តិភាព” នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងរបស់កម្ពុជាប្រចាំអ.ស.ប. បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី តាមរយៈការចូលរួមគោលនយោបាយបរិយាបន្ន និងអភិបាលកិច្ច ដោយស្របតាមរបៀបវារៈថ្នាក់ជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីតួនាទីដ៏សំខាន់របស់ស្ត្រីកម្ពុជា ក្នុងការចូលរួមជាកងកម្លាំងរក្សាសន្តិភាពនៅក្នុងបេសកកម្មរបស់អ.ស.ប. ដែលជាស្ថាបនិក និងអ្នកការពារសន្តិភាពពុំអាចខ្វះបាន។
កីឡាអាស៊ី២០២៦នៅប្រទេសជប៉ុន នឹងចូលមកដល់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ហើយ។ កីឡាហែលទឹកជាកីឡាមួយក្នុងចំណោមកីឡា១៣ប្រភេទដែលកម្ពុជានឹងបញ្ជូនទៅចូលរួមការប្រកួតកីឡា៤ឆ្នាំម្ដងប្រចាំទ្វីបអាស៊ីនេះ។ មន្ត្រីសហព័ន្ធកីឡាកីឡាក្នុងទឹកកម្ពុជា បានបញ្ជាក់ថាពេលនេះសហព័ន្ធបានត្រៀមអត្តពលិករួចរាល់ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបនេះ។ កំឡុងពេលពិនិត្យវឌ្ឍនភាពនៃការហ្វឹកហាត់របស់កីឡាករ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រាប់ប៊ីធីវីថា សហព័ន្ធបញ្ជូនកីឡាករ បីរូប និងកីឡាការិនីមួយទៅចូលរួមការប្រកួត រួមជាមួយគ្រូបង្វឹកមួយរូប។ លោកបន្តថាតាមពិតទៅនៅក្នុងកីឡាអាស៊ីនេះ កីឡាក្នុងទឹកមានវិញ្ញាសាជាច្រើនតែសម្រាប់សហព័ន្ធបញ្ជួនតែកីឡាហែលទឹកប៉ុណ្ណោះដោយសារវិញ្ញាសាផ្សេងទៀតដូចជាលោកទឹក បាល់ទឹក ជាដើមនៅមានកម្រិត។ កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹកហែលទឹកជម្រើសជាតិកម្ពុជា...
ភ្នំពេញ៖ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យម្ចាស់អាជីវកម្មក្នុងវិស័យសាឡន បន្តខិតខំពង្រឹងសមត្ថភាព ជំនាញ និងគុណភាពសេវាកម្ម ព្រមទាំងយកចិត្តទុកដាក់ប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីចូលរួមលើកកម្ពស់ផលិតកម្មក្នុងស្រុក។ វិស័យសាឡន និងសម្អាងការ គឺជាវិស័យមួយដែលមានសក្តានុពលខ្ពស់ និងអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី «វេទិកាអ្នកប្រកបអាជីវកម្មវិស័យសាឡននៅកម្ពុជា ឆ្នាំ២០២៦» នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២២៦នេះ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលស្នាដៃនារីខ្មែរសាឡន។...
ភ្នំពេញ ៖ ថ្ងៃទី២ ខែកញ្ញា ២០២៦៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានចេញផ្សាយរបាយការណ៍បូកសរុបលទ្ធផលប្រតិបត្តិការ គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយបង្ហាញពីលទ្ធផលនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងប្រតិបត្តិការរយៈពេលជាង ១ឆ្នាំ នេះ សមត្ថកិច្ចកម្ពុជាបានបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្នុងនោះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។ នេះបានសបញ្ជាក់ការអនុវត្តច្បាប់ដោយភាពម៉ឺងម៉ាត់ ជាមួយវិធានការផ្លូវច្បាប់ ដើម្បីកាត់ផ្តាច់លំហូហិរញ្ញវត្ថុនិងផលនៃបទល្មើសរបស់បណ្តាញឧក្រិដ្ឋជនរបស់ឧក្រិដ្ឋជន។ ជាមួយគ្នានេះ...
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចូលរួមប្រជុំជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា អំពី “វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តនៃវិស័យអធិការកិច្ច ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិក...
ភ្នំពេញ៖ ការរីកចម្រើននៃបច្ចេកវិទ្យា និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល កំពុងជំរុញឱ្យសហគ្រាសនៅកម្ពុជាបន្តផ្លាស់ប្តូររបៀបដំណើរការអាជីវកម្មពីបែបប្រពៃណីទៅជាឌីជីថល។ ការពង្រីកបណ្តាញអ៊ីនធឺណិត ការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថល និងការកើនឡើងនៃសេវាអនឡាញ បានបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់សហគ្រាសក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការលក់ ផ្សព្វផ្សាយ និងការផ្តល់សេវាជូនអតិថិជន។ ឧកញ៉ាបណ្ឌិត ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា (CDTA) បានសង្កេតឃើញថា ការបញ្ជាទិញទំនិញរបស់ប្រជាពលរដ្ឋតាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាសមាជិករបស់សមាគម បានកើនឡើងប្រមាណពី ២០ ទៅ ៣០ ភាគរយ បើធៀបនឹងមុនវិបត្តិកូវិដ-១៩។ ក្នុងចំណោមនោះ វិស័យម្ហូបអាហារ...
អ្នកនយោបាយបានលើកឡើងថា ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ គឺនឹងជម្រុញលើកទឹកចិត្តដល់បណ្តាប្រទេស និងបណ្តារដ្ឋទាំងអស់ដែលមានសភានិយម ដែលមានចំណេះដឹងពិតប្រាកដ ដែលមានឆន្ទៈនយោបាយដោះស្រាយបញ្ហាវិវាទទាំងឡាយដោយសន្តិវិធី សំដៅធ្វើយ៉ាងណាដល់វិបុលភាព សុខមាលភាពសម្រាប់ប្រជាជនរស់នៅក្នុងសន្តិភាព និងអាយុជីវិត ការរស់នៅ ការអភិវឌ្ឍន៍។ ការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពីផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ដែលបានស្នើឱ្យបង្កើតអ្នកសង្កេតការណ៍អន្តរសភា សម្រាប់បទឈប់បាញ់ ដែលជាយន្តការការទូតសភាអន្តរជាតិដើម្បីសន្តិភាព និងចូលរួមតាមដាន ដើម្បីដោះស្រាយទប់ស្កាត់មហិច្ឆិតាបង្កសង្គ្រាមឈ្លានពាន រុាំរ៉ៃ ដែលបង្កឡើងដោយរដ្ឋភាគីថៃ បានឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ឯកឧត្តម អ៊ុន...
នៅទីក្រុងស៊ីដនី ប្រទេសអូស្ដ្រាលី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញត្រូវបានអញ្ជើញធ្វើជាវាគ្មិនជាមួយអភិបាលក្រុង ដុងហ្គុ សាធារណរដ្ឋកូរ៉េ និងអភិបាលក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ដើម្បីចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាស្តីពីផ្តើមចេញពីសកម្មភាពមូលដ្ឋានទៅកាន់ឥទ្ធិពលរួម – អានុភាពនៃបណ្តាញទំនាក់ទំនង ដែលជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមបង្ការជំងឺមិនឆ្លង បន្ទាប់ពីទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០២៦ របស់អង្គការសុខភាពពិភពលោកកាលពីម្សិលមិញ។ ពីទីក្រុងស៊ីដនី លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា...