Uncategorized
ក្រសួងកសិកម្មលើកទឹកចិត្តកសិករស្វាយចន្ទី និងម្រេច ត្រៀមចូលរួមជាមួយគម្រោង EU-CAPSAFE ដើម្បីពង្រីកការនាំចេញ
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ត្រៀមខ្លួនក្នុងការចូលរួមជាមួយគម្រោង “ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព (EU-CAPSAFE)” ដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម។

ក្នុងពិធីបិទគម្រោង “ការពង្រឹងប្រព័ន្ធកសិកម្មបន្សំាអាកាសធាតុ (CRAS)” និងបើកគម្រោង “ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព (EU-CAPSAFE)” នៅថ្ងៃទី៥ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការលើកទឹកចិត្តដល់សហគមន៍ស្វាយចន្ទី និងម្រេច ឲ្យត្រៀមខ្លួននេះ គឺដើម្បីទទួលបានទុនក្នុងការវិនិយោគបន្ថែម ជួយជីវភាពឱ្យប្រសើរឡើង ពង្រឹងនូវផលិតកម្មអោយកាន់តែមានគុណភាពល្អ ធ្វើតាមបច្ចេកទេស និងគោរពតាមគោលការសុវត្ថិភាពចំណីអាហារ។ ជាមួយនេះ ឯកឧត្តម បានណែនាំឱ្យអ្នកអនុវត្តគម្រោងគិតគូរពិនិត្យលទ្ធភាពក្នុងការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទី និងម្រេចកម្ពុជា ដើម្បីបម្រើដល់ការនាំចេញទៅក្រៅប្រទេស ដែលអាចទទួលបានតម្លៃបន្ថែមខ្ពស់។

ក្នុងអង្គប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្មដូចជាការរក្សារស្ថេរភាពថ្លៃ ការគាំទ្របច្ចេកទេសដល់កសិករក្នុងការដាក់ពង្រាយមន្រ្តីភូមិឃុំ និងការកសាងសហគមន៍កសិកម្មទំនើប ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានា និងលើកកម្ពស់ជីវភាពកសិករ ដោយធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។ បើតាម ឯកឧត្តម សហគមន៍កសិកម្មទំនើប គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយ ដែលដាក់ចេញក្នុងគោលដៅជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករដូចជា ដើមទុន បច្ចេកទេស ស្ថេរភាពនៃការផ្គត់ផ្គង់ និងទីផ្សារជាដើមប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។

ឆ្លៀតក្នុងកម្មវិធីខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានសម្តែងការអរគុណដល់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក Jost Kadel តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ព្រមទាំងដៃគូនានា ដែលកំពុងបន្តជួយគាំទ្រប្រជាកសិករ និងថា ការបើកគម្រោង “ភាពជាដៃគូ រវាងសហភាពអឺរ៉ុប និងកម្ពុជា ដើម្បីកសិកម្ម និងប្រព័ន្ធស្បៀងមាននិរន្តរភាព” គឺជាការបើកទំព័រនៃកិច្ចសហប្រតិបត្តិការថ្មីមួយទៀត រវាងកម្ពុជា និងសហភាពអឺរ៉ុប៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន4 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា