Uncategorized
ប្រមុខទ័ពអាមេរិក និងចិន នឹងពិភាក្សាគ្នាអំពីការបង្ការជម្លោះនៅប៉ុន្មានសប្តាហ៍ខាងមុខ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៥ កញ្ញា) ថា មេបញ្ជាការកងកម្លាំងអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក នឹងនិយាយទៅកាន់មេបញ្ជាការភាគខាងត្បូងនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិន ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយមានគោលបំណងទប់ស្កាត់ការយល់ច្រឡំខាងយោធាណាមួយរវាងប្រទេសមហាអំណាចទាំងពីរ។

ការលើកឡើងរបស់លោក នីកូឡាស បឺនស៍ (Nicholas Burns) នេះបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែមុនដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) ដែលបានជួបជាមួយទីប្រឹក្សាយោធានាំមុខរបស់មេដឹកនាំចិន លោក ស៊ី ជីនពីង (Xi Jinping) ហើយបានយល់ព្រមថាមេដឹកនាំបញ្ជាការនៅឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក នឹងនិយាយតាមទូរសព្ទក្នុងពេលឆាប់ៗនេះជាមួយសមភាគីនៅបញ្ជាការខាងត្បូងរបស់ចិន ដែលគ្របដណ្តប់លើតំបន់សមុទ្រភាគខាងត្បូងរបស់ខ្លួន។

លោក Burns បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីនយោបាយការបរទេស (Foreign Policy) ថា «ខ្ញុំគិតថា ឧត្តមនាវីឯក លោក សែម ផាផារ៉ូ (Sam Paparo) នឹងមានការសន្ទនាជាមួយមេបញ្ជាការខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ»។

លោក Burns និយាយថា ទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងស្វះស្វែងរកបណ្តាញទំនាក់ទំនងយោធា និងយោធាកាន់តែជិតស្និតជាមួយទីក្រុងប៉េកាំង ចាប់តាំងពីទំនាក់ទំនងបានធ្លាក់ចុះដល់ចំណុចទាបជាប្រវត្តិសាស្ត្រ បន្ទាប់ពីសហរដ្ឋអាមេរិក បានបាញ់ទម្លាក់បាឡុងឃ្លាំមើលមួយដែលសង្ស័យថាជារបស់ចិនកាលពីឆ្នាំមុនមក៕
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦